Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
Apple គ្រោងនឹងប្តូរឈ្មោះពី iPhone SE 4 មកជា  iPhone 16E វិញ! - techlist

Apple គ្រោងនឹងប្តូរឈ្មោះពី iPhone SE 4 មកជា  iPhone 16E វិញ!

ថ្មីៗនេះ គេបានកត់សម្គាល់ឃើញថា Apple គ្រោងនឹង ដាក់ឈ្មោះ iPhone SE 4 ឡើងទៅជា iPhone 16E វិញ ដែលនឹងស្របតាមម៉ូដែលស្មាតហ្វូនបច្ចុប្បន្នរបស់ក្រុមហ៊ុន។ ឧបករណ៍នេះត្រូវបានគេសន្មត់ថាមើលទៅដូចជា iPhone 14 ជាមួយនឹង Face ID និងអេក្រង់ OLED ទំហំ 6.1 អ៊ីញធំជាង។  ដោយទូរស័ព្ទនេះក៏អាចនឹងដំណើរការដោយបន្ទះឈីប A17 Pro របស់ក្រុមហ៊ុន ឬបន្ទះឈីប A18 គួបផ្សំជាមួយនឹង RAM 8GBសម្រាប់ Apple Intelligence ។

iPhone SE 4 នឹងមានកាមេរ៉ាខាងក្រោយមួយ រួមជាមួយនឹងកាមេរ៉ាខាងមុខទំហំ 12MP កាមេរ៉ាខាងក្រោយនឹងមានសេនស័រទំហំ 48MP ដែលផ្តល់នូវគុណភាពរូបភាពកាន់តែប្រសើរ ជាមួយនឹងលក្ខណៈពិសេសដូចជា 2x Zoom និងរូបភាពលម្អិតជាច្រើនទៀត។

ដោយមានពត៌មានចុះផ្សាយកន្លងមកថា iPhone 16E នេះនឹងចេញចុងខែនេះតែបើតាមការបញ្ជាក់ពីលោក Gurman បានបញ្ជាក់ថា ក្រុមហ៊ុនអាចនឹងបញ្ចេញ iPhone 16E និង iPad 11 ថ្មី “ត្រឹមខែមេសា” មុនពេល Appleបញ្ចេញ iOS 18.4 ដល់សាធារណជនទូទៅ។ តែយ៉ាងណាក៏ដោយសម្រាប់ iPhone ស៊េរីថ្មីនេះត្រូវបានគេគិតថាមានតម្លៃក្នុងកម្រិតថវិកាប្រមាណ 500 ដុល្លារស្តើងប៉ុណ្ណោះ។

ប្រភព : wccftech