Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
Huawei Nova 13 និង Nova 13 Pro បានបង្ហាញខ្លួនសាកល ដោយបង្ហាញពីការរចនាដ៏ប្រណិត និងមុខងារទំនើបទាន់សម័យ - techlist

Huawei Nova 13 និង Nova 13 Pro បានបង្ហាញខ្លួនសាកល ដោយបង្ហាញពីការរចនាដ៏ប្រណិត និងមុខងារទំនើបទាន់សម័យ

Huawei Nova 13 និង 13 Pro ដែលត្រូវបានណែនាំដំបូងនៅក្នុងប្រទេសចិនក្នុងខែតុលា ឥឡូវនេះមានលក់ទូទាំងពិភពលោកហើយ។ ម៉ូដែលទាំងនេះត្រូវបានរចនាដ៏ប្រណិត ជាមួយនិងកាមេរ៉ាខាងមុខដែលមានសមត្ថភាពខ្ពស់ ដែលត្រូវបានកែសម្រួលសម្រាប់ការថតរូប Selfie ដ៏ល្អឥតខ្ចោះ និងការថតវីដេអូ។


ហើយសម្រាប់ Huawei Nova 13 វាមានអេក្រង់ OLED ទំហំ 6.78 អ៊ីញជាមួយនឹង 120 Hz និងកម្រិតភាពច្បាស់ 2,412 x 1,084 ភីកសែល។ វាក៏បានបំពាក់មកជាមួយ កាមេរ៉ាខាងមុខទំហំ 60 MP ដែលមានមុខងារ AI Best Expression និងប្រព័ន្ធកាមេរ៉ាខាងក្រោយរបស់វារួមមាន 50 MP និង 8 MP ultrawide។ ដោយវាដំណើរការដោយបន្ទះឈីប Kirin 8000 ភ្ជាប់ជាមួយ RAM 12 GB និងអង្គផ្ទុកទិន្នន័យ 512 GB វាមានថាមពលថ្ម5,000 mAh ជាមួយនឹងការសាកថ្មលឿន 100W ។

ចំពោះស្មាតហ្វូន Huawei Nova 13 Pro វាផ្តល់នូវអេក្រង់ទំហំ 6.76 អ៊ីញតូចជាងមុនបន្តិចនឹង120 Hz ជាមួយកម្រិតភាពច្បាស់ 2,776 × 1,224 ភីកសែល។Huawei Nova 13 Pro មានកាមេរ៉ាទំហំ 50 MP និង telephoto 12 MP ជាមួយនឹង 3x optical zoom ដែលរួមមានសេនស័រ 8 MP ។
វាក៏បំពាក់មកជាមួយអាវក្រោះការពារទឹកកម្រិត IP65 និងបច្ចេកវិទ្យា Splash Touch។

ឧបករណ៍ទាំងនេះដំណើរការលើ HarmonyOS 4.2 ហើយចំពោះតម្លៃរបស់វាអាចចាប់ផ្តើមប្រហែល $378 សម្រាប់ Nova 13 និង $519 សម្រាប់ Pro ។

ប្រភព : ceotech