Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
Samsungបានប្រកាសចេញ Galaxy S25 ស៊េរី ជាផ្លូវការជាមួយនឹងការផ្តោតសំខាន់លើមុខងារ Galaxy  AI - techlist

Samsungបានប្រកាសចេញ Galaxy S25 ស៊េរី ជាផ្លូវការជាមួយនឹងការផ្តោតសំខាន់លើមុខងារ Galaxy  AI

Samsung បានប្រកាសជាផ្លូវការនៃស៊េរី Galaxy S25 ថ្មី ដែលមានការផ្តោតលើមុខងារ AI ពិសេស។ ដោយ Galaxy S25 និង Galaxy S25 Ultra គឺមានសមត្ថភាពខ្ពស់បំផុត និងលក្ខណៈពិសេសដូចជាកម្មវិធី AI ដែលធ្វើឱ្យមានការផ្លាស់ប្តូរជាលក្ខណៈដ៏ទូលំទូលាយ។ ប្រភេទ Ultra នេះមានការកែលម្អនៅផ្នែកខាងក្នុង។ ហើយសម្រាប់ Galaxy AI នៅក្នុងម៉ូដែលទាំងពីរនេះបានពង្រឹងដល់កម្រិតថ្មី ដើម្បីផ្ដល់បទពិសោធន៍ប្រើប្រាស់ល្អបំផុត។

អ្វីសំខាន់ Galaxy S25 និង Galaxy S25 Plus ក៏នឹងប្រកួតប្រជែងជាមួយ iPhone 16 និង iPhone 16 Plusផងដែរ។ ដោយ Galaxy S25 មានរចនាថ្មីជាមួយរូបរាងស្អាត និងជ្រុងមូល ខុសពីស៊េរីមុនៗរបស់វា។ Samsung បញ្ចូលការផ្លាស់ប្តូរចុងក្រោយនៅចំហៀងរបស់វា ដើម្បីបង្ហាញពីភាពខុសគ្នាជាមួយ iPhone 16 និងការប្រកួតប្រជែងជាមួយ Apple។

Galaxy S25 និង Galaxy S25 Plus មានអេក្រង់ទំហំ 6.2 និង 6.7 អ៊ីង ជាមួយកាមេរ៉ា 50MP, 12MP ultrawide និង 10MP telephoto lens ។ Galaxy S25 មានថាមពលថ្ម 4,000 mAh និង S25 Plus មាន 4,900 mAh។ ល្បឿនសាកនៅកម្រិត 25W និង 45W ។ ម៉ូដែលទាំងពីរត្រូវបានចាប់ផ្តើមជាមួយអង្គចងចាំ 128GB។

Galaxy S25 ទាំងអស់ក៏នឹងមានការអាប់ដេត One UI 7 ពី Android 15 ហើយ Samsung បានសន្យាថានឹងផ្តល់ការអាប់ដេតប្រព័ន្ធប្រតិបត្តិការ និងសុវត្ថិភាពរយៈពេល 7 ឆ្នាំ។ ឧបករណ៍ទាំងនេះគាំទ្រស្តង់ដារសាកថ្ម Qi2 ។ Samsung កំពុងចាប់ដៃគូជាមួយ Google បន្ថែមទៀតជាមួយនឹង Gemini 2.0 ដែលជួយដល់ដំណើរការរបស់ Galaxy S25 ទៅកាន់ Apple និងឧស្សាហកម្មទាំងមូល។

ប្រភព​​:​wccftech