ទីបំផុត Apple បានបង្ហាញ Mac mini M4 ផ្លូវការហើយដែលទន្ទឹងរង់ចាំជាយូរ របស់ Mac mini ដែលបំពាក់ដោយបន្ទះឈីប M4 និង M4 Pro ថ្មី Mac mini M4 តូចថ្មីនេះមានការអាប់ដេតប្រសើរឡើងនូវដំណើរការរបស់វា នេះបើប្រៀបធៀបទៅនឹងជំនាន់មុន ដោយរក្សាបាននូវការរចនាកាន់តែតូចជាងមុន និងល្អសម្រាប់ទាំងការប្រើប្រាស់ក្នុងផ្ទះ និងការិយាល័យ។ វាមានទំហំតូច ដែលវាជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់អ្នកដែលកំពុងស្វែងរក Mac ដែលមានថាមពលខ្លាំង ដោយមិនចាំបាច់មានកន្លែងទំនេរច្រើនពេកនៅលើតុនោះទេ។ Mac mini M4 វាមានដំណើរការខ្ពស់ ដោយសារបន្ទះឈីប M4 និង M4 Pro ដ៏មានប្រសិទ្ធភាពរបស់ Apple ...
បណ្តាលប្រទេស BRICS ដែលរួមមាន ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ដោយពួកគេកំពុងស្វែងរកការបង្កើតរូបិយប័ណ្ណថ្មីដែលគាំទ្រដោយកញ្ចប់រូបិយប័ណ្ណរៀងៗខ្លួន។ ហើយរូបិយប័ណ្ណថ្មីនេះនឹងមានតម្លៃថ្លៃជាងរូបិយប័ណ្ណរបស់អាមេរិកទ្វេដង។ នាពេលថ្មីៗនេះមាន កិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៤ ដែលប្រព្រឹត្តទៅនៅថ្ងៃទី 22 ដល់ថ្ងៃទី 24 ខែតុលា កន្លងមកនេះនៅទីក្រុង Kazan ប្រទេសរុស្ស៊ី។ បណ្តាប្រទេស BRICS ត្រូវបានគេរំពឹងថានឹងបន្តការពិភាក្សារបស់ពួកគេអំពីការបង្កើតរូបិយប័ណ្ណថ្មីនេះ ដម្បីជំនួសឲ្យការប្រើប្រាក់ដុល្លារអាមេរិក។ ពួកគេមានហេតុផលមួយចំនួនសម្រាប់ការចង់បង្កើតរូបិយប័ណ្ណថ្មីនេះ។ ប្រសិនបើប្រទេស BRICS (ដែលមាន ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង) បង្កើតរូបិយប័ណ្ណរួមគ្នារបស់ពួកគេមែន ពួកគេអាចកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាមេរិក និងប្រព័ន្ធហិរញ្ញវត្ថុពិភពលោកបច្ចុប្បន្ន ដែលប្រាក់ដុល្លារអាមេរិកត្រូវបានប្រើប្រាស់យ៉ាងខ្លាំងក្នុងពាណិជ្ជកម្មសកល ...
ថ្មីៗនេះមានការលេចធ្លាយអំពីស្មានហ្វូនមួយរបស់ ក្រុមហ៊ុន Honor គឺ Honor magic 7Pro ដែលវាមានការលេចធ្លាយជាមួយនឹង រូបរាងដ៏ទាកទាញនិង Specs របស់វា។ ដោយវាមាន អេក្រង់ទំហំ 6.82 Inch 2k និង 120hz វាក៏នឹងបំពាក់នូវ Snapdragon 8 Elite និង RAM ចាប់ពី 12 GB /16GB LPDDR5X ហើយមានអង្គផ្ទុកទិន្នន័យចាប់ពី 256GB/512GB/1TB ចំពោះកាមេរ៉ាខាងមុខរបស់វាមានទំហំ 50Mp សម្រាប់កាមេរ៉ាក្រោយរបស់វាមាន – Main Camera 50Mp – Ultra ...
មុនពេលការការប្រកាសចេញជាផ្លូវការ ក្រុមហ៊ុនបានសម្រេចចិត្តដាក់ចេញនូវ beta ដំបូងនៃ iOS 18.2 ក្នុងការសាកល្បងជាមុនសិន។ iOS 18.2 នឹងក្លាយជាការអាប់ដេតដ៏សំខាន់ ហើយវានឹងនាំមកនូវការគាំទ្រសម្រាប់ រួមបញ្ចូល Siri ជាមួយ ChstGPT ដែលជាការបន្ថែមដ៏ធំបំផុតមួយដែលក្រុមហ៊ុនបានប្រកាសនៅលើឆាកក្នុងព្រឹត្តិការណ៍ WWDC របស់ខ្លួន។ក្រៅពីនេះ ការអាប់ដេតនេះក៏នឹងរួមបញ្ចូលផងដែរនូវការផ្លាស់ប្តូរបន្ថែមមួយចំនួន រួមទាំង Genmoji និង Image Playground ផងដែរ។ Apple ហាក់ដូចជាប្រញាប់បញ្ចេញមុខងារ AI ថ្មីសម្រាប់ iPhone ដោយសារវាមានរយៈពេលជាងមួយខែហើយចាប់តាំងពីម៉ូដែល iPhone 16 ដាក់លក់ ហើយអ្នកប្រើប្រាស់មានការលំបាកក្នុងការសម្រេចចិត្តថាតើពួកគេគួរដំឡើងកំណែទៅម៉ូដែលថ្មីជាងនេះឬអត់។ មានមុខងារ និងការផ្លាស់ប្តូរថ្មីៗមួយចំនួននៅក្នុងការអាប់ដេត iOS 18.1 និង iOS ...
នៅក្នុងព្រឹត្តិការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយ លោក Jim Farley ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Ford Motor Company ថ្មីៗនេះបានបង្ហាញនៅលើផតខេសកម្មវិធី Everything Electric Show គឺក្នុងពល៦ខែជាងមកនេះគឺលោកមិនបានជិះជាមួយរយន្ត Fordនោះទេ តែលោកបានផ្តោតអារម្មណ៍ក្នុងការជិះជាមួយរយន្ត Xiaomi SU7 ដែលជារយន្តអគ្គិសនី របស់ Xiaomi ទៅវិញ។ Farley បាននិយាយថាក្រោយពីលោកបានបើកវាអស់រយៈពេលប្រាំមួយខែជាងមក លោកគឺចាប់ចិត្តចាប់អារម្មណ៍ជាមួយរយន្តនេះយ៉ាងខ្លាំង មិនតែប៉ុណ្ណោះលោកក៏បន្តថា គឺពេលបានជិះរយន្តនេះហើយគឺមិនចង់ ចាកចេញឬលែងចង់ជិះវាទៀតនោះទេ។ ក្រុមហ៊ុន Xiaomi ដែលត្រូវបានគ្រប់គ្នាភាគច្រើនស្គាល់ថាជាក្រុមហ៊ុនដែលលេចធ្លោរផ្នែកស្មាតហ្វូន និងឧបករណ៍អេឡិចត្រូនិកតែពួកគេក៏បានប្រកាសចូលទីផ្សាររថយន្តអគ្គិសនីនៅក្នុងឆ្នាំ 2021 ផងដែរ។ អ្វីដែលពិសេសទៀតនោះ Xiaomi បានបង្កើតប្រព័ន្ធបើកបរស្វ័យភាពកម្រិត 2 ដែលរួមបញ្ចូលមុខងារ “Navigate on Autopilot” ...
បន្ទាប់ពីការប្រកាសចេញនូវស៊េរី Xiaomi 15 នៅថ្ងៃទី 29 ខែតុលា។ Xiaomi ក៏បានបញ្ជាក់ថា ខ្លួននឹងណែនាំ Xiaomi Pad 7 ស៊េរីមកជាមួយផងដែរ។ ដោយផ្អែកលើពាក្យចចាមអារ៉ាម ស៊េរី Xiaomi Pad 7 ត្រូវបានគេរំពឹងថានឹងមានអេក្រង់ LCD ទំហំ 11.16 អ៊ីញ 144Hz ដែលធំជាងអេក្រង់ 11 អ៊ីញ 2.8K បន្តិចនៅក្នុងជំនាន់មុន។ Xiaomi Pad 7 ត្រូវបានគេនិយាយថា ដំណើរការដោយ Snapdragon 7+ Gen 3 SoC បើប្រៀបធៀបទៅនឹង ...
ក្រុមហ៊ុន Huawei ទើបតែបានឈានចូលទំព័រថ្មីមួយនៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួនជាមួយនឹងការបើកដំណើរការជាផ្លូវការនៃ HarmonyOS Next ។ វាគឺជាប្រព័ន្ធប្រតិបត្តិការដំបូងបង្អស់របស់ក្រុមហ៊ុន Huawei ដែលបង្កើតឡើង ដាច់ ដោយឡែកពីប្រព័ន្ធប្រតិបត្តិការ Android ដោយសារតែក្រុមហ៊ុនចង់ធ្វើវាឲ្យជារបស់ខ្លួនឯងជាពិសេសងាយស្រួលក្នងការបំពាក់លើឧបករណ៍របស់ខ្លួន ក៏ដូចជាធ្វើឲ្យវាមានដំណើរការល្អ។ HarmonyOS Next វាបង្កើតឡើងដើម្បីផ្តល់ថាមពលដល់ឧបករណ៍របស់ Huawei ទាំងបច្ចុប្បន្ន និងអនាគត វាក៏នឹងដំណើរការលើឧបករណ៍ជាច្រើនចាប់ពីស្មាតហ្វូនរហូតដល់ឧបករណ៍បំពាក់ នៅក្នុងផ្ទះឆ្លាតវៃ និងសូម្បីក្នុង ឡាន។HarmonyOS Next ប្រើ microkernel ដែលបង្កើតដើម្បី គ្រប់គ្រងប្រព័ន្ធប្រតិបត្តិការមួយនេះឲ្យកាន់តែមានភាពប្រសើរឡើងនិងរលូន។ ប្រធានក្រុមហ៊ុន Huawei Consumer Business Group លោក Richard Yu បានប្រកាសថា កម្មវិធី និងសេវាកម្មចំនួន ...
ទីបំផុត Xiaomi បានបញ្ជាក់ថា ខ្លួននឹងណែនាំស្មាតហ្វូនស៊េរី Xiaomi 15 របស់ក្រុមហ៊ុន Xiaomi 15 និង Xiaomi 15 Pro នៅក្នុងព្រឹត្តិការណ៍មួយក្នុងប្រទេសចិននៅថ្ងៃទី 29 ខែតុលា។ វាក៏នឹងណែនាំ Xiaomi SU7 Ultra នៅក្នុងព្រឹត្តិការណ៍នេះផងដែរ។ Xiaomi នៅក្នុងព្រឹត្តិការណ៍ Snapdragon 8 Elite ក៏បានបញ្ជាក់ថា Xiaomi 15 Series នឹងក្លាយជាស្មាតហ្វូនដែលប្រើប្រាស់បន្ទះឈីប Snapdragon 8 Elite នេះផងដែរ។ Xiaomi HyperOS 2.0 លោក Lu Weibing ...
កាលពីពេលថ្មីៗនេះ មានព័ត៌មានលេចធ្លាយថា Samsung នឹងប្រើ តែ Snapdragon 8 Elite ប៉ុណ្ណោះក្នុងគ្រប់ម៉ូដែល Galaxy S25 របស់ខ្លួន។ ខណៈដែលមានរបាយការណ៍បង្ហាញថាស៊េរី Galaxy S26 ក៏នឹងពឹងផ្អែកលើបន្ទះឈីប Snapdragon របស់ក្រុមហ៊ុន Qualcomm ដូចគ្នាផងដែរ។ Galaxy S26 អាចនឹងប្រើ Snapdragon SoC យោងតាម Ice Universe ដែលបានចែករំលែកព័ត៌មាននេះនៅលើ Weibo ក្រុមហ៊ុន Samsung កំពុងគិតអំពីការប្រើប្រាស់ប្រព័ន្ធដំណើរការ Snapdragon ទាំងស្រុងសម្រាប់ត្រកូល Galaxy S26 ។ ហើយនេះគឺជាដំណឹងល្អសម្រាប់អ្នកដែលចូលចិត្តបន្ទះឈីប Snapdragon ព្រោះវាជាធម្មតាផ្តល់នូវដំណើរការខ្លាំង និងប្រសិទ្ធភាពថាមពលល្អ។ ទោះជាយ៉ាងណាក៏ដោយ Samsung មិនបានបោះបង់ចោលនូវប្រព័ន្ធដំណើរការ ...
Ace Pro 2 ថតបានកម្រិត 8K, និងAI កម្រិតខ្ពស់ ជាមួយការរចនាដ៏រឹងមាំ វាល្អឥតខ្ចោះសម្រាប់ការថតបែបផ្សងព្រេង និងការបង្កើតវីដេអូផ្សេងៗបានយ៉ាងល្អ។Insta360 បានដាក់បង្ហាញ Ace Pro 2 ថ្មី ដែលជាការវិវត្តន៍នៃ Ace Pro ដែលនាំមកនូវភាពប្រសើរឡើងទាំងដំណើរការ និងមុខងាររបស់វា។លក្ខណៈពិសេសរបស់វាទាក់ទងនឹងសមត្ថភាពក្នុងការថតវីដអូ កម្រិត 8K ក្នុងល្បឿនរហូតដល់ 30 fps ។ អ្នកដែលចូលចិត្តថតក្នុង កម្រិត 4K អាចពឹងផ្អែកលើមុខងារដូចជា Active HDR រហូតដល់ 60 fps និង ចលនាយឺត 120 fps ឬរហូតដល់ 240 fps ក្នុង 1080p។ ភាពបត់បែននៃ Ace Pro 2 វាអាចនិយាយបានថាជាជម្រើសល្អសម្រាប់អ្នកដែលចង់ថតយកគ្រប់ពេលគ្រប់កាលៈទេសៈនោះ។ ការអនុវត្ត ពន្លឺទាប គឺជាចំណុចខ្លាំងមួយទៀតរបស់វា ជាមួយ ApertureF2.6 ដោយវាបំពាក់បច្ចេកវិទ្យា PureVideo ដែលកាត់បន្ថយសំលេងរំខាន និងធានាបាននូវការថតវីដេអូដ៏ល្អឥតខ្ចោះ។ ...