Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
TikTok បិទមិនទាន់ទាំងបាន២៤ម៉ោងស្រួលបួលផង ពេលនេះអាចដំណើរការបាន ធម្មតាវិញនៅក្នុងសហរដ្ឋអាមេរិក!   - techlist

TikTok បិទមិនទាន់ទាំងបាន២៤ម៉ោងស្រួលបួលផង ពេលនេះអាចដំណើរការបាន ធម្មតាវិញនៅក្នុងសហរដ្ឋអាមេរិក!  

ក្រោយពីមានរឿងរ៉ាវដែលTikTokមានបញ្ហានៅក្នុងសហរដ្ឋអាមេរិកអំពីការ ហើយកាលថ្ងៃទី១៩​ខែមករានេះសហរដ្ឋអាមេរិកក៏បានធ្វើដូចអ្វីដែលខ្លួនបាននិយាយគឺបានបិទTikTokលែងឲ្យដំណើរការនៅក្នុងប្រទេសមួយនេះ។ ប៉ុន្តែបានប៉ុន្មានម៉ោងក្រោយមកTikTok ក៏អាចដំណើរការវិញបានធម្មតា។

ទាំងនេះក៏ដោយសារប្រធានាធិបតី លោក Donald Trump លើកឡើងពីកង្វល់សន្តិសុខជាតិ ហើយ TikTok ក៏បាននិយាយថា ខ្លួនកំពុងធ្វើការជាមួយ លោក Donald Trump ដើម្បីលុបចោលការហាមឃាត់ មួយនេះ។ ក្រុមហ៊ុនក៏បានប្រកាសពីផែនការដើម្បីឲ្យ TikTok អាចចូលប្រើប្រាស់បានវិញនៅក្នុងអាមេរិក។ ក្រុមហ៊ុនក៏បាននិយាយថា ខ្លួននឹងអនុវត្តវិធានការសុវត្ថិភាពថ្មី ដើម្បីដោះស្រាយបញ្ហាឯកជនភាពទិន្នន័យ និងធានាការអនុលោមតាមបទប្បញ្ញត្តិរបស់សហរដ្ឋអាមេរិកផងដែរ។

បងប្អូនបើយើងក្រឡេកទៅមើលពត៌មានប្រជាជនអាមេរិកដែលនិយមប្រើនៅបណ្តាញTikTokនេះ ក្រោយពីដឹងថាTikTok ត្រូវបានបិទហើយ គឺគ្រប់គ្នាបង្កឱ្យមានការព្រួយបារម្ភ ជាពិសេសក្នុងចំណោមអ្នកប្រើប្រាស់វ័យក្មេង ដែលបានបង្ហាញពីទុក្ខព្រួយរបស់ពួកគេចំពោះការហាមឃាត់ និងផលប៉ះពាល់ដល់ការងារក៏ដូចជាផ្លូវចិត្តមួយចំនួនផងដែរ។

TikTok ក៏បានអរគុណប្រធានាធិបតី Trump សម្រាប់ការធានាថាពួកគេនឹងមិនប្រឈមមុខនឹងការពិន័យសម្រាប់ការបន្តផ្តល់TikTok ដល់ប្រជាជនអាមេរិកចំនួន 170 លាននាក់ទៀតនោះទេ។ប៉ុន្តែយើងមិនទាន់អាចដឹងថាTikTok អាចនឹងបន្តនៅក្នុងសហរដ្ឋអាមេរិករហូតឬក៏យ៉ាងណាទៀតនោះឡើយ។

ប្រភព : wccftech