Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
 Apple ប្រឈមមុខនឹងបញ្ហាលក់ឧបករណ៍របស់ខ្លួននៅក្នុងទីផ្សារប្រទេសចិន! - techlist

 Apple ប្រឈមមុខនឹងបញ្ហាលក់ឧបករណ៍របស់ខ្លួននៅក្នុងទីផ្សារប្រទេសចិន!

តើកត្តាអ្វីខ្លះបានធ្វើឲ្យ Apple មានការលក់ធ្លាក់ចុះនៅក្នុងទីផ្សារប្រទេសចិននេះ?

លោក Ming-Chi Kuo អ្នកវិភាគដ៏ល្បីម្នាក់ជឿថា Apple នឹងប្រឈមមុខនឹងការលំបាកកាន់តែខ្លាំងនៅឆ្នាំ 2025 ដោយសារតែការលក់របស់ខ្លួននៅក្នុងប្រទេសចិនបន្តធ្លាក់ចុះ។ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនេះ Apple នឹងត្រូវ​អនុវត្ត​យុទ្ធសាស្ត្រ​សំខាន់ៗ​ដើម្បី​គ្រប់គ្រង​ហានិភ័យ​ទីផ្សារទាំងនេះ។

ការលក់ iPhone
Apple កំពុងតែប្រឈមជាមួយនឹងការធ្លាក់ចុះនៃការលក់ iPhone នៅក្នុងប្រទេសចិន បើទោះបីជាព្យាយាមប្រើវិធីសាស្រ្តផ្សេងគ្នាជាច្រើនក៏ដោយ។ការលក់iPhoneនៅក្នុងប្រទេសចិនស្ទើរតែជាប់គាំងទៅហើយ។ខណៈដែលApple ក៏បានអាប់ដែតឧបករណ៍របស់ខ្លួនឲ្យប្រសើរដែរ ក៏ប៉ុន្តែការអាប់ដេតទាំងនេះប្រហែលជាមិនមានភាពទាក់ទាញ ឬប្រកួតប្រជែងដូចម៉ូដែលស្មាតហ្វូនផ្សេងទៀតដែលមាននៅលើទីផ្សារនោះទេ។

ដោយសូម្បីតែ iPhone SE 4 ដែលនឹងមកដល់នាពេលខាងមុខ ដែលត្រូវបានគេរំពឹងថាជាជម្រើសដែលមានតម្លៃសមរម្យ ក៏នឹងមិនអាចជួយបង្កើនការលក់របស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសចិនឲ្យបានប្រសើរនោះដែរ។

ការច្នៃប្រឌិត
Apple កំពុងកែលម្អ iPhone របស់ខ្លួន ប៉ុន្តែខ្វះការច្នៃប្រឌិតសំខាន់ៗ។ ក្រុមហ៊ុនអាចនឹងដាក់លក់ iPhone ស្តើងបំផុត (5.5mm) និងអាចបត់បាននៅក្នុងឆ្នាំ 2025។ ទោះជាយ៉ាងណាក៏ដោយ ដោយសារតែការរចនាស្តើងរបស់វា ឧបករណ៍នេះនឹងគាំទ្រតែ eSIM ដែលអាចពិក្នុងការទាក់ចិត្តរបស់អ្នកប្រើប្រាស់ក្នុងប្រទេសចិន។

គ្មាន AI
ខណៈពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងទៀតបានផ្តោតយ៉ាងខ្លាំងលើ AI ខណៈពេលដែល Apple មិនទាន់ទទួលយកនិន្នាការនេះទាំងស្រុងនៅឡើយទេ។ យ៉ាង​ណា​មិញ Apple បាន​ដាក់​ឱ្យ​ដំណើរការ “Apple Intelligence” ​តែ​វាមិនបានដាក់ឲ្យប្រើ​នៅ​ក្នុង​ប្រទេស​ចិនឡើយ។ ដូច្នេះiPhone ពិបាកទាក់ទាញអ្នកប្រើប្រាស់របស់ខ្លួនបន្តិចហើយ ដោយតាមការស្ទង់មតិមួយបានបង្ហាញថា អ្នកប្រើប្រាស់ទាំងនេះកំពុងពិចារណាប្តូរទៅម៉ាកផ្សេងៗជំនួសឲ្យ Apple ។
ដោយឡែកក្រឡេកមកមើល ក្រុមហ៊ុន Huawei និងម៉ាកយីហោចិនផ្សេងទៀតកំពុងបន្តបង្ហាញកម្មវិធីពិភពលោកពិតនៃ AI និងការច្នៃប្រឌិតខ្ពស់ជាច្រើន។

ប្រភព : huaweicentral