អាល់បានីបានហាម TikTok រយៈពេលមួយឆ្នាំបន្ទាប់ពីមានសោកនាដកម្មចាក់សម្លាប់សិស្ស!

រឿង​ដ៏​អាក្រក់​មួយ​កើត​ចេញ​ពី​ប្រទេស​អាល់បានី ដោយក្មេងប្រុសអាយុទើបតែ១៤ឆ្នាំម្នាក់ ត្រូវបានមិត្តភក្ដិចាក់សម្លាប់ រឿងនេះត្រូវបានគេគិតថាវាមានជម្លោះគ្នានៅលើបណ្តាញសង្គម បន្ទាប់​ពី​ការ​ពិត វីដេអូ​របស់​យុវជន​គាំទ្រ​ឃាតក​បាន​ចាប់​ផ្ដើម​ផ្សព្វផ្សាយ​នៅ​លើ TikTok។ រដ្ឋាភិបាលអាល់បានីបានប្រតិកម្មជាមួយនឹងវិធានការដ៏ខ្លាំងក្លាមួយហើយបញ្ឈប់ TikTok ពេញមួយឆ្នាំ ។

ប្រព័ន្ធផ្សព្វផ្សាយសង្គមមានបានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើជីវិតរបស់កុមារ និងក្មេងជំទង់។ ជាឧទាហរណ៍ ដូចប្រទេសអូស្ត្រាលីជាដើមបានសម្រេចចិត្តហាមប្រាមបណ្តាញសង្គមសម្រាប់កុមារអាយុក្រោម 16 ឆ្នាំ ដើម្បីការពារសុខភាពផ្លូវចិត្តរបស់ពួកគេ។ នាយករដ្ឋមន្ត្រីអាល់បានី Edi Rama បានប្រកាសហាមប្រាមលើ TikTok បន្ទាប់ពីកិច្ចប្រជុំជាបន្តបន្ទាប់ជាមួយឪពុកម្តាយ និងគ្រូបង្រៀន។ដើម្បីទប់ស្កាត់នៅបញ្ហាផ្សេងៗទៅលើក្មេងៗ។

បញ្ហា​នេះ​មិន​ត្រឹម​តែ​ជា​បញ្ហា​ដល់​អាល់បានី​ទេ សូម្បីតែ បែលហ្ស៊ិក បារាំង និងអាឡឺម៉ង់ក៏បានចាត់វិធានការជាមួយនឹងច្បាប់តឹងរឹងលើការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមទៅលើអនីតិជនផងដែរ។ទោះជាយ៉ាងណាក៏ដោយ Rama បានវាយប្រហារដោយផ្ទាល់ទៅលើ TikTok ដែលត្រូវបានចាត់ទុកថាជាអ្នកទទួលខុសត្រូវចំពោះការបង្កអំពើហិង្សាក្នុងចំណោមយុវជននៅក្នុងសាលារៀន។

ប៉ុន្តែមិនយូរប៉ុន្មាន TikTok ក៏បានចេញឆ្លើយតប ដោយក្រុមហ៊ុនសុំស្នើឱ្យរដ្ឋាភិបាលអាល់បានីបំភ្លឺភ្លាមៗ។អំពីបញ្ហាដែលបានកើតឡើងអ្នក​នាំ​ពាក្យ​ម្នាក់​បាន​និយាថា រឿងដែលបានកើតឡើងនេះគឺមិនបានឃើញថាជន​រង​គ្រោះ ឬ​អ្នក​វាយ​ប្រហារ​មិនមាន​គណនី TikTok ទេ ។ វីដេអូដែលបានកើតឡើងនេះក្រុមហ៊ុន TikTok បញ្ជាក់ថាវាកើតឡើងនៅលើបណ្តាញសង្គមផ្សេង។ ប៉ុន្តែទោះជាយ៉ាងណាក៏រដ្ឋាភិបាល​ហាក់​មាន​ចេតនា​ក្នុង​ការ​បន្ត​ការ​ហាមប្រាម​ដោយ​គ្មាន​ការ​លើក​លែង។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រភព : wccftech