Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
ពាក្យចចាមអារ៉ាមចង្អុលបង្ហាញថា Redmi K80 Ultra នឹងមានថាមពលថ្ម 7,000mAh+! - techlist

ពាក្យចចាមអារ៉ាមចង្អុលបង្ហាញថា Redmi K80 Ultra នឹងមានថាមពលថ្ម 7,000mAh+!

បើតាមការលេចធ្លាយថ្មីពី Digital Chat Station បង្ហាញថា ស្មាតហ្វូនបន្ទាប់ របស់ Redmi គឺ K80 Ultra អាចបង្ហាញខ្លួនជាមួយនឹង បន្ទះឈីប Dimensity 9400+ របស់ MediaTek ។ ប៉ុន្តែចំណុចលេចធ្លោមួយដែលគេចាប់អារម្មណ៍នោះគឺវាអាច
បំពាក់មកជាមួយ ថ្មដ៏ធំរបស់វា ដែលគេគិតថានឹងមានថាមពលថ្មលើសពី 7,000mAh ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់ពីត្រកូលរបស់ Redmi ។

សម្រាប់ការប្រៀបធៀប ស្តង់ដារ K80 និង K80 Pro ទាំងពីរមានថ្ម 6,000mAh ។ K80 ទទួលបានក្រឡា 6,550mAh ជាមួយការសាកថ្ម 90W ខណៈពេលដែលម៉ូដែល Pro មានទំហំតូចជាង 6,000mAh ប៉ុន្តែទទួលបានការសាកថ្មដល់ 120W fast charging ។

ប៉ុន្តែទោះបីជា K80 Ultra មានថ្មធំជាងក៏ដោយ ការលេចធ្លាយបានបញ្ជាក់ថាវានឹងគាំទ្រការសាកថ្មលឿន 100W ប៉ុណ្ណោះ ។ លើសពីនេះ ទូរស័ព្ទនេះអាចនឹងមានអេក្រង់ដែលមានកម្រិតភាពច្បាស់ 1.5K ជាមួយនឹងការរចនាអេក្រង់ត្រង់បួនជ្រុង ដែលសង្ស័យជាបន្ទះ OLED ដែលផ្តល់បទពិសោធន៍ការបង្ហាញរូបភាពគុណភាពខ្ពស់។

ប្រភព: gizmochina