Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
ស្មាតហ្វូនលេងហ្គេម Nubia Neo 3 និង Neo 3 GT បានមកដល់ហ្វីលីពីនជាមួយលក្ខណៈពិសេស និងតម្លៃសមរម្យ - techlist

ស្មាតហ្វូនលេងហ្គេម Nubia Neo 3 និង Neo 3 GT បានមកដល់ហ្វីលីពីនជាមួយលក្ខណៈពិសេស និងតម្លៃសមរម្យ

ស៊េរី Nubia Neo 3 របស់ ZTE ដែលត្រូវបានចេញផ្សាយនៅក្នុងព្រឹត្តិការណ៍ MWC 2025 និងមានគ្រោងនឹងចេញលក់នៅចុងខែមីនានេះ ឥឡូវនេះអាចបញ្ជាទិញមុនបានតាមវេបសាយ Lazada នៅប្រទេសហ្វីលីពីន សម្រាប់ទាំងពីរម៉ូដែល Nubia Neo 3 5G និង Neo 3 GT។

លក្ខណៈពិសេស Nubia Neo 3 GT

Neo 3 GT ដំណើរការដោយបន្ទះឈីប Unisoc T9100 6nm ដែលមាន core 2.7 GHz ARM Cortex-A76 ១គ្រាប់ និង core2.3 GHz ៣គ្រាប់ និង core Cortex-A55 2.1 GHz ៤គ្រាប់ រួមជាមួយ GPU Mali-G57 MP4។ ឧបករណ៍នេះមានអេក្រង់ AMOLED 6.8 អ៊ីញ ល្បឿនអេក្រង់ 120Hz និងពន្លឺអតិបរមា 1,300 nits។ ប្រព័ន្ធកាមេរ៉ារួមមានកាមេរ៉ាគោល 50MP កាមេរ៉ាមុខ 16MP ។ វាក៏មានប្រព័ន្ធកាត់បន្ថយកម្តៅសម្រាប់ការលេងហ្គេម​ vapor chamber 4,083 mm² ជាមួយនឹងថាមពលថ្ម 6,000 mAhនិងការសាកលឿន 80W ។

លក្ខណៈពិសេស Nubia Neo 3 5G

Neo 3 5G ដំណើរការដោយបន្ទះឈីប Unisoc T8300 ដែលអាចពង្រីក RAM រហូតដល់ 20GB (8GB+12GB បន្ថែម) រួមជាមួយលក្ខណៈពិសេសសម្រាប់អ្នកលេងហ្គេមដូចជាប៊ូតុងស្មា ម៉ូទ័ររំញ័រ Z-Axis និងបច្ចេកវិទ្យា NeoTurbo។ ឧបករណ៍នេះក៏មានថ្ម 6,000 mAh ដែលគាំទ្រការសាកលឿន 33W និងអេក្រង់ LCD 6.8 អ៊ីញ ល្បឿនអេក្រង់ 120Hz និងពន្លឺអតិបរមា 1,000 nits។

ចំពោះតម្លៃ របស់ស្មាតហ្វូនទាំងពីរគឺ
ម៉ូដែល Neo 3 GT ដែលមាន RAM 12GB អង្គផ្ទុកទិន្នន័យ 256GB មានតម្លៃ ប្រហែល 227 ដុល្លារ និងមានជម្រើសពណ៌ Electro Yellow និង Interstellar Grey។

សម្រាប់ Neo 3 5G ដែលមាន RAM 8GB និងអង្គផ្ទុកទិន្នន័យ 128GB មានតម្លៃ ប្រហែល 139 ដុល្លារចំពោះ RAM 8GB និងអង្គផ្ទុកទិន្នន័យ 256GB មានតម្លៃប្រហែល 174 ដុល្លារ ដោយមានជម្រើសពណ៌ Cyber Silver, Shadow Black និង Titanium Gold។

ទូរស័ព្ទទាំងពីរម៉ូដែលឥឡូវនេះអាចបញ្ជាទិញមុននៅប្រទេសហ្វីលីពីនបាន។
ប្រភព : gizmochina