Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
ក្រុមហ៊ុន Meta កំពុងកាត់បន្ថយបុគ្គលិក 3000 ពាន់នាក់ជាង ស្មើនឹង 5%នៃកម្លាំងពលកម្ម! - techlist

ក្រុមហ៊ុន Meta កំពុងកាត់បន្ថយបុគ្គលិក 3000 ពាន់នាក់ជាង ស្មើនឹង 5%នៃកម្លាំងពលកម្ម!

Meta កំពុងកាត់បន្ថយកម្លាំងការងាររបស់ខ្លួនចំនួន 5% ដែលវាស្មើនឹងការបញ្ឃប់បុគ្គលិកជាង 3,600 នាក់។ នេះបង្ហាញថាក្រុមហ៊ុនកំពុងកាត់បន្ថយចំណាយ ទៅលើការបុគ្គលិករបស់ខ្លួន។

Meta បានបញ្ជាក់ពីការកាត់បន្ថយការងារដែលត្រូវបានរាយការណ៍ដោយ Bloomberg ដែលមានបុគ្គលិកប្រហែល 72,400។ លោក Mark Zuckerberg នាយកប្រតិបត្តិក្រុមហ៊ុន Meta បាននិយាយថា យុទ្ធសាស្រ្តរបស់ក្រុមហ៊ុនផ្តោតលើការជឿនលឿននៃបច្ចេកវិទ្យាដែលកំពុងរីកចម្រើនដូចជា បញ្ញាសិប្បនិម្មិត (AI) និង វ៉ែនតាឆ្លាតវៃនៅក្នុងឆ្នាំខាងមុខនេះ ដែលត្រូវបានគេរំពឹងថាជាឆ្នាំដែលក្រុមហ៊ុនសម្រុកធ្វើឲ្យខ្លាំងបំផុត។ ហើយអ្វីដែលសំខាន់នោះក្រុមហ៊ុនបានកាត់បន្ថយកម្លាំងពលកម្ម និង

រក្សាធនធានរបស់ខ្លួន ដើម្បីផ្តល់អាទិភាពដល់ការបង្កើតបច្ចេកវិទ្យាទំនើបសម្រាប់កំណើននាពេលអនាគត។ ហើយបើតាមសម្តីលោក Mark Zuckerberg បានបញ្ជាក់នៅក្នុងអនុស្សរណៈថា Meta កំពុងបង្កើនស្តង់ដារប្រតិបត្តិការ និងពន្លឿនដំណើររបស់ខ្លួន ព្រមទាំងធ្វើការបញ្ឈប់បុគ្គលិកដែលមានតួនាទីមិនសូវជាចាំបាច់នៅក្នុងក្រុមហ៊ុន។ ការសម្រេចចិត្តនេះគឺក្រុមហ៊ុនមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាព និងធានាបាននូវសមិទ្ធផលឱ្យបានកាន់តែខ្ពស់។

ប្រភព : cnbc.com