Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
OPPO Find N5  អាចនឹងបង្ហាញខ្លួននៅ ឆ្នាំ 2025 ជាមួយនឹងការរចនារូបរាងស្តើង បន្ទះឈីប Snapdragon 8 Elite ជាមួយថាមពលខ្លាំង! - techlist

OPPO Find N5  អាចនឹងបង្ហាញខ្លួននៅ ឆ្នាំ 2025 ជាមួយនឹងការរចនារូបរាងស្តើង បន្ទះឈីប Snapdragon 8 Elite ជាមួយថាមពលខ្លាំង!

OPPO Find N5 ត្រូវបានគេរំពឹងទុកថានឹងចេញនៅក្នុង ឆមាសទីមួយនៃឆ្នាំ 2025 ហើយសន្យាថានឹងក្លាយជាស្មាតហ្វូនដែលអាចបត់បានស្តើងបំផុតមួយនៅលើទីផ្សារ។បើតាមការបង្ហោះរបស់ Weibo បញ្ជាក់ថា Find N5​ នឹងមកជាមួយបន្ទះឈីប Snapdragon 8 Elite DCS និយាយថា វានឹងក្លាយជាស្មាតហ្វូន Android ដែលអាចបត់បានតែមួយគត់ដែលរំពឹងទុកនៅក្នុង Q1 ហើយថាវានឹងមានការរចនារូបរាងស្រាល និងស្តើងជាងម៉ូដែលមុនៗ។

ដោយ OPPO Find N5​ ក៏ភ្ជាប់មកជាមួយ RAM 16GB និង ទំហំផ្ទុកខាងក្នុងរហូតដល់ 1TB ។ ជាមួយអេក្រង់ដែលអាចបត់បានខាងក្នុង 2K OLED  120 Hz ហើយអេក្រង់ខាងក្រៅ ទំហំ 6.5 អ៊ីង នឹងផ្តល់នូវភាពរលោងដូចគ្នាជាមួយនឹងការគាំទ្រ 120 Hz រចនាសម្ព័ន្ធរបស់ស្មាតហ្វូននឹងធ្វើពីលោហៈជាមួយនឹង IPX8 វិញ្ញាបនប័ត្រ សម្រាប់ធន់នឹងទឹក ហើយនឹងដំណើរការ ប្រព័ន្ធប្រតិបត្តិការ Android 15 ។

ក៏ដូចជាមានថាមពលថ្មបានយូរផងដែរ។ និយាយទៅ ទូរស័ព្ទនេះអាចមានថាមពល ថ្ម 6,000mAh ដែលនឹងក្លាយជាឧបករណ៍ដែលអាចបត់បានធំជាងគេបំផុតមិនធ្លាប់មាន។ Find N5  50 MP ទាំងអស់ ជាមួយនឹងកាមេរ៉ាចម្បង មួយ ultra-wide និងកែវថត telephoto ដែលមានសមត្ថភាពផ្តល់នូវ ការពង្រីកអុបទិករហូតដល់ 3x ។
សម្រាប់ពេលនេះ តម្លៃរបស់ OPPO Find N5 មិនទាន់ត្រូវបានបង្ហាញនៅឡើយទេ។

ប្រភព : CEOTECH.io