ដោយសារតែបញ្ហានៅក្នុងការផលិតបន្ទះឈីប Exynos 2500 ពេលនេះក្រុមហ៊ុន Samsung អាចនឹងបង្ខំមកប្រើ Snapdragon 8 8Elite ទាំងស្រុងវិញសម្រាប់ទូរស័ព្ទស៊េរី Galaxy S25 ។ Samsungមានគំម្រោងបំពាក់នូវបន្ទះឈីប Exynos 2500 ដែលជាបន្ទះឈីបថ្មីដែលត្រូវបានគេគិតថានឹងបំពាក់នៅលើ Galaxy S25 ។ តែទោះជាយ៉ាងណាក៏ដោយ ឥឡូវនេះក្រុមហ៊ុន Samsung ហាក់ដូចជា អាចនឹងត្រូវបង្ខំចិត្តពិនិត្យឡើងវិញនូវផែនការរបស់ខ្លួន។ យោងតាមរបាយការណ៍ថ្មីៗនេះ ពីគេហទំព័រ Business Korea របស់ កូរ៉េខាងត្បូង ក្រុមហ៊ុន Samsung កំពុងជួបប្រទះបញ្ហាធ្ងន់ធ្ងរនៅក្នុងការផលិត processor ថ្មីនេះ។ ដោយសារការផលិតបន្ទះឈីបនេះមានបញ្ហា Samsung កំពុងពិចារណាមិនប្រើប្រាស់បន្ទះឈីបថ្មីនេះឡើយសម្រាប់ស៊េរី Galaxy S25 ដែលអាចនឹងមានម៉ូដែលផ្សេងទៀតដែរដូចជា S25 , S25 +, និង S25 Ultra ...
One UI 6.1.1 គឺជា UI Galaxy ចុងក្រោយបង្អស់ដែលផ្អែកលើប្រព័ន្ធប្រត្តិបត្តិការ Android 14 ។ One UI 7 ដែលមាននៅលើ Android 15 នឹងមកដល់នៅលើទូរស័ព្ទ Samsung ជាច្រើននៅចុងឆ្នាំនេះ។ ស៊េរី Galaxy S24 ប្រាកដជានឹងទទួលបាន One UI 7 Beta ដំបូងគេនៅក្នុងចុងឆ្នាំនេះ ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងនឹងពង្រីកសកម្មភាព Beta របស់ខ្លួនសម្រាប់ស្មាតហ្វូនចុងក្រោយបំផុតផ្សេងទៀតរួមមាន · Galaxy S21serise · Galaxy S22serise · Galaxy ...
Qualcomm នឹងបញ្ចេញ Snapdragon 8 Elite ហើយ OnePlus 13 អាចនឹងឈានមុខ Xiaomi 15 ដោយក្លាយជាស្មាតហ្វូនដំបូងគេដែលរួមបញ្ចូលបន្ទះឈីបដ៏មានឥទ្ធិពលនេះ។ Qualcomm កំពុងរៀបចំបង្ហាញ Snapdragon 8 Elite ថ្មីរបស់ខ្លួន ដែលជាបន្ទះឈីប Flagship chipset យោងទៅតាមពាក្យចចាមអារ៉ាម វាអាចជំនួសឈ្មោះSnapdragon 8 Gen 4 ។ រហូតមកទល់ពេលថ្មីៗនេះ វាហាក់បីដូចជា Xiaomi 15 កំពុងនាំមុខគេក្នុងការក្លាយជាស្មាតហ្វូនដំបូង ដែលបង្ហាញពីដំណើរការមួយនេះ ប៉ុន្តែការបង្ហាញផ្លូវការរបស់ Qualcomm ថ្មីៗមានរូបភាពលេចធ្លាយដែលបានបង្ហោះនៅលើ Weibo ថាវាអាចជា OneOlus13 វិញដែលអាចក្លាយជាស្មាតហ្វូនដំបូងគេដែលបំពាក់បន្ទះឈីបថ្មីនេះ។ Qualcomm កំពុងរៀបចំបង្ហាញ Snapdragon 8 Elite ថ្មីរបស់ខ្លួន ដែលជាបន្ទះឈីប Flagship ...
លែងរង់ចាំយូរទៀតហើយសម្រាប់ប្រជាជនដែលមកលេងកម្សាន្តនៅShenzhen Central Park ដែលចង់ធ្វើការបញ្ជាទិញអាហារគឺអាចទទួលយកអាហារបានយ៉ាងលឿនជាមួយនឹង ការដឹងជញ្ជូនដោយ Drone។ ថ្មីនេះក្រុមហ៊ុន Meituan បានបច្ចេញ Drone ដែលអាចដឹកជញ្ជូនអាហារបានយ៉ាងលឿនទៅដល់អតិថិជន ដែលបានដើរលេងនៅក្នុងនៅសួនកម្សាន្ត Shenzhen Central Park ក្នុងសង្កាត់ Futian ដែលវាជាភាពងាយស្រួលដល់ប្រជាជនដែលមកលេងកំម្សាន្តនៅក្នុងសួននេះហើយ ដែលចង់បញ្ជាទិញអាហារជាដើម វាក៏ជាការបើកដំណើរការដំបូងគេបំផុតសម្រាប់ការដឹកជញ្ជូននេះ ដែលអនុវឌ្ឍន៍នៅក្នុងសួនកម្សាន្ត Shenzhen Central Park ។ អតិថិជនក៏អាចនិងធ្វើការបញ្ជាទិញអាហារមុនបាន ហើយសេវាកម្មដឹកជញ្ជូននេះដែលវាមាន ចម្ងាយពីរគីឡូម៉ែត្រពីផ្សារទំនើប UpperHills ដែលអាចដឹងមកដល់ សួនកម្សាន្ត Shenzhen Central Park ក្នុងរយៈពេលត្រឹមតែ 10 នាទីប៉ុណ្ណោះ។ពីមុនអតិជនមានការប្រឈមមុខក្នុងការទទួលយកអាហារ ដែលពេលខ្លះអាចពន្យាពេលក្នុងការដឹកជញ្ជូនមានការយឺតយ៉ាវ ហើយក៏ពិបាកសម្រាប់ទីតាំងទទួលយកផងដែរ។ ...
បើតាមការចុះផ្សាយ Appleកំពុងរៀបចំក៏ដូចជាធ្វើយ៉ាងណាដើម្បីឲ្យកម្មវិធីរបស់ខ្លួនចេញទៅមានគុណភាពតែម្តងទោះបីជាត្រូវធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនរង់ចាំយូរបន្តិចមែន។ ថ្មីៗនេះ Apple បានពន្យារពេលនៃការអាប់ដេតពី iOS 18 ទៅ 18.1 ដែលទោះជាយ៉ាងណាក៏ដោយ អ្នកប្រើប្រាស់ iPhone 16 , iPhone 15 Pro និង iPhone 15 Pro Max នឹងមិនចាំបាច់រង់ចាំយូរនោះទេសម្រាប់ ការចេញផ្សាយនៃ iOS 18.1 ប្រហែលអាចចេញនៅ ថ្ងៃទី 28 ខែតុលា បើយោងតាមរបានរាយការណ៍របស់ Mark Gurman។ ការពន្យារពេលក្នុងការបើកដំណើរការនេះ Apple ហាក់ដូចជាចង់ ធានាបាននូវកម្មវិធីដែលមានភាពល្អប្រសើរ ដែលជាការលុបបំបាត់កំហុសដែលមាននៅក្នុងកំណែ Betaនិងធានាថា server dell’ AI ត្រៀមខ្លួនរួចរាល់ដើម្បីគ្រប់គ្រងក្នុងការបើកឲ្យអ្នកប្រើប្រាស់ចូលប្រើ ដំណាលគ្នារាប់លានក្នុងពេលតែមួយ។ សម្រាប់មុខងារ Apple Intelligence អាចប្រើបានតែភាសាអង់គ្លេស ប៉ុណ្ណោះ ប៉ុន្តែវានឹងបន្ថែមមកជាមួយ ភាសាចិន បារាំង ជប៉ុន ...
Epic Games ត្រូវបានអភិវឌ្ឍន៍ Game នៅលើទូរស័ព្ទ ដោយបង្កើតនូវ Gamesដែលអាចលេងបានដោយឥតគិតថ្លៃ នៅលើទូរស័ព្ទ iOS និង Android ដោយវាកាន់តែខិតជិតមកដល់ ដែលដូចនឹងអ្វីដែលមាននៅលើកុំព្យូទ័រ និងមាន Epic Game។ ថ្មីៗនេះបើតាមសម្តីលោក Steve Allison ដែលជាអ្នកគ្រប់គ្រងទូទៅរបស់ Epic Games បានប្រកាសនៅឯ Unreal Fest នៅទីក្រុង Seattle ថា ក្រុមហ៊ុននឹងបង្កើនហ្គេមឥតគិតថ្លៃជាច្រើននៅលើ Android និង iOS ដែលស្រដៀងទៅនឹងអ្វីដែលពួកគេផ្តល់ជូននៅលើកុំព្យូទ័ររួចមកហើយ។ លើសពីនេះទៅទៀត Epic នឹងបន្ថែមហ្គេមថ្មីពី10 ទៅ 50 new third-party ...
ក្រុមហ៊ុន OPPO បានបញ្ជាក់ជាផ្លូវការនូវការចេញលក់ស្មាតហ្វូន K12 Plus នៅក្នុងប្រទេសចិននៅថ្ងៃទី 12 ខែតុលា បន្ទាប់ពីវាបានបញ្ជាក់នាពេលថ្មីៗនេះ។ K12 Plus នេះវាមានការរចនាស្រដៀងនឹង K12 ហើយក៏រក្សាបាននូវលក្ខណៈពិសេសភាគច្រើនពី K12 ដែរ ក្រុមហ៊ុនបាននិយាយថា វានឹងមានការរចនាមើលទៅសាមញ្ញ ប៉ុន្តែវាស្រស់ស្អាត។ វាក៏មានពណ៌ Basalt Black ដែលគេរចនាស្រដៀងនឹងព្រិល។ ហើយសម្រាប់ថាមពលថ្មវាវិញគឺ 6400mAh ដែលវាជាថ្មដ៏ធំបំផុតរបស់ OPPO ដែលមិនធ្លាប់មាន ហើយវានឹងគាំទ្រការសាកថ្ម 80W SUPERVOOC។ មុខងារពិសេសខ្លះៗរបស់ OPPO K12 Plus អេក្រង់ 6.7 អ៊ីញ Full HD+ ...
ថ្មីៗនេះដែលបើយោងតាមការបង្ហាញពី Weibo របស់ប្រទេសចិនបាននិយាយអំពីតម្លៃរបស់ Kirin 9100 និង Dimensity 9400 ដែលវាមានតម្លៃខុសគ្នា ។ ឥឡូវសម្រាប់តម្លៃបន្ទះឈីប Snapdragon 8 Gen 4 របស់ក្រុមហ៊ុន Qualcomm ត្រូវបានគេរាយការណ៍ថាមានតម្លៃប្រមាណ 190 ដុល្លារហើយ Kirin 9100 វាមានតម្លៃប្រហែល 157 ទៅ 186 ដុល្លារ ខណៈដែល MediaTek’s Dimensity 9400 មានតម្លៃទាបជាងគេបន្តិចគឺ 155 ដុល្លារ។ ប្រសិនបើពាក្យចចាមអារ៉ាមពី Kirin 9100 ក្លាយជាការពិត វានឹងមានភាពល្អប្រសើរជាមួយនឹងដៃគូប្រកួតប្រជែងរបស់ពួកគេទាក់ទងនឹងតម្លៃ។ ក្រុមហ៊ុនផលិតបន្ទះឈីប ...
Appleបានបង្ហាញអំពីពត៌មានទាក់ទងនឹងក្រុមហ៊ុនរបស់ខ្លួនជាមួយនឹងការ បំពាក់នូវបន្ទះឈីប M4 នូវលើ iPad ក៏ដូចជាកំព្យូទ័ររបស់ខ្លួនក្រុមហ៊ុន Apple កំពុងត្រៀមបង្ហាញផលិតផលថ្មីៗជាច្រើន iMac, MacBook Pro, Mac mini និង iPad Mini ដែលដំណើរការដោយបន្ទះឈីប M4 ។ យោងតាមលោក Mark Gurman ក្រុមហ៊ុន Apple គ្រោងនឹងបង្ហាញឧបករណ៍ទាំងនេះនៅចុងខែតុលា ជាមួយនឹងការដាក់លក់នៅថ្ងៃទី 1 ខែវិច្ឆិកា 2024 ការចេញផ្សាយនេះកើតឡើងបន្ទាប់ពីការចេញលក់ iPhone 16 លើសពីនេះ អ្នកគាំទ្ររំពឹងទុកថាម៉ូដែល iMac, MacBook Pro, Mac mini និង ...
Realme ត្រៀមខ្លួនជាស្រេចក្នុងការវិលត្រឡប់មកវិញជាមួយនឹងស្មាតហ្វូនកម្រិតមធ្យមដែលមានសមត្ថភាពខ្ពស់ថ្មីគឺ realme GT Neo 7 ។ បន្ទាប់ពីការចេញលក់ ម៉ូដែល GT Neo 6 និង GT Neo 6 SE នៅដើមឆ្នាំនេះ។ ក្រុមហ៊ុនកំពុងរៀបចំចេញនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនក្នុងពេលឆាប់ៗ។ យោងតាមការលេចធ្លាយ Smart Pikachu បានឱ្យ ដឹងថា realme GT Neo 7 នឹងត្រូវបានបំពាក់ដោយ អេក្រង់រាបស្មើ ដែលត្រូវបានរចនាឡើងដើម្បីកែលម្អជាមួយនឹងឲ្យការលេងហ្គេមបានកាន់តែរលូន។ វាប្រហែលបំពាក់អេក្រង់ OLED ដែលអាចមើលបានច្បាស់កម្រិត 1.5K ដែលធានានូវពណ៌ឌិតបានល្អជាមួយនឹង គុណភាពរូបភាពល្អបើប្រៀបធៀបទៅនឹងម៉ូដែលមុនៗ។ realme GT Neo 7 នឹងត្រូវបានបំពាក់ដោយកំណែ overclocked នៃ Snapdragon 8 Gen 3 លើសពីនេះ យោងតាមអ្វីដែលលេចធ្លាយ ស្មាតហ្វូននេះនឹងគាំទ្រ ការសាកថ្មលឿន 100W ។ លើសពីនេះ ...