Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
Redmi Turbo 4 នឹងក្លាយជាស្មាតហ្វូនដំបូងគេដែលបង្ហាញខ្លួនជាផ្លូវការនៅឆ្នាំ 2025 ជាមួយនឹង Dimensity 8400 Ultra! - techlist

Redmi Turbo 4 នឹងក្លាយជាស្មាតហ្វូនដំបូងគេដែលបង្ហាញខ្លួនជាផ្លូវការនៅឆ្នាំ 2025 ជាមួយនឹង Dimensity 8400 Ultra!

បន្ទាប់ពីមានពាក្យចចាមអារ៉ាម និងការរំពឹងទុកជាច្រើនសប្តាហ៍មក ទីបំផុត Xiaomi បានបង្ហាញ Redmi Turbo 4  ដែលជាស្មាតហ្វូនថ្នាក់កណ្តាលចុងក្រោយបំផុតរបស់ខ្លួនដែលរចនាឡើងដើម្បីផ្តល់នូវដំណើរការល្អបំផុត។ ប៉ុន្តែក្រុមហ៊ុនមិនបានបញ្ចេញព័ត៌មានលម្អិតបច្ចេកទេសជាច្រើនក្នុងអំឡុងពេលនៃការប្រកាសនោះទេ ប៉ុន្តែបានបញ្ជាក់ថាវានឹង ជាលើកដំបូងនៅក្នុងពិភពលោកដែលរួមបញ្ចូលបន្ទះឈីប Dimensity 8400 Ultra របស់ MediaTek ថ្មី ។

Redmi Turbo 4 ដែលមានរហស្សនាមថា “Little Tornado” គឺជាផលិតផលមួយក្នុងចំណោមផលិតផលដែលរំពឹងទុកយ៉ាងខ្ពស់របស់ក្រុមហ៊ុន Xiaomi សម្រាប់ឆ្នាំ 2025។ ខណៈដែលកាលបរិច្ឆេទនៃការចេញលក់ជាផ្លូវការមិនត្រូវបានបញ្ជាក់នោះទេ វាត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួននៅអំឡុងខែមករាឆ្នាំ 2025។

Redmi Turbo 4 វាដំណើរការបានល្អ ដោយទទួលបានពិន្ទុ 6,722 នៅក្នុង Geekbench 6.2 វ៉ាដាច់ Snapdragon 8s Gen 3 នៅក្នុងឧបករណ៍ដូចជា Realme GT 6 និង Edge 50 Ultra និងជិតដល់កម្រិត Snapdragon 8 Gen 3 ។ ដំណើរការដោយបន្ទះឈីប Dimensity 8400 Ultra ថ្មី វាមានការកើនឡើង 10% នៅក្នុងដំណើរការ single-core និងការបង្កើនប្រសិទ្ធភាពថាមពល 35%។

Redmi Turbo 4 ត្រូវបានគេរំពឹងថានឹងរួមបញ្ចូលគ្នានូវមុខងារ និងតម្លៃសមរម្យ។ ជាមួយថាមពលថ្មធំ 6,500mAh ធានាការប្រើប្រាស់បានយូរ ខណៈពេលដែលការសាកថ្មលឿន 90W ថែមទាំថមានអេក្រង់ 1.5K និងកាមេរ៉ាមេ 50MP ផ្តល់នូវរូបភាពល្អ និងគុណភាពរូបខ្ពស់។

ប្រភព : ceotech