Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
គ្មានទូរសព្ទណាស្អាតជាង Magic 7 ទេ សូម្បីតែ Huawei Mate 70 - techlist

គ្មានទូរសព្ទណាស្អាតជាង Magic 7 ទេ សូម្បីតែ Huawei Mate 70

អគ្គនាយក Honor លោក Zhao Ming បានប្រកាសថា Magic 7 Series ជាស្មាតហ្វូនដែលមានរចនាប័ទ្មស្អាតជាងគេនៅឆ្នាំនេះ ជាងគ្រប់ម៉ូដែល Flagship ដូចជា Huawei Mate 70 និង Xiaomi 15ក្នុងពិធីចេញផ្សាយបច្ចេកវិទ្យាផ្នែកថតរូប លោក Zhao បានលើកឡើងអំពីការលើកកំពស់រចនាប័ទ្មថ្មីៗនៅក្នុង Magic 7 Series។

រូបរាងរបស់វាមានពណ៌ដ៏ឆើតឆាយ ដូចជា ពណ៌ប្រផេះស្រមោលព្រះច័ន្ទ (Moon Shadow Gray), ពណ៌ខៀវមេឃ (Sky Blue), និងពណ៌មាស Morning Glow Gold ដែលទាំងអស់មានផលប៉ះពណ៌ចម្រុះ និងលាបជែលភ្លឺថ្លា។ រចនាប័ទ្មដ៏ស្ដើងស្រាលនេះក៏មិនធ្លាប់មានជាងម៉ូដែលមុនៗឡើយ។

បន្ថែមពីនេះ Magic 7 Series ក៏មានតំបន់ថតរូបប្លែកដែលមានប្លុកជារង្វង់ជុំជាមួយរន្ធកាមេរ៉ា 4។ លោក Zhao Ming បានថ្លែងថា៖ “ឆ្នាំនេះ ស្មាតហ្វូន Flagship ពីក្រុមហ៊ុនចិនមានច្រើន ដូចជា Huawei Mate 70 និង Xiaomi 15 ប៉ុន្តែមិនមានទូរស័ព្ទណាស្អាតជាង Magic 7 នោះទេ”។

ប្រភព : Huawei Central