Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
តើហេតុអ្វីបានជា Samsung មិនប្រើ Telephoto ISOCELL HP9 200mp? - techlist

តើហេតុអ្វីបានជា Samsung មិនប្រើ Telephoto ISOCELL HP9 200mp?

នៅក្នុងខែមិថុនា ឆ្នាំ 2024 ក្រុមហ៊ុន Samsung បានណែនាំ កាមេរ៉ា Zoom 200MP ISOCELL HP9 ដែលដំបូងបង្អស់ត្រូវបានប្រើប្រាស់ដោយ Vivo នៅក្នុង X100 Ultra និងក្រោយមកនៅក្នុង Vivo 200 Pro ។

ទោះជាយ៉ាងណាក៏ដោយ Samsung បានជ្រើសរើសមិនបញ្ចូលកាមេរ៉ានេះនៅក្នុង Galaxy S25 Ultra ដែលទើបចេញថ្មី ដោយរក្សានូវកាមេរ៉ា 50MP 5x និង 10MP 3x zoom ដូចម៉ូដែល 24 Ultraដែរ។

Samsung បានសម្រេចចិត្តមិនប្រើកាមេរ៉ា 200MP ISOCELL HP9 នៅលើ Galaxy S25 Ultra ដោយសារតែការរចនាដែលចង់រក្សាស្មាតហ្វូនឱ្យស្តើង។ កាមេរ៉ានេះគឺក្រាស់ពេកសម្រាប់ S25 Ultra ដែលមានកម្រាស់ 8.2mm និងទម្ងន់ 218 ក្រាម។ ការដាក់កាមេរ៉ានេះនឹងធ្វើឱ្យទូរស័ព្ទកាន់តែសំពីងសំពោង ផ្ទុយនឹងចំណូលចិត្តរបស់អ្នកប្រើប្រាស់ ចូលចិត្តទូរស័ព្ទដែលស្តើង និងស្រាល។

ទោះជាយ៉ាងណា, Samsung អាចកំពុងរុករកបច្ចេកវិទ្យា All Lenses on Prism ដើម្បីផលិតកាមេរ៉ា 200MP ដែលស្តើងជាងមុន កាមេរ៉ាគុណភាពខ្ពស់ ដូចកាមេរ៉ា 200MP ISOCELL HP9 នៅពេលអនាគត​ ។

តើម៉ូដែលនាពេលអនាគតដូចជា S26 Ultra នឹងប្រើប្រាស់កាមេរ៉ាពង្រីកទំហំ 200MP ដែរឬទេ។
ប្រភព​: summy fan