Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
AION Cambodia គ្រោងបើកសម្ពោធជាផ្លូវការនៃ រថយន្តទំនើបអគ្គិសនី HYPTEC HT និង AION V ស៊េរីឆ្នាំ 2025 - techlist

AION Cambodia គ្រោងបើកសម្ពោធជាផ្លូវការនៃ រថយន្តទំនើបអគ្គិសនី HYPTEC HT និង AION V ស៊េរីឆ្នាំ 2025

ដោយមានការគាំទ្រពីសំណាក់អតិថិជន និងការជំរុញពីរាជរដ្ឋាភិបាលក្នុងការលើកទឹកចិត្តឲ្យផ្លាស់ប្តូរមធ្យោបាយធ្វើដំណើរពីរថយន្តថាមពលឥន្ធនៈផូស៊ីលទៅកាន់ រថយន្តថាមពលអគ្គិសនីឬថាមពលបៃតងក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី២០២៤-២០៣០ ក្នុងស្មារតីរួមចំណែកដល់ការការពារបរិស្ថានកម្ពុជា និងពិភពលោក ហើយថែមទាំងជំរុញកំណើនសេដ្ឋកិច្ច និង ពង្រឹងសន្តិសុខថាមពល។

 ដើម្បីចូលរួមចំណែកនិងឆ្លើយតបនឹងការកើនឡើងនេះ AION Cambodia គ្រោងដាក់សម្ពោធនូវរថយន្តថ្មីរបស់ខ្លួនគឺកំពូលរថយន្តទំនើបអគ្គិសនី HYPTEC HT និង AION V ស៊េរីឆ្នាំ2025 នៅថ្ងៃទី 18, 19 និង 20 ខែ មករា ឆ្នាំ2025 វេលា 10 ព្រឹកដល់ 10 យប់ ដែលមានទីតាំងនៅផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ស៊ីធី បរិវេណចំណតរថយន្តខាងមុខផ្សារដ៏ធំទូលាយ។ លើសពីនេះទៅទៀតក៏មាន កម្មវិធីប្រគុំតន្ត្រី និងអញ្ជើញចូលរួមសម្ដែងបទចម្រៀងផ្ទាល់ពីផលិតកម្ម K’ve Entertainment ដោយសិល្បៈករ និងសិល្បៈការនីល្បីៗ និងក្រុមអ្នកផលិតមាតិកាល្បីៗ ក៍មានក្រុមអ្នកជំនាញបច្ចេកទេសរថយន្ត (CAR Reviewers) លំដាប់ប្រទេសជាច្រើនចូលរួម។ ហើយអ្វីដែលកាន់តែពិសេស តើ Presenter ថ្មីរបស់ AION Cambodia គឺជានរណា? ហើយកំពូករថយន្តស្ព័រទំនើប AION Hyptec HT & AION V ស៊េរីឆ្នាំ2025 នេះមានលក្ខណៈពិសេសអ្វីខ្លះ?

សូមភ្ញៀវកិត្តិយសទាំងអស់កុំភ្លេចមកចូលរួមអោយបានច្រើនកុះករ ហើយចាំអ៊ុតមើលទាំងអស់គ្នា!!! 

លោកអ្នកដែលអញ្ជើញចូលរួមក៏អាចធ្វើការបើកបរសាកល្បងរថយន្តដ៏ទំនើបនេះបានដែរ។ ក្នុងកម្មវិធីផ្ទាល់ក៏មានការលេងហ្គេមកម្សាន្តដើម្បីទទួលបានកាដូ ហើយអ្នកតាមដានការ Livestream ក៏មានឱកាសឈ្នះទូរស័ព្ទ iPhone 16 Pro និង កាដូហ្វ្រីៗជាច្រើនពី AION Cambodia ផងដែរ។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់លេខទូរសព្ទ 061 933 333 | 087 929 333

AION Channel: https://linktr.ee/aioncambodia

https://www.facebook.com/share/v/1ENix8zDG5/

វីដេអូ៖