Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
REDMI Note 14 ស៊េរីបានចេញលក់ នឹងភ្ជាប់មកជាមួយ អេក្រង់ 6.67 អុីញ FHD+ 120Hz AMOLED ថាមពលថ្ម 5500mAh - techlist

REDMI Note 14 ស៊េរីបានចេញលក់ នឹងភ្ជាប់មកជាមួយ អេក្រង់ 6.67 អុីញ FHD+ 120Hz AMOLED ថាមពលថ្ម 5500mAh

កាលពីពេលថ្មីៗនេះក្រុមហ៊ុន Xiaomi បានដាក់បង្ហាញស្មាតហ្វូន REDMI Note 14 និង Note 14 Pro  ស៊េរីរបស់ខ្លួនសម្រាប់ទីផ្សារពិភពលោក។

សម្រាប់ស៊េរី Note 14 មានអេក្រង់ AMOLED ទំហំ 6.67 អ៊ីញ Full HD+ AMOLED displayជាមួយអត្រាធ្វើឱ្យស្រស់ 120Hzប៉ុន្តែមានពន្លឺដល់ទៅ 1800 nit វាមានតួខ្លួនរលោងកម្រាស់ 8.16mm។ ដោយភ្ជាប់មកជាមួយ RAM ដល់ទៅ 8GB ជាមួយនឹង RAM បន្ថែម 8GB និងអង្គផ្ទុកទិន្នន័យ 128GB រហូតដល់ 256GBUFS 2.2។

Note 14 ក៏ដំណើរការដោយ MediaTek Helio G99-Ultra SoC ។ វាក៏បំពាក់នឹងកាមេរ៉ាមេទំហំ 108MP រួមជាមួយនឹង 2MP depth និង 2MP macro cameras កាមេរ៉ាមុខកាមេរ៉ាខាងមុខទំហំ20MP ដែលអាចថតវីដេអូបានដល់ទៅ 1080p 30fps

សម្រាប់ Note 14 Pro មានអេក្រង់ AMOLED កោង FHD+ ទំហំ 6.67 អ៊ីញ ជាមួយនឹងកម្រិត Refresh Rate 120Hz នឹងមានពន្លឺភ្លឺដល់កំពូល 1800 nit មានតួខ្លួនរលោង 8.42mm។ វាមាន RAM ដល់ទៅ 12GB ជាមួយនឹងរ៉េមបន្ថែម 12GB នឹងមានអង្គផ្ទុកទិន្នន័យ 128GB រហូតដល់ 512GB UFS 2.2។ Note 14 Pro ក៏និងដំណើរការដោយ MediaTek Helio G100-Ultra SoC ។

បំពាក់កាមេរ៉ាមេទំហំ 200MP រួមជាមួយនឹងកាមេរ៉ាម៉ាក្រូទំហំ 8MP ultra-wide និង 2MP កាមេរ៉ាខាងមុខទំហំ 32MP ដែលអាចថតវីដេអូបានដល់ទៅ 1080p 30fps និងដំណើរការដោយ MediaTek Helio G100-Ultra SoC ។

ទូរស័ព្ទទាំងពីរនេះដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 14 ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Hyper OS ចេញពីប្រអប់ ប៉ុន្តែក្រុមហ៊ុនបានសន្យាថា ការអាប់ដេត Hyper OS 2 នឹងមានក្នុងពេលឆាប់ៗនេះ។ ទូរស័ព្ទទាំងពីរក៏មានជំនួយការ Google Gemini និងមុខងារ AIផងដែរ។ ទូរសព្ទ​ទាំងពីរនេះក៏មាន​ថាមពល​ថ្ម 5500mAh នឹងគាំទ្រ​ការ​សាក​ថ្ម 33W និង 45W រៀង​គ្នា។ ផ្ទុយមកវិញ​ទាំង​ Note 14 និង Note 14 Pro បាន​ចាប់​ផ្ដើម​ដាក់​លក់​ក្នុង​ប្រទេស​មួយ​ចំនួន​ក្នុង​ទ្វីប​អឺរ៉ុប និងអាស៊ីផងដែរ។

ប្រភព​: fonearena