Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
ទោះបីជាបិទ TikTok តែប្រជាជនអាមេរិកនាំគ្នាប្រើកម្មវិធី Xiaohongshu នេះវិញ! - techlist

ទោះបីជាបិទ TikTok តែប្រជាជនអាមេរិកនាំគ្នាប្រើកម្មវិធី Xiaohongshu នេះវិញ!

ក៏ដឹងហើយថា TikTok ត្រូវបានហាមឃាត់មិនឲ្យមានប្រើនៅក្នុងសហរដ្ឋអាមេរិកត្រឹកថ្ងៃ១៩ ខែមករានេះ។  ប៉ុន្តែទោះជាយ៉ាងណាក៏ដោយប្រជាជនអាមេរិចសម្រុកមកប្រើប្រាស់កម្មវិធី Xiaohongshu ដែលត្រូវបានគេស្គាល់ថា RedNote វាគឺជាប្រព័ន្ធផ្សព្វផ្សាយសង្គម និងពាណិជ្ជកម្មអេឡិចត្រូនិករបស់ចិន ដែលកំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងឆាប់រហ័សនៅក្នុងសហរដ្ឋអាមេរិក ជាពិសេសក្នុងចំណោមអ្នកប្រើប្រាស់វ័យក្មេង។

កម្មវិធីនេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់ អាចបង្ហោះវីដេអូខ្លីៗ ចែករំលែកការណែនាំអំពីផលិតផល និងបង្កើតខ្លឹមសារផ្សេងៗ ក៏ដូចជាអាចធ្វើការទិញទំនិញតាម Onlineបានថែមទៀតផង ដោយកម្មវិធីនេះវាមិនខុសអ្វីពី TikTok នោះទេ។

ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ RedNote បានឃើញការកើនឡើងគួរឱ្យកត់សម្គាល់នៃចំនួននៃការទាញយក និងអ្នកប្រើប្រាស់យ៉ាងច្រើន ជាពិសេសនៅក្នុងសហរដ្ឋអាមេរិកតែម្តង ដែលវាបានក្លាយជាកម្មវិធីឥតគិតថ្លៃដែលត្រូវបានទាញយកច្រើនបំផុតនៅលើ App Store ។ វាបានវ៉ាដាច់ប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងទៀតដែលបានបង្កើតឡើង។

សមត្ថភាពរបស់កម្មវិធីនេះបានធ្វើការទាក់ទាញអ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិកបទោះបីវាជាកម្មវិធីដែលមានមូលដ្ឋាននៅប្រទេសចិនក៏ដោយ។  ផ្ទុយមកវិញ Influencers ជាច្រើនកំពុងងាកទៅប្រើ Xiaohongshuឬ RedNote ដែលជាកម្មវិធីមានសុវត្ថិភាពជាងបើប្រៀបធៀបទៅនឹងTikTok នេះក៏ដោយសារតែTikTokមានការហាមឃាត់ដែលធ្វើឲ្យវាពិបាកក្នុងការប្រើប្រាស់។

តែមិនច្បាស់ទេថាតើ Xiaohongshu នឹងអាចរក្សាបាននូវប្រជាប្រិយភាពបច្ចុប្បន្នរបស់ខ្លួនបានរហូតឬយ៉ាងណា។ តែវាក៏មានការព្រួយបារម្ភខ្លាចដូចអ្វីដែលTikTokជួបបញ្ហា ព្រោះកម្មវិធីនេះក៏ជាកម្មវិធីរបស់ចិនដែរ។

ប្រភព : ceotech