Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
Naro, Author at techlist - Page 25 of 31

កាល​ពីប៉ុន្មាន​ថ្ងៃមុន YouTube បាន​ប្រកាស​ការ​ពីការអាប់ដេត​ថ្មី​សម្រាប់ YouTube Shorts ហើយក្រុមហ៊ុន YouTube បានប្រកាសថាចាប់ពីថ្ងៃទី 15 ខែតុលា ឆ្នាំ 2024 តទៅ YouTube នឹងបង្កើនរយៈពេលដែលអាចបង្ហោះវីដេអូនៅក្នុង YouTube Shorts ពី 60 វិនាទីទៅ 3 នាទី។ ការផ្លាស់ប្តូរនេះគឺវាអនុញ្ញាតឱ្យមានភាពល្អប្រសើរជាមុន ហើយសម្រាប់វីដេអូដែលបានបង្ហោះមុនថ្ងៃ 15 ខែតុលា នេះគឺវាមិនមានផលប៉ះពាល់អ្វីឡើយ។ ឥឡូវនេះដែរ អ្នកប្រើប្រាស់ក៏អាចជ្រើសរើសស៊ុមរូបភាពតូចពី Shorts បានទាំងនៅលើ Android និង IOS។ លើសពីនេះ យើងក៏អាចបន្ថែមអត្ថបទនៅពេលបង្កើត Shorts ។ មួយវិញទៀតShortsក៏មានគំរូស្រាប់ដែលជាការងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការMix វីដេអូបញ្ចូលគ្នាតែមួយដែលអាចកែប្រែវីដេអូឲ្យកាន់តែទាក់ទាញ។ ...

ក្រុមហ៊ុន Xiaomi កំពុងតែត្រៀមរៀបចំសម្រាប់ការដាក់ឱ្យដំណើរការនូវ HyperOS 2.0 ដោយផ្អែកលើប្រព័ន្ធប្រតិបត្តិការ Android 15។ ស្មាតហ្វូនទាំង​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង ឡើងទៅកាន់ Hyper OS 2.0 ​ដែលវាទំនងជា មកដល់ក្នុងខែក្រោយនៅ​ក្នុង​ប្រទេស​ចិន។ => Xiaomi 14 => Xiaomi 14 Pro => Xiaomi 14 Ultra => Xiaomi 13 Ultra => Xiaomi MIX Fold 4 => Xiaomi MIX Flip => Xiaomi ...

បន្ទាប់ពីត្រកូល iPhone  បានចេញស៊េរីថ្មីៗមកពេលនេះ iPhoneSE 4 ក៏ត្រូវបានគេរំពឹងថាវានឹងចេញនៅឆ្នាំក្រោយជាមួយនឹងមុខងារថ្មីមួយចំនួន។ iPhoneSE 4ត្រូវ​បាន​គេ​និយាយ​ថា​នឹង​បំពាក់​អេក្រង់ OLED 460ppi Super Retina XDR ទំហំ6.1 អ៊ីញ​ 60 Hz ស្រដៀង​នឹង iPhone 14 នេះ​បើ​យោង​តាម 9to5Mac ។ ទូរស័ព្ទនេះត្រូវបានគេរំពឹងថានឹងបំពាក់បន្ទះឈីប A18 ចុងក្រោយបង្អស់ពីស៊េរី iPhone 16  និងបំពាក់ USB-C Action Button និងរួមបញ្ចូលមុខងារ Apple Intelligence ។សម្រាប់កាមេរ៉ាវិញត្រូវបានគេរំពឹងថានឹងទទួលបានកាមេរ៉ាខាងក្រោយ 48MP និងកាមេរ៉ាខាងមុខ 12MP។ ហើយវាអាចទទួលបានថ្មស្រដៀងនឹង iPhone 14 ប៉ុន្តែសមត្ថភាពពិតប្រាកដនៅមិនទាន់ដឹងនៅឡើយនោះទេ។ ចាប់តាំងពីវាត្រូវបានគេរំពឹងថានឹងប្រើបន្ទះឈីប 3nm ...

Qualcomm ស្នើទិញយក Intel ដែលវាអាចជាការផ្លាស់ប្តូរយុទ្ធសាស្ត្រ ដើម្បីប្រកួតប្រជែងជាមួយដៃគូប្រកួតប្រជែងដូចជា NVIDIA និង AMD នៅក្នុងទីផ្សារដែលកំពុងរីកចម្រើនដូចជា AI ។ ក្រុមហ៊ុនក៏កំពុងជំរុញទៅមុខជាមួយនឹងផលិតផលថ្មីដូចជាប្រព័ន្ធដំណើរការ Snapdragon X Elite របស់ខ្លួន ហើយមានបំណងពង្រីកទីផ្សារកុំព្យូទ័រយួរដៃដែលមានតម្លៃសមរម្យជាងមុន។ ការទិញយកនេះអាចជួយ Intel ស្តារឡើងវិញដោយប្រើប្រាស់ធនធាន និងបច្ចេកវិទ្យារបស់ Qualcomm ។ Qualcomm ត្រូវបានគេរាយការណ៍ថាបានធ្វើការផ្តល់ជូនដើម្បីទទួលបាន Intel ដែលជាការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងឧស្សាហកម្ម ។ ការផ្លាស់ប្តូរនេះអាចផ្លាស់ប្តូរក្រុមហ៊ុន Qualcomm  ទៅជាក្រុមហ៊ុនដ៏ធំ នៅក្នុងវិស័យកុំព្យូទ័រ។Intel ដែលធ្លាប់ជាក្រុមហ៊ុនធំមួយ បាននឹងកំពុងតស៊ូ ជាពិសេសជាមួយនឹងការកើនឡើងនៃ AI ។ ដែល NVIDIA ឥឡូវនេះកំពុងតែនាំមុខ។ ...

ក្រុមហ៊ុន Xiaomi បានប្រកាសថានឹងបំពាក់ប្រព័ន្ធ​ដំណើរការ Snapdragon 8 Elite នូវលើ Xiaomi 15 ​ដំបូង​គេ​ដែល​ផ្តល់​នូវ​ដំណើរការ​ដ៏​អស្ចារ្យ។ ហើយគេនឹងបង្ហាញជាផ្លូវការក្នុងអំឡុងពេលនៃ Snapdragon Summit 2024 ដែលនឹងប្រារព្ធឡើងនៅ Hawaii ចាប់ពីថ្ងៃទី 21 ដល់ថ្ងៃទី 23 ខែតុលានៅក្នុងប្រទេសចិន។ ថ្មីៗនេះដែរ Xiaomi ក៏កំពុងតែរៀបចំជាមួយនឹងការចេញលក់ Xiaomi 15 ដែលនឹងក្លាយជាស្មាតហ្វូនដំបូងគេក្នុងពិភពលោកដែលបំពាក់នូវបន្ទះ ឈីប Snapdragon 8 Elite processor ដែលពីមុនត្រូវបានគេស្គាល់ថា Snapdragon 8 Gen 4។ ឈ្មោះថ្មីនេះត្រូវបានបញ្ជាក់ជាផ្លូវការដោយក្រុមហ៊ុន Xiaomi ។ការផ្លាស់ប្តូរឈ្មោះពី Snapdragon 8 Gen ទៅ Snapdragon 8 Elite គឺជាជំហានមួយទៀតនៅក្នុងដំណើរនៃការប្តូរឈ្មោះរបស់ក្រុមហ៊ុន Qualcomm។ ...

ថ្មីៗនេះដែរ Xiaomi បានដាក់បង្ហាញកាសស្តាប់ត្រចៀក Xiaomi Buds 5 សម្រាប់ទីផ្សារសកល បន្ទាប់ពីក្រុមហ៊ុនបានណែនាំកាសនេះនៅក្នុងប្រទេសចិនកាលពីខែកក្កដា។ ក្រុមហ៊ុនបាននិយាយថា ពួកគេផ្តល់ជូននូវការហៅទូរស័ព្ទច្បាស់លាស់ សូម្បីតែនៅក្នុងលក្ខខណ្ឌដែលមានខ្យល់ 12m/s ក៏ដោយ ជាមួយនឹងមីក្រូហ្វូនបី​។ វាក៏ភ្ជាប់មកនឹងថាមពលថ្មដល់ទៅ 39 ម៉ោង សម្រាប់ Xiaomi Buds 5 គឺក្រុមហ៊ុនបានធ្វើការ រចនាយ៉ាងប្រណីត ជាមួយនឹងប្លូធូស 5.4។ Xiaomi Buds 5 មានពណ៌ Graphite Black, Ceramic White និង Titan Grey ហើយចំពោះតម្លៃរបស់វាគឺ ១១១ ដុល្លារ។ ប្រភព:​ ...

ថ្មីៗនេះដែរមានការលេចធ្លាយរបស់ក្រុមហ៊ុន Qualcomm ចំពោះការផ្លាស់ប្តូរបន្ទះឈីបថ្មីរបស់ខ្លួន ដើម្បីជាការប្រកួតប្រជែងនឹងដៃគូរបស់ខ្លួននៅក្នុងទីផ្សារ។ Qualcomm គ្រោងនឹងដាក់បង្ហាញបន្ទះឈីបបន្ទាប់របស់ខ្លួនក្នុងពេលឆាប់ៗនេះ ហើយវានឹងក្លាយជាការអាប់ដេតដ៏សំខាន់ ។ ក្រុមហ៊ុនទំនងជាធ្វើការវិវឌ្ឍន៍បន្ទះឈីបរបស់ខ្លួនឲ្យកាន់តែប្រសើរឡើងជាមួយនឹង​បន្ទះឈីបថ្មី Snapdragon 8 Elite ។ ទោះយ៉ាងណាក៏ដោយវាគឺជារឿងរគួរឱ្យចាប់អារម្មណ៍ដែលឃើញក្រុមហ៊ុនQualcomm វិវឌ្ឍន៍ជាមួយបន្ទះឈីបថ្មីហើយក្រុមហ៊ុនក៏ គ្រោងនឹងដាក់បង្ហាញបន្ទះឈីបថ្មីទាំងនេះនៅក្នុងខែតុលា ដូចដែលបានបញ្ជាក់កាលពីដើមឆ្នាំនេះ។ ហើយចំពោះ smartphone ដំបូងដែលគេរំពឹងថានឹងប្រើប្រាស់ “Snapdragon 8 Elite” រួមមាន Xiaomi 15 និង OnePlus 13 ហើយស៊េរី Galaxy S25 ត្រូវបានគេរំពឹងថានឹងប្រើប្រាស់បន្ទះឈីបរបស់ក្រុមហ៊ុន Qualcomm​ ទាំងស្រុង។ តែយ៉ាងណាមិញយើងនឹងរង់ចាំមើលថាតើនឹងមានអ្វីថ្មីនូវលើមុខងារ បន្ទះឈីប Snapdragon 8​ Elite ថ្មីមួយនេះនូវពេលដែលក្រុមប្រកាសប្រើប្រាស់ជាផ្លូវការ។ ប្រភព ...

នៅក្នុងព្រឹត្តិការណ៍ដាក់បង្ហាញ Xiaomi 14T series ក្រុមហ៊ុន Xiaomi ក៏បានដាក់បង្ហាញ Xiaomi Smart Band 9 ដែរ សម្រាប់ទីផ្សារពិភពលោក បន្ទាប់ពីវាត្រូវបានណែនាំវានៅក្នុងប្រទេសចិនកាលពីខែកក្កដាកន្លងទៅ។ វាភ្ជាប់មកជាមួយអេក្រង់ AMOLED ទំហំ 1.62 អ៊ីញ នឹងកម្រិតពន្លឺខ្ពស់បំផុតរហូតដល់ 1200 nits និង 60Hzបំពាក់ដោយថាមពលថ្ម 233mAh វាផ្តល់នូវការប្រើប្រាស់រហូតដល់ 21 ថ្ងៃ ហើយវាភ្ជាប់មកនឹង ប្លូធូស 5.4វាក៏ធន់នឹងទឹកកម្រិត 5ATMផងដែរ។ ក្រុមហ៊ុនបញ្ជាក់ថាមុខងារតាមដានសុខភាពគឺប្រសើរឡើង រួមផ្សំជាមួយនឹងការរចនាដ៏ទាន់សម័យ និងគ្រឿងប្រើប្រាស់ច្រើនប្រភេទ ធ្វើឱ្យវាក្លាយជាតម្រូវការសម្រាប់អ្នកប្រើប្រាស់ដ៏ពេញនិយម ។ Xiaomi Smart Band ...

ថ្មីៗនេះមានការលេចធ្លាយទាក់ទងនឹង Huawei Nova 13 series  ដែលពាក្យចចាមអារ៉ាមថាវានឹងបញ្ចប់នៅពាក់កណ្តាលខែតុលាឆ្នាំនេះ។ ត្រកូលស្មាតហ្វូនលំដាប់ខ្ពស់មួយនេះ ធ្វើឲ្យមានការរង់ចាំយូរមកហើយតែពេលនេះ Nova 13 series នេះហាក់បានត្រៀមខ្លួនរួចរាល់ហើយដើម្បីឈានចូលទៅក្នុងទីផ្សារ។ Nova 13 ស៊េរី ត្រូវបានគេនិយាយថានឹងនាំមកនូវការផ្លាស់ប្តូរការរចនាគួរឱ្យកត់សម្គាល់ជាងម៉ូដែលជំនាន់មុន។ វា​អាច​បង្ហាញ​ពី​ការរចនាកាមេរ៉ា​ថ្មី និង​ជម្រើស​ពណ៌​ជាច្រើន ។ ចំនុចសំខាន់នៃត្រកូលនេះគឺសមត្ថភាពបណ្តាញ 5G ។ ការលេចធ្លាយមួយនេះបានលើកឡើងថា ក្រុមហ៊ុន Huawei នឹងដាក់ Kirin 9010 5G លើស្មាតហ្វូនស៊េរី Nova 13 ទាំងអស់។ បន្ទះឈីបនេះបានបង្ហាញខ្លួនជាលើកដំបូងជាមួយនឹង Pura 70 Ultra ហើយពួកគេអះអាងថានឹងផ្តល់នូវការបង្កើនប្រសិទ្ធភាព និងដំណើរការប្រសើរជាងប្រព័ន្ធដំណើរការ Kirin ...

ថ្មីៗនេះដែរ Xiaomi ទើបតែដាក់បង្ហាញ Redmi Watch 5 Lite ដែលជានាឡិកាឆ្លាតវៃចុងក្រោយបំផុតរបស់ក្រុមហ៊ុន នាឡិកានេះមានអេក្រង់ AMOLED ទំហំ 1.96​ អ៊ីញ ដែលមានកម្រិតពន្លឺរហូតដល់ 600 nits។ ហើយវាក៏មានមុខងារការហៅតាម Bluetooth មីក្រូហ្វូន និងឧបករណ៍បំពងសំឡេងដែលភ្ជាប់មកជាមួយសម្រាប់ការហៅទូរសព្ទ នឹង 2-Mic ENC សម្រាប់ការហៅច្បាស់ ហើយក្រុមហ៊ុនបានបញ្ជាក់ ថាការហៅគឺច្បាស់ហើយវាអាចលុបចោលសំលេងរំខានបានល្អផង។ វាមានការរចនាពីលោហធាតុ ជាមួយនឹងមុខងារ ត្រួតពិនិត្យសុខភាព 24 x 7 មុខងារកីឡា 160+ មុខងារនាឡិកា 200+ និងធន់នឹងទឹក 5ATM/50 ម៉ែត្រ​ ។ ហើយនាឡិការនេះដែរ ...