Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
PHANRADY0, Author at techlist

ប្រសិនជា​អ្នក​ទាំងអស់គ្នាជាចូលចិត្តឡាន ប្រាកដណាស់ អ្នកក៏នឹងចូលចិត្តប្រភេទឡានម៉ូដែល ( Die-cast ) ដូចគ្នាដែរ ។ ពិតណាស់ !! មនុស្សជាច្រើនចូលចិត្តវា ហើយអ្នកដែលជា Collector ភាគច្រើនជាបុរសៗ ។ មនុស្សជាច្រើន Collect ឡានម៉ូដែលទុក សម្រាប់ហេតុផលផ្សេងៗគ្នា ដែលជារឿយៗទាក់ទងជាមួយចំណង់ចំនូលចិត្តលើរថយន្ត , ប្រវត្តិរបស់រថយន្ត , ការតាំងបង្ហាញរថយន្តក្នុងបន្ទុប់ , ការបន្ធូរបន្ថយភាពតានតឹង និងការបន្ធូរអារម្មណ៍។ បន្ថែមពីនេះ ការទិញ Diecast ទុកប្រៀបដូចជាការវិនិយោគមួយ , ការទិញឡានម៉ូដែលដែលកម្រ ឬជាឡានដែលផលិតមានកំណត់ , វានឹងមានតម្លៃកាន់តែកើនឡើងប្រសិនវាទុកក្នុងរយះយូរ នេះជាមូលហេតុមួយដែល Collector ភាគច្រើនតែងតែចង់បាន diecast ...

១) លក្ខណៈពិសេសរបស់ទូរស័ព្ទដៃ Google Pixel 9  អេក្រង់ ៦,៣ អ៊ីញ AMOLED 120 Hz កម្រិតពន្លឺ 2700 nits កម្រិតបង្ហាញ 1080 x 2424 pixels បន្ទះឈីប Google Tensor G4 | Android 14 RAM 12GB ; Storage128GB | 256GB សុីម២ លេខគោល 50MP បូកលេនមុំទូលាយ 48MP 4K 60 fps video ...

Jeep ត្រូវបានបង្កើតជាកេរ្តិ៍ដំណែលដ៏អស្ចារ្យនៅក្នុងអំឡុងពេលជាង ៨០ឆ្នាំកន្លងមកនេះ ដែលបង្ហាញថារថយន្ត ​Jeep គឺជារថយន្តប្រភេទ SUV ដែលមានសមត្ថភាព ភាពប៉ិនប្រសប់ និងអាចសម្របគ្រប់ស្ថានភាពផ្លូវសម្រាប់បំពេញតម្រូវការ ធ្វើដំណើរដែលល្អឥតខ្ចោះ។ ចំណែកឯរថយន្ត RAM គឺជាប្រភេទរថយន្តPick Up ប្រភេទធំ ដែលត្រូវបានគេដឹងថាជាប្រភេទរថយន្តដែលធន់ និងអាចប្រើប្រាស់បានយូរបំផុតនៅ សហរដ្ឋអាមេរិក ដែលនេះសរបញ្ជាក់ថា រថយន្តនេះអាចប្រើប្រាស់បានលើសពីដែនកំណត់ ប្រកបដោយភាពងាយស្រួល និងបច្ចេកវិទ្យាទំនើប។ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម​ អេ ខេមបូឌា មានប្រសាសន៍ថា៖ «យើងពិតជាមានសេចក្តីសោមនស្សរីករាយជាខ្លាំងសម្រាប់ ការទទួលសិទ្ធិផ្តាច់មុខលើការផ្តល់សេវាកម្មថែទាំ និងជួសជុលរថយន្តម៉ាក Jeep® និង RAM ដល់អតិថិជននៅកម្ពុជា។ ក្រុមការងារយើងខ្ញុំមានជំនាញយ៉ាងច្បាស់លាស់ ...

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ BMW បានប្រកាសថា ពួកគេនឹងប្រើប្រាស់មនុស្សយន្ត Figure 02 របស់ពួកគេដើម្បីតម្លើងរថយន្តបន្ទាប់ពីធ្វើតេស្តសាកល្បងអស់រយៈពេលជាច្រើនសប្តាហ៍។ គួរបញ្ជាក់ផងថា ក្រុមហ៊ុន BMW បានធ្វើ​ការ​សាក​ល្បង​មនុស្ស​យន្ត​ទាំងនេះផ្ទាល់​នៅក្នុង​រោងចក្រ​ផលិតរថយន្តរបស់​ខ្លួន​នៅក្នុងទីក្រុង Spartanburg រដ្ឋ South Carolina ប៉ុន្តែក្រុមហ៊ុន BMW មិន​បានបញ្ជាក់​ថា​ពេល​ណា​ដែល​ខ្លួន​នឹង​ប្រើ​មនុស្ស​យន្ត​នេះ​ក្នុងការផលិតរថយន្តជា​អចិន្ត្រៃយ៍​នៅ​ឡើយទេ។ បន្ថែមពីលើនេះទៅទៀត BMW និយាយថា បន្ទាប់ពីការសាកល្បង ពួកគេនឹងបន្តអភិវឌ្ឍមនុស្សយន្តនេះ ដើម្បីប្រើវានាពេលអនាគតក្នុងការផលិតរថយន្ត និងអាចសន្សំប្រាក់ថ្លៃដើមដែលចំណាយលើកម្លាំងពលកម្មរបស់មនុស្សផងដែរ។ គួរឲដឹងថា មនុស្សយន្តទាំងនេះត្រូវបានផលិតដោយក្រុមហ៊ុន Californian robots firm Figure ដែលបំពាក់នូវបច្ចេវិទ្យាជាច្រើនដើម្បីឲវាអាចមានសមត្ថភាពតម្លើងរថយន្តបាន។ លើសពីនេះ ក្រុមហ៊ុន BMW ជាក្រុមហ៊ុនទី ២ បន្ទាប់ពី Tesla ...

បន្ទាប់​ពី​បើក​ទីស្នាក់ការ​ធំ​​របស់​ខ្លួន(មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ Shimoyama) ក្នុងខែមិនា  ពេលនេះ ក្រុមហ៊ុនផលិតរថយន្ត Toyota បានប្រកាសថា ក្រុមហ៊ុន Lexus ដែលជាក្រុមហ៊ុុនផលិតរថយន្តប្រណិតរបស់ខ្លួននឹងដើរតួយ៉ាងសំខាន់នៅក្នុងការផលិតរថយន្តអគ្គិសនី ក្រោម​យុទ្ធសាស្ត្រមួយដែលពួកគេឲឈ្មោះថា  “ajimigaki” ។ ប្រសិនបើអ្នកសួរ Google Translate ថាពាក្យជប៉ុន ajimigaki (Taste Refinement) មានន័យថាមិញនោះវាមានន័យតែ​​​ ២ម៉ាត់ប៉ុណ្ណោះគឺ គុណភាព និងប្រណិតភាព។ ទោះបីជាមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ Shimoyama មិនមែនជារោងចក្រផលិតក៏ដោយក៏មជ្ឈមណ្ឌលនេះនឹងបម្រើជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងអភិវឌ្ឍន៍រថយន្តរបស់ Lexus និងរថយន្តស្ព័រក្នុងត្រកូល GR ផងដែរ។ នៅក្នុងអំឡុងពេលបើកសម្ពោធមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ Shimoyama លោក Akio Toyoda ...

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Apple បានធ្វើការប្រកាសថា ខ្លួននឹង​មិន​ពន្យារ​ពេល​ក្នុងការចេញ​លក់ទូរស័ព្ទដៃ iPhone 16 ​នោះ​ទេ បើទោះបីជាមានការពន្យាពេលក្នុងការដាក់ឲប្រើប្រាស់នូវ Apple Intelligence ក៏ដោយ នេះបើយោងតាមលោក Mark Gurman របស់គេហទំព័រសារព៌ត័មាន Bloomberg ។ លោក Gurman បានបញ្ជាក់ថា កាលពីមុន Apple ធ្លាប់បានពន្យារពេលក្នុងការចេញលក់ទូរស័ព្ទដៃ  iPhone ដូចជា iPhone 4S ដើម្បីរងចាំកំណែអាប់ឌែតដ៏ពេញលេញរបស់ Siri និង iCloud ។ ទោះ​ជា​យ៉ាង​ណា លោក​បាន​បញ្ជាក់​ថា ក្រុមហ៊ុន Apple នឹង​មិន​ប្រើ​វិធី​សាស្ត្រនេះ​ម្តងទៀតទេ។ លើសពីនេះទៅទៀត លោកបានសង្កត់ធ្ងន់ថា ...

នាពេលថ្មីៗនេះ ក្រុមហ៊ុនផលិតទូរស័ព្ទដៃ Honor បានធ្វើ​ការប្រកាសដាក់​បង្ហាញ​ចេញជាផ្លូវការនូវស្មាតហ្វូនសេរ៊ីថ្មីរបស់ខ្លួនគឺ HONOR Magic6 Pro ជាមួយតម្លៃលក់ក្នុងទីផ្សារប្រទេសឥណ្ឌាចាប់ពី ១ ០៩៤ ដុល្លារ។ ស្មាតហ្វូននេះបំពាក់ដោយបន្ទះអេក្រង់ទំហំ ៦,៨ អ៊ីញ ប្រភេទ OLED 120Hz មានកម្រិតពន្លឺ 1,600nits ដំណើរការដោយបន្ទះឈីប Octa-Core Snapdragon 8 Gen 3 4nm | Adreno 750 GPU | Magic UI 8.0 | Android 14 ព្រមទាំងទទួលបាន RAM 12GB ...

កាលពីពេលថ្មីៗនេះ ប្រទេស​ថៃ​បានប្រកាសមហិច្ឆតា​មួយដ៏ធំរបស់ខ្លួនថា ពួកគេចង់​ក្លាយ​ជា​មជ្ឈមណ្ឌល​ផលិត​រថយន្តអគ្គិសនីនៅក្នុងតំបន់​អាស៊ីអាគ្នេយ៍ ដោយលើកឡើងថា ឧស្សាហកម្មផលិតរថយន្តអគ្គិសនីអាចនឹងមានការថយចុះនៅក្នុងតំបន់ខ្លះក្នុងពិភពលោក ដូចជាសហរដ្ឋអាមេរិក ប៉ុន្តែមិនមែននៅក្នុងប្រទេសថៃនោះទេ។ ក្រុមប្រឹក្សាវិនិយោគ BOI របស់ប្រទេសថៃ  បាននិយាយបន្ថែមទៀតថា នៅក្នុងប្រទេសថៃពេលនេះមានគម្រោងចំនួន ២៤ ដែលនឹងត្រូវបានអនុម័តក្នុងពេលឆាប់ៗនេះដើម្បីផលិតរថយន្តអគ្គិសនីគ្រប់ប្រភេទដូចជារថយន្តអគ្គិសនីសុទ្ធ រថយន្ត BEV និងរថយន្តកូនកាត់ជាដើម។ គោលនយោបាយថ្មីនេះត្រូវបានអនុម័តចាប់តាំងពីរដ្ឋាភិបាលថ្មីដែលដឹកនាំដោយនាយករដ្ឋមន្ត្រី លោកស្រី ថាវស៊ីន បានចូលកាន់អំណាចកាលពីខែកញ្ញា ឆ្នាំ២០២៣ មកម្លេះដើម្បីធ្វើឱ្យប្រទេសរបស់ខ្លួនក្លាយជាមជ្ឈមណ្ឌលផលិតរថយន្តអគ្គិសនី។ គោលដៅថ្មីនេះបានធ្វើឲប្រទេសថៃសម្រចចិត្តកាត់បន្ថយពន្ធគយយ៉ាងច្រើនពី ៨ ភាគរយ មកត្រឹម ២ ភាគរយ សម្រាប់ការផលិតរថយន្តអគ្គិសនីរួមជាមួយនឹងការកាត់បន្ថយពន្ធនាំចូលសម្រាប់គ្រឿងបន្លាស់រថយន្តកូនកាត់រហូតដល់ ៤០ ភាគរយផងដែរ។ នៅពេលគោលដៅថ្មីនេះ ត្រូវបានអនុម័តរួចរាល់ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ការផលិតរថយន្តអគ្គិសនីក្នុងប្រទេសថៃនឹងមានចំនួនច្រើនជាងកន្លះលានគ្រឿងក្នុងមួយឆ្នាំ  បើគិតជាប្រាក់គឺ ៥,៥ ពាន់លានដុល្លារក្នុងមួយឆ្នាំ។ ...

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនអភិវឌ្ឍន៍បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតរបស់ប្រទេសចិន Shengshu AI បានធ្វើការបើកដំណើរការជាផ្លូវការនូវមុខងារ AI ថ្មីមួយដែលគេឲឈ្មោះថា Vidu ជាមួយសមត្ថភាពបង្កើតវីដេអូក្នុងរយៈពេលខ្លី សម្រាប់ប្រើប្រាស់ទូទាំងពិភពលោក។ Vidu គឺជាមុខងារ AI មួយដែលគាំទ្រទាំងការវាយបញ្ចូលអក្សរចិន និងអង់គ្លេស។ គួរបញ្ជាក់ថា Vidu ត្រូវបានដាក់ឲប្រើប្រាស់ជាលើកដំបូងនៅក្នុងខែមេសា អាចបង្កើតឈុតវីដេអូខ្លីៗរយៈពេល ៤ វិនាទីក្នុងរយៈពេលត្រឹមតែ ៣០ វិនាទី ប៉ុណ្ណោះ។ បច្ចេកវិទ្យានេះត្រូវបានអភិវឌ្ឍដោយក្រុមហ៊៊ុន Shengshu ផ្អែកលើគ្រោងឆ្អឹង U-ViT ដែលដឹកនាំស្រាវជ្រាវដោយក្រុមលោក Zhu Jun ដែលជាប្រធានអ្នកវិទ្យាសាស្ត្ររបស់ក្រុមហ៊ុន និងជាសាស្រ្តាចារ្យនៅសាកលវិទ្យាល័យ Tsinghua រួមទាំងអតីតនិស្សិត Tsinghua ជាច្រើននាក់ផងដែរ។ លើសពីនេះទៅទៀត Vidu ត្រូវបានគេរំពឹងថានឹងក្លាយជាដៃគូប្រកួតប្រជែងមួយខ្លាំងជាមួយ ...

[បរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Tesla បានធ្វើការដាក់បង្ហាញរូបភាពរបស់រោងចក្រ Semi Factory របស់ខ្លួនដែលគ្រោងបើកដំណើរការក្នុងឆ្នាំ២០២៥ ខាងមុខនេះ ក្នុងការផលិតរថយន្តដឹងទំនិញអគ្គិសនី Tesla Semi ដែលមានទីតាំងនៅជាប់នឹងរោងចក្រ Gigafactory Texas ក្នុងរដ្ឋ Nevada សហរដ្ឋអាមេរិក។ ចំពោះរថយន្ត Tesla Semi នេះ ត្រូវបានដាក់បង្ហាញ Concept ដំបូងនៅក្នុងឆ្នាំ២០១៧ ហើយវាត្រូវបានរំពឹងថានឹងចេញលក់នៅលើទីផ្សារក្នុងឆ្នាំ២០២០ ប៉ុន្តែការផលិតជាក់ស្តែងគឺនៅចុងឆ្នាំ២០២២ នោះទេ។ គួរបញ្ជាក់ផងថា ក្រុមហ៊ុន Tesla បានផលិតរថយន្ត Tesla Semi នេះប្រមាណតែ ៧០ គ្រឿងប៉ុណ្ណោះ ដើម្បីធ្វើតេស្តសាកល្បងប្រើប្រាស់ក្នុងក្រុមហ៊ុនផ្ទាល់ រួមជាមួយដៃគូសហការណ៏ដ៏ពិសេសគឺ PepsiCo ...