Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
តើបងប្អូននឹងត្រៀមចំណាយប្រាក់ប្រមាណ 2,000 ដុល្លារជាងសម្រាប់ទូរស័ព្ទបត់បានរបស់ Appleឬទេ? ប្រសិនជាវាចេញមកនាពេលខាងមុខនេះ - techlist

តើបងប្អូននឹងត្រៀមចំណាយប្រាក់ប្រមាណ 2,000 ដុល្លារជាងសម្រាប់ទូរស័ព្ទបត់បានរបស់ Appleឬទេ? ប្រសិនជាវាចេញមកនាពេលខាងមុខនេះ

មានពាក្យចចាមអារ៉ាមថា Apple កំពុងអភិវឌ្ឍ iPhone បត់បាន ដែលអាចមានតម្លៃខ្ពស់ជាស៊េរីធម្មតារបស់ខ្លួន។ អ្នកវិភាគ Tim Long ប៉ាន់ស្មានថាតម្លៃ iPhone នេះអាចកើនដល់ $2,300 នៅសហរដ្ឋអាមេរិក។ ដោយគេគិតថាវាអាចបង្ហាញនៅចុងឆ្នាំ 2026 ដល់ដើម 2027។

ហើយអ្នកវិភាគ Ming-Chi Kuo បានព្យាករណ៍ថា iPhone បត់បានអាចមានតម្លៃពី $2,000 ដល់ $2,500។ គាត់បញ្ជាក់ថា ឧបករណ៍នេះអាចមានអេក្រង់បត់ 7.8 អ៊ីញ អេក្រង់ខាងក្រៅ 5.5 អ៊ីញ កាមេរ៉ាក្រោយពីរ ប៊ូតុងថាមពល Touch ID និងដង់ស៊ីតេថ្មខ្ពស់ខ្ពស់ផងដែរ។

គេក៏បានបញ្ជាក់ទៀតថានៅពេលលាតចេញទាំងស្រុងវាមានកម្រាស់ស្តើងត្រឹមតែ 4.5mm និងពេលបត់ចូលគ្នាវាមានកម្រាស់ដល់ 9mm ទៅ 9.5mm សម្រាប់ស៊ុមត្រូវបានគេរាយការណ៍ថានឹងប្រើប្រាស់សារធាតុទីតានីញ៉ូម និងដែកអ៊ីណុកសម្រាប់បង្កើនភាពធន់រឹងមាំ។

ហើយនេះវាអាចជាលើកដំបូងដែល Apple នឹងឈានចូលក្នុងឧស្សាហកម្មទូរស័ព្ទដែលបត់បាន។ ចុះប្រសិនបើ Apple នឹងចេញទូរស័ព្ទបត់បានជាមួយត​ម្លៃ 2,000 ដុល្លារ ជាងនេះបងប្អូនគិតយ៉ាងណាដែរ តើនឹងទិញប្រើឬទេ?
ប្រភព : gizmochina