ស្រឡាញ់គ្នាណាស់! Google Translate អាប់ឌែតថ្មីបន្ថែមភាសាបកប្រែច្រើនជាង Apple Translate ដាច់

ចាប់តាំងពីក្រុមហ៊ុន Google បើកឲដំណើរការ Google Translate នៅឆ្នាំ២០០៦ មក នាពេលថ្មីៗក្នុងឆ្នាំ២០២៤ នេះ ក្រុមហ៊ុន Google បានធ្វើការអាប់ឌែតថ្មីនៅលើកម្មវិធី Google Translate ដោយដាក់ឲមានការបកប្រែភាសាថ្មីបន្ថែមចំនួន ១១០ ភាសាទៀត សរុបមាន ២៤៣ ភាសា ដែលយើងអាចបកប្រែបាននៅលើកម្មវិធី Google Translate។

គួរឲដឹងផងដែលថា ការដែលដាក់ឲដំណើរការភាសាថ្មីទាំង​ ១១០ នេះបានធ្វើឲ Google Translate ឈរនៅក្នុងតារាងបញ្ជីលេខ ៣ គឺច្រើនជាង Apple Translate និង Microsoft Translator​ ដាច់តែម្តងដែលមានត្រឹមតែ ១៥៥ ភាសាតែប៉ុណ្ណោះ។

ចំពោះភាសាទាំង ១១០ នោះគឺជាភាសាដែលស្ថិតក្នុងទ្វីបអាហ្រ្វិក រួមមាន Fon, Kikongo, Luo, Ga, Swati, Venda និង Wolof ជាដើម៕