Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
Apple កំពុងបង្កើតម៉ូដឹម 5G ផ្ទាល់ខ្លួនដើម្បីកាត់បន្ថយការពឹងផ្អែកលើ Qualcomm!             - techlist

Apple កំពុងបង្កើតម៉ូដឹម 5G ផ្ទាល់ខ្លួនដើម្បីកាត់បន្ថយការពឹងផ្អែកលើ Qualcomm!            

Apple គ្រោងនឹងចូលមកជំនួស Qualcomm ដែលជាអ្នកផ្គត់ផ្គង់ម៉ូដឹមរបស់ខ្លួនក្នុងរយៈពេល 3 ឆ្នាំខាងមុខ ដោយផ្លាស់ប្តូរបន្តិចម្តងៗទៅម៉ូដឹម 5G ផ្ទាល់ខ្លួនសម្រាប់ iPhone និង iPad ។ iPhone SE 4 និង iPhone 17 Air នឹង ក្លាយជា ឧបករណ៍ដំបូងគេ ដែលបំពាក់ម៉ូដឹមថ្មីទាំង នេះដោយ Apple កំពុងធ្វើការលើជម្រើសបីផ្សេងគ្នា។ សម្រាប់ម៉ូដឹម 5G ដំបូងរបស់ Apple ដែលនឹងចេញនៅឆ្នាំក្រោយ វាមិនមានឥទ្ធិពលខ្លាំងដូចម៉ូដឹមរបស់ក្រុមហ៊ុន Qualcomm នោះទេ។ វានឹងត្រូវបានប្រើនៅក្នុងឧបករណ៍ដែលមានតម្លៃសមរម្យដូចជា iPhone SE 4, iPhone 17 Air និង iPads។

ម៉ូដឹម 5G ចេញនៅឆ្នាំក្រោយនេះគឺវាមិនប្រើបច្ចេកវិទ្យា mmWave 5G លឿនជាងមុននោះទេ។ ទោះជាយ៉ាងណាក៏ដោយ វានឹងកាន់តែមានប្រសិទ្ធភាពថាមពល ភ្ជាប់ទៅបណ្តាញកាន់តែមានប្រសិទ្ធភាព និងគាំទ្រការភ្ជាប់ផ្កាយរណប ដែលទាំងអស់នេះដោយសារតែការរួមបញ្ចូលយ៉ាងជិតស្និទ្ធជាមួយបន្ទះឈីបផ្ទាល់របស់ក្រុមហ៊ុន Apple។ ម៉ូដឹម 5G ផ្ទាល់ខ្លួនដែលចេញនៅឆ្នាំ 2026 របស់ Apple នឹងគាំទ្រ mmWave ដែលមាននៅក្នុង iPhone 18 Pro និង iPad Pro ដែលជាម៉ូដែលកម្រិតខ្ពស់។ ម៉ូដឹមទាំងនេះនឹងផ្តល់ល្បឿនរហូតដល់ 6 Gbps និងមុខងារប្រសើរឡើង ដោយដាក់ពួកវាជាគូប្រជែងខ្លាំងចំពោះម៉ូដឹមរបស់ក្រុមហ៊ុន Qualcomm។

ក្រុមហ៊ុន Apple ក៏មានគោលបំណងកាត់បន្ថយការពឹងផ្អែករបស់ខ្លួននៅលើក្រុមហ៊ុន Qualcomm ដែលមួយផ្នែកដោយសារតែតម្លៃខ្ពស់នៃបន្ទះឈីបម៉ូដឹម ហើយមើលឃើញថានេះជាការចាប់ផ្តើមដ៏ជោគជ័យមួយ។

យ៉ាងណាចាំមើលថាតើ Apple នឹងវ៉ាដាច់ Qualcomm ក្នុងដំណើរការម៉ូដឹមនៅឆ្នាំក្រោយ។ ព័ត៌មានលម្អិតបន្ថែមអំពីម៉ូដឹម 5G ផ្ទាល់ខ្លួនរបស់ Apple នឹងត្រូវបានចែករំលែកដូចតទៅ។

ប្រភព : wccftech