Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
ស្មាតហ្វូនសេរ៊ីថ្មី Moto G85 5G គ្រោងចេញលក់ក្នុងប្រទេសឥណ្ឌានៅសប្តាហ៍ក្រោយនេះហើយ - techlist

ស្មាតហ្វូនសេរ៊ីថ្មី Moto G85 5G គ្រោងចេញលក់ក្នុងប្រទេសឥណ្ឌានៅសប្តាហ៍ក្រោយនេះហើយ

ក្រុមហ៊ុនផលិតទូរស័ព្ទដៃ Motorola បានធ្វើការប្រកាសដាក់ចេញនូវស្មាតហ្វូនសេរ៊ីថ្មីរបស់ខ្លួនគឺ Moto G85 5G ហើយគ្រោងចេញលក់ជាផ្លូវការនៅថ្ងៃទី១០ ខែកក្កដានេះ ក្នុងប្រទេសឥណ្ឌា។

ចំពោះការរចនាផ្នែកខាងក្រៅស្មាតហ្វូននេះមានកម្រាស់ ៧,៥៩ ម.ម និងទម្ងន់ ១៧២ ក្រាម ទទួលបានពណ៌តួខ្លួនចំនួន ៣ រួមមាន ពណ៌ខៀវ ពណ៌លឿង និង ពណ៌ប្រផេះ ដែលមានបំពាក់អេក្រង់ pOLED 3D ទំហំ ៦,៧ អ៊ីញ, រន្ធសម្លេងចំនួន ២ សងខាង, កាម៉េរ៉ាមុខ​ទំហំ 32 MP និងកាម៉េរ៉ាក្រោយទំហំ 50 MP។

 

សម្រាប់ផ្នែកខាងក្នុងវិញទទួលបាន RAM 8GB និង 12GB, អង្គចងចាំ 128GB និង 256GB ដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 6s Gen 3 SoC និងប្រព័ន្ធប្រតិបត្តិការ Android 14, ថាមពលថ្ម 5,000mAh, កម្រិត refresh rate 120Hz, មុខងារការពារភ្នែក និងដុំសាកល្បឿនលឿនទំហំ ៣៣ វ៉ាត់ ជាដើម។