Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
Apple កំពុងប្រឈមនឹងការធ្លាក់ចុះនៃការលក់ iPhone 16 ដោយមិនបានដូចការរំពឹងទុក! - techlist

Apple កំពុងប្រឈមនឹងការធ្លាក់ចុះនៃការលក់ iPhone 16 ដោយមិនបានដូចការរំពឹងទុក!

ទោះបីជាមានការព្យាករណ៍ដំបូងថាមានការលក់បានច្រើនក៏ដោយ តែផ្ទុយទៅវិញការលក់គឺទាបជាងការរំពឹងទុក។ លើសពីនេះ ភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានបាត់បង់តម្លៃ ដែលឆ្លុះបញ្ចាំងពីការព្រួយបារម្ភលើប្រតិបត្តិការរបស់ក្រុមហ៊ុន។ ហេតុផលចម្បងសម្រាប់បញ្ហានេះ គឺខ្វះការអភិវឌ្ឍន៍ AI (Apple Intelligence) របស់ Apple ដែលមិនមានការច្នៃប្រឌិត ឬមានឥទ្ធិពលដូចការរំពឹងទុក។​ វាក៏បានរួមចំណែកនៃការធ្លាក់ចុះ 3% នៃតម្លៃភាគហ៊ុនរបស់ខ្លួន។

ព្រមទាំងធ្លាក់ចុះ 5%នៃការលក់ iPhone នៅទូទាំងពិភពលោក និងការបាត់បង់ចំណែកទីផ្សារនៅក្នុងប្រទេសចិន។ ទោះជាយ៉ាងណាក៏ដោយ Apple កំពុងរៀបចំសម្រាប់ការងើបឡើងវិញដ៏មានសក្តានុពលក្នុងឆ្នាំ 2025នេះវិញ ដោយស្វែងរកវិស័យថ្មីៗ ដើម្បីជំរុញកំណើន និងសក្តានុពលរបស់ខ្លួន។

ខណៈពេលដែល iPhone 16 ត្រូវបានដាក់ឱ្យដំណើរការដោយគ្មានការរួមបញ្ចូលពេញលេញនៃ Apple Intelligence (AI) ហើយមុខងារ AI នឹងត្រូវបានណែនាំជាបណ្តើរៗតាមរយៈការអាប់ដេត ជាមួយនឹងការអាប់ដេត Siri ដ៏សំខាន់ដែលបានគ្រោងទុកសម្រាប់ឆ្នាំ 2026។

កត្តាជាច្រើន បាននាំឱ្យមានការធ្លាក់ចុះនៃការលក់ iPhone បើទោះបីជាវាមិនខ្លាំងដូចការរំពឹងទុកក៏ដោយ។ ប៉ុន្តែ iPhone នៅតែត្រូវបានចាត់ទុកថាជាស្មាតហ្វូនដ៏ល្អបំផុតមួយនៅលើទីផ្សារ Apple ក៏ត្រូវតែគិតឡើងវិញនូវវិធីសាស្រ្តរបស់ខ្លួនក្នុងការស្ដារ iPhone ទៅកាន់ភាពជោគជ័យពីមុនរបស់ខ្លួន និងទទួលបានទំនុកចិត្តពីអ្នកប្រើប្រាស់ឡើងវិញ ដោយផ្តល់នូវការច្នៃប្រឌិតពិតប្រាកដ និងប្លែក។

ប្រភព :​ceotech