Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
Xiaomi 15 series និង HyperOS 2 នឹងមកដល់ក្នុងពេលតែមួយឆាប់ៗនេះ! - techlist

Xiaomi 15 series និង HyperOS 2 នឹងមកដល់ក្នុងពេលតែមួយឆាប់ៗនេះ!

ទីបំផុត Xiaomi បានបញ្ជាក់ថា ខ្លួននឹងណែនាំស្មាតហ្វូនស៊េរី Xiaomi 15 របស់ក្រុមហ៊ុន Xiaomi 15 និង Xiaomi 15 Pro នៅក្នុងព្រឹត្តិការណ៍មួយក្នុងប្រទេសចិននៅថ្ងៃទី 29 ខែតុលា។ វាក៏នឹងណែនាំ Xiaomi SU7 Ultra នៅក្នុងព្រឹត្តិការណ៍នេះផងដែរ។ Xiaomi នៅក្នុងព្រឹត្តិការណ៍ Snapdragon 8 Elite ក៏បានបញ្ជាក់ថា Xiaomi 15 Series នឹងក្លាយជាស្មាតហ្វូនដែលប្រើប្រាស់បន្ទះឈីប Snapdragon 8 Elite  នេះផងដែរ។

Xiaomi HyperOS 2.0

លោក Lu Weibing ប្រធានក្រុមហ៊ុន Xiaomi Group បាននិយាយ ថា ក្រុមហ៊ុនបានបង្កើតការច្នៃប្រឌិតបច្ចេកវិទ្យាសំខាន់ៗចំនួនបីគឺ HyperCore, Hyper Connect និង HyperAl ដែលនាំមកនូវបទពិសោធន៍កម្រិតខ្ពស់។

នៅក្នុងព្រឹត្តិការណ៍ដូចគ្នានេះ ក្រុមហ៊ុន Xiaomi ក៏នឹងណែនាំ HyperOS 2.0 ដោយផ្អែកលើប្រព័ន្ធប្រតិបត្តិការ Android 15 និងបង្ហាញ Xiaomi SU7 Ultra។ ហើយសម្រាប់ Xiaomi 15 និង 15 Pro ក៏ត្រូវបានគេរំពឹងថានឹងមាន អេក្រង់ AMOLED ជាមួយនឹង កម្រិតភាពច្បាស់ 1.5K និង 120 Hz ។ វាអាចនឹងភ្ជាប់មកជាមួយ RAM រហូតដល់ 16GB និងទំហំផ្ទុកខាងក្នុងរហូតដល់ 1TB។ ដោយវាមកជាមួយថាមពលថ្មមចន្លោះពី 5,500 mAh និង 6,000 mAh ជាមួយនឹងការគាំទ្រសម្រាប់ការសាកថ្មលឿនរហូតដល់ 90W តាមរយៈខ្សែ និងការសាកឥតខ្សែ 50W ។

វាក៏បំពាក់មកជាមួយនឹងអាវក្រោះការពារទឹងនិងធូលីកម្រិត IP68 ។

ប្រភព : fonearena