Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
ក្រុមហ៊ុន Huawei ប្រកាស HarmonyOS Next ជាប្រព័ន្ធប្រតិបត្តិការថ្មីរបស់ខ្លួនដើម្បីប្រជែងជាមួយ Android! - techlist

ក្រុមហ៊ុន Huawei ប្រកាស HarmonyOS Next ជាប្រព័ន្ធប្រតិបត្តិការថ្មីរបស់ខ្លួនដើម្បីប្រជែងជាមួយ Android!

ក្រុមហ៊ុន Huawei ទើបតែបានឈានចូលទំព័រថ្មីមួយនៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួនជាមួយនឹងការបើកដំណើរការជាផ្លូវការនៃ HarmonyOS Next ។ វាគឺជាប្រព័ន្ធប្រតិបត្តិការដំបូងបង្អស់របស់ក្រុមហ៊ុន Huawei ដែលបង្កើតឡើង ដាច់ ដោយឡែកពីប្រព័ន្ធប្រតិបត្តិការ Android ដោយសារតែក្រុមហ៊ុនចង់ធ្វើវាឲ្យជារបស់ខ្លួនឯងជាពិសេសងាយស្រួលក្នងការបំពាក់លើឧបករណ៍របស់ខ្លួន ក៏ដូចជាធ្វើឲ្យវាមានដំណើរការល្អ។

HarmonyOS Next វាបង្កើតឡើងដើម្បីផ្តល់ថាមពលដល់ឧបករណ៍របស់ Huawei ទាំងបច្ចុប្បន្ន និងអនាគត វាក៏នឹងដំណើរការលើឧបករណ៍ជាច្រើនចាប់ពីស្មាតហ្វូនរហូតដល់ឧបករណ៍បំពាក់ នៅក្នុងផ្ទះឆ្លាតវៃ និងសូម្បីក្នុង ឡាន។HarmonyOS Next ប្រើ microkernel ដែលបង្កើតដើម្បី គ្រប់គ្រងប្រព័ន្ធប្រតិបត្តិការមួយនេះឲ្យកាន់តែមានភាពប្រសើរឡើងនិងរលូន។

ប្រធានក្រុមហ៊ុន Huawei Consumer Business Group លោក Richard Yu បានប្រកាសថា កម្មវិធី និងសេវាកម្មចំនួន 15,000 ដែលវាជាផ្នែកមួយនៃប្រព័ន្ធអេកូ HarmonyOS Next។ យើងក៏បានដឹងផងដែរថា កំណែមុនៗរបស់ HarmonyOS បច្ចុប្បន្នកំពុងដំណើរការលើឧបករណ៍ជាង 1 ពាន់លានគ្រឿងទូទាំងពិភពលោក។ ដែលវារួមមាន ស្មាតហ្វូន ថេប្លេត ឧបករណ៍បំពាក់ឆ្លាតវៃ ក្នុងផ្ទះ និងប្រព័ន្ធព័ត៌មានសម្រាប់រថយន្តផងដែរ។

HarmonyOS Next វាភ្ជាប់មកជាមួយនូវមុខងារចាក់សោអេក្រង់ថ្មី ដែលហ្នឹងមើលឃើញអេក្រង់ស្រស់ជាងមុន។ ហើយវាក៏អាចប្តូររូបនៅលើអេក្រង់បានតាមចិត្តមានចលនាលឿនជាងមុន នឹងដំណើរការកម្មវិធីលឿនផងដែរ។ ហើយឧបករណ៍ដែលដំណើរការ HarmonyOS Next ឥឡូវនេះមានភាពរលូនជាងមុន 30% បើប្រៀបធៀបទៅនឹងកំណែមុនៗ។នឹងកម្មវិធី Huawei Share 2.0 វាអាចធ្វើការផ្ទេរ​ឯកសារ​ទំហំ 1.2GB ​ក្នុង ​ពេល​ត្រឹម​តែ 8 វិនាទី​ប៉ុណ្ណោះ។

ប្រភព : gsmarena