Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
ទូរស័ព្ទ honor GT Pro នឹងមកជាមួយនឹង Snapdragon 8 Elite​​ មាន ​ថ្ម 5,300 mAh​​​ ការ​សាក​ថ្ម​លឿន 100W - techlist

ទូរស័ព្ទ honor GT Pro នឹងមកជាមួយនឹង Snapdragon 8 Elite​​ មាន ​ថ្ម 5,300 mAh​​​ ការ​សាក​ថ្ម​លឿន 100W

ពាក្យចចាមអារ៉ាមថ្មីៗនេះបានបង្ហាញថា ក្រុមហ៊ុន Honor កំពុងធ្វើការលើ ស្មាតហ្វូន Honor GT Pro ហើយថាវាអាចនឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុង ត្រីមាសទីពីរនៃឆ្នាំ 2025 ។ ការរចនានៃ Honor GT Pro ថ្មីមិនគួរខុសគ្នាខ្លាំងពីម៉ូដែលមុននោះទេ ដូច្នេះហើយការរក្សារូបរាងស្រដៀងគ្នាទៅនឹង Honor GT ដែលមាននៅលើទីផ្សារស្រាប់។

Honor GT Pro នឹងផ្តល់បទពិសោធន៍អ្នកប្រើប្រាស់ប្រសើរឡើងដោយប្រើប្រាស់បន្ទះឈីប Snapdragon 8 Elite ដែលមានអានុភាពខ្ពស់ជាង Snapdragon 8 Gen 3 នៅលើ Honor GT ដើម្បីធ្វើឲ្យដំណើរការខ្ពស់ប្រសើរឡើង។


Honor GT Pro នឹងត្រូវបានបំពាក់ជាមួយអេក្រង់រាបស្មើដែលមានកម្រិតភាពច្បាស់ 1.5K និង Refresh Rate 120Hz។ នឹងមានថ្ម 5,300 mAh និងគាំទ្រការសាកថ្មលឿន 100W។ សម្រាប់កាមេរ៉ាស័រមេមានទំហំ 50 MP និងសេនស័រ Ultra-Wide/Macro 12 MP។
Honor GT Pro ការរចនាស្រដៀងគ្នានិង Honor GT ប៉ុន្តែ GT Pro វាមានប្រព័ន្ធដំណើរការល្អប្រសើរជាង។

ប្រភព : gizmochina