Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
បច្ចេកវិទ្យាទំនើបជឿនលឿន មនុស្សក៏កាន់តែកាត់បន្ថយនៅការងារធ្វើ! - techlist

បច្ចេកវិទ្យាទំនើបជឿនលឿន មនុស្សក៏កាន់តែកាត់បន្ថយនៅការងារធ្វើ!

ថ្មីៗនេះ​ បច្ចេកវិទ្យាកាន់តែរីកចម្រើនជាពិសេសនៅលើបច្ចេកវិទ្យាAI
លោក Mark Zuckerberg ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន Meta បានបង្ហាញឱ្យដឹងថា បញ្ញាសិប្បនិម្មិត ឬក៏ AI នេះ នឹងជំនួសវិស្វករកម្រិតមធ្យមឆាប់ៗនេះដែលធ្វើការនៅលើដូចជា Facebook, Instagram និង WhatsApp នៅឆ្នាំ 2025 នេះ។

នៅក្នុងបទសម្ភាសន៍ជាមួយលោក Joe Rogan Zuckerberg បានពន្យល់ថា Meta និងក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងទៀតកំពុងបង្កើតប្រព័ន្ធ AI ដែលមានសមត្ថភាពសរសេរកូដដែលស្មុគស្មាញជាមួយនឹងការប្រើមនុស្សតិចបំផុត។ ការផ្លាស់ប្តូរនេះអាចផ្លាស់ប្តូរយ៉ាងខ្លាំងនូវរបៀបដែលកម្មវិធីត្រូវបានបង្កើតនៅលើវេទិការបស់ Meta ដោយ AI ដើរតួយ៉ាងសំខាន់ក្នុងការបង្កើតកូដនាពេលអនាគត។

លោក Mark Zuckerberg ជឿជាក់ថា AI នឹងចូលកាន់កាប់ការងាររបស់វិស្វករ ក្នុងពេលឆាប់ៗនេះ ដោយបំពេញការងារដូចជាការសរសេរ និងជួសជុលកូដដោយខ្លួនឯង ដោយមិនត្រូវការជំនួយពីមនុស្ស។ ខណៈពេលដែលការផ្លាស់ប្តូរនេះបង្ហាញពីឱកាសដ៏ធំមួយសម្រាប់ការផ្លាស់ប្តូរនៅក្នុងកម្លាំងការងារ ដោយឲ្យ AI ធ្វើការចំនួសវិញ។

កត្តាទាំងនេះវានឹងធ្វើឲ្យមានការកាត់បន្ថយការងាររបស់មនុស្ស ដោយគ្រប់ត្រូវបានធ្វើការដោយ AI ទាំងស្រុងតែម្តង លោក Mark Zuckerberg បន្តថាការក្រោយពីកាត់បន្ថយបុគ្គលិក ពួកគេអាចទៅស្វែងរកបទពិសោធន៍ថ្មី នៅកន្លែងថ្មី។

ប្រភព​​​ : economictimes