Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
មានពាក្យចចាមអារ៉ាមថា Galaxy S25 Edge អាចនឹងក្លាយទូរស័ព្ទដែលស្រាលនិងស្តើងបំផុតនៃត្រកូលស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung - techlist

មានពាក្យចចាមអារ៉ាមថា Galaxy S25 Edge អាចនឹងក្លាយទូរស័ព្ទដែលស្រាលនិងស្តើងបំផុតនៃត្រកូលស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung

ខណៈដែលថា S25 Edge អាចនឹងចេញលក់ឆាប់ៗនេះ ក្រុមហ៊ុន Samsung កំពុងព្យាយាមសម្រេចបានជាមួយនឹងស្មាតហ្វូន Galaxy S25 Edge ឲ្យកាន់តែប្រសើរផងដែរ។ ក្រុមហ៊ុន Samsung ចង់ធ្វើឱ្យទូរស័ព្ទមួយនេះស្តើង និងរលោងបំផុតនៅក្នុងត្រកូលរបស់ពួកគេ ប៉ុន្តែការធ្វើឱ្យទូរស័ព្ទស្តើងជាងមុនអាចមកជាមួយនឹងគុណវិបត្តិដែលអាចកើតមានមួយចំនួន ដូចជាកាត់បន្ថយភាពធន់ ឬក៏ទាក់ទងថាមពល។

ទោះបីជាយ៉ាងណាក៏ដោយ ប្រភពមួយបានបំភ្លឺថា S25 Edge វានឹងមិនមានទម្ងន់ធ្ងន់ដូចជា Galaxy S25 នោះទេ ហើយកត្តាប្រឈម ដែលធ្វើឲ្យស្តើងនិងទម្ងន់ស្រាលគឺវាមិនធ្វើឱ្យខូចគុណភាពឬ ការដំណើរការឡើយ ។

Galaxy S25 Edge ដំបូងគេហាក់ដូចជាគិតថាវាមានទម្ងន់ធ្ងន់ជាង Galaxy S25 ប៉ុន្តែវានៅតែត្រូវបានរចនាឡើងឱ្យស្តើងជាង និងទម្ងន់ស្រាលជាង។ ទូរស័ព្ទនេះមានកម្រាស់ 5.84mm ដែលជាជម្រើសរចនាដែលស្តើង។ ហើយដើម្បីសម្រេចបាននូវចំណុចទាំងនេះ ក្រុមហ៊ុន Samsung បានជ្រើសរើសដាក់បញ្ចូលកាមេរ៉ាខាងក្រោយតែ 2 គ្រាប់ប៉ុណ្ណោះជំនួសឱ្យ 3 ដែលជួយកាត់បន្ថយទម្ងន់ទូរស័ព្ទ និងក្រាស់។

ទោះបីជាមានអេក្រង់ធំជាង 6.7 អ៊ីង Galaxy S25 Edge ត្រូវបានគេរំពឹងថានឹងមានទម្ងន់ស្រាលជាង Galaxy S25 ដែលមានអេក្រង់ 6.2 អ៊ីញ និងមានទម្ងន់ 162 ក្រាម។ នេះដោយសារ Samsung សម្រេចដាក់ ថ្មតូចជាង និងការប្រើប្រាស់សម្ភារៈស្រាលជាងមុនសម្រាប់តួទូរស័ព្ទ។

វិញ្ញាបនប័ត្រ 3C បង្ហាញថា Galaxy S25 Edge នឹងមានថាមពលថ្ម 3,900mAh ដែលតូចជាងថ្ម 4,000mAh នៅក្នុង Galaxy S25 ។ ដើម្បីសម្រេចបាននូវការរចនាស្តើងជាងមុន Samsung នឹងប្រើប្រាស់អាលុយមីញ៉ូមតិចនៅជុំវិញគែម ដើម្បីកាត់បន្ថយទម្ងន់ទូរស័ព្ទ។

ការរចនាឡើងឲ្យស្តើង និង ទម្ងន់ស្រាលនេះគឺជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់ Samsung ក្នុងការបង្កើតឧបករណ៍ដែលងាយស្រួល និងទាន់សម័យជាងមុន។ ខណៈពេលដែលកាលបរិច្ឆេទនៃការចេញផ្សាយពិតប្រាកដ ត្រូវបានគេរំពឹងថានឹងត្រូវបានបង្ហាញនៅក្នុងខែមេសា​ ប៉ុន្តែវាមិនទាន់ច្បាស់ការ 100%។
ប្រភព​ : wccftech