DJI ដែលគេស្គាល់ថាជាក្រុមហ៊ុនផលិតដ្រូនដ៏ពេញនិយមនោះ ពេលនេះពួកគេកំពុងរៀបចំដាក់ឱ្យដំណើរការមីក្រូហ្វូនឥតខ្សែខ្នាតតូចថ្មីមួយ។ ថ្មីៗនេះត្រូវបានគេរាយការណ៍អំពីឈ្មោះ DJI Mic Mini ដែលវាមានរូបរាងស្អាត នឹងមានពណ៌ស និងខ្មៅរលោងផងដែរ។ Mic Mini នឹងមានការរចនាមកឲ្យមើលទៅងាយស្រួលក្នុងការ ភ្ជាប់ជាមួយសម្លៀកបំពាក់ ឬឧបករណ៍កាមេរ៉ាជាដើម ដើម្បីចាប់យកសំឡេងបានល្អ។ អ្វីដែលយើងអាចមើលឃើញបាននៅលើ Mic Mini នេះគឺវាមានភាពសាមញ្ញ ដោយគ្រាន់តែមានប៊ូតុងពីរ គឺប៊ូតុងថាមពលមួយនិងប៊ូតុងរភ្ជាប់ទៅឧបករណ៍មួយនិងមានបន្លឺជាចំណុចចំណាំមួយប៉ុណ្ណោះ។ ហើយបើយោងតាមការលេចធ្លាយសម្រាប់ Mic Mini អាចនឹងមានតម្លៃប្រហែល $45 USD ដែលធ្វើឱ្យវាជាជម្រើសថោកជាងមីក្រូហ្វូនផ្សេងទៀតរបស់ DJI ។ ទោះជាយ៉ាងណាក៏ដោយ​ ព័ត៌មានលម្អិតទាក់ទងនឹងអាយុកាលថ្ម និងមុខងារពេញលេញរបស់ Mic Mini នៅមិនទាន់ដឹងច្បាស់នៅឡើយនោះទេ។ តែវាក៏ត្រូវបានគេរំពឹងថាបន្ទាប់ពីការបែកធ្លាយនេះ ការប្រកាសជាផ្លូវការពី ...

ក្រុមហ៊ុន Apple ប្រកាសចេញ MacBook Pro ជាមួយនឹងបន្ទះឈីប M4 ,M4 Pro និង M4 Max ដែលធ្វើអោយប្រសើរឡើងនូវដំណើរការ RAM និងមាន WEBCAM 12MP CenterStage ជាមួយនឹងអេក្រង់ 14.2″ និង 16″ និងការគាំទ្រ Thunderbolt 5។ MacBook Pro ថ្មីរបស់ Apple មានអេក្រង់ Liquid Retina XDR​​​​​ 120hz Promotion ជាមួយ True Tone និងកម្រិតទឹកពណ៌ P3 ...

ក្រុមហ៊ុន Apple បានបង្ហាញ iMac ថ្មី ដែលបំពាក់នូវបន្ទះឈីប M4 ដែលមានសមត្ថភាពខ្លាំង។ Apple ធ្វើឱ្យ iMac ថ្មីនេះដំណើរការលឿនជាងមុន មានប្រសិទ្ធភាពជាងមុន និងឆ្លាតវៃជាងមុន ដោយបន្ថែមមុខងារ AI ឬបញ្ញាសិប្បនិម្មិត ។ ដំណើរការបន្ទះឈីប M4 ថ្មីគឺជាការកែលម្អដ៏សំខាន់លើ M1 ដែលធ្វើឱ្យការងារប្រចាំថ្ងៃកាន់តែលឿន នឹងជំរុញឲ្យការរចនាក្រាហ្វិក និងការកែសម្រួលវីដេអូកាន់តែរលូននឹងល្អជាងមុន។ ការអាប់ដេតនេះធ្វើឱ្យ iMac M4 ល្អឥតខ្ចោះសម្រាប់អ្នកដែលត្រូវការ ធ្វើការងារដែលមានដំណើរការខ្លាំង ក៏ដូចជាត្រូវការឧបករណ៍សម្រាប់បន្ទុកការងារធ្ងន់ និងកិច្ចការច្រើន។ លើសពីនេះ សមត្ថភាពកើនឡើងរបស់ Neural Engine ពង្រឹងមុខងារ AI ដោយបើកមុខងារដូចជាជំនួយអត្ថបទ និងការគ្រប់គ្រងលំហូរការងាររបស់អ្នកដោយស្វ័យប្រវត្តិ។ ...

Xiaomi បានណែនាំ SU7 Ultra Prototype នៅក្នុងខែកក្កដា 2024 ។ បីខែក្រោយមក រថយន្តអគ្គិសនីដែលមានសមត្ថភាពខ្ពស់បានបង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសចិន ដែលគួរឱ្យចាប់អារម្មណ៍មួយចំនួន XIAOMI SU7 ULTRA ដំណើរការជាមួយ ម៉ូទ័រ 3 បង្កើតកម្លាំងរហូតដល់ 1548 សេះ បង្កើនល្បឿនពី 0 -> 100 ក្នុងរយៈពេល 1.97 វិនាទី ល្បឿនអតិបរមាលើសពី 350 គីឡូម៉ែត្រក្នុងមួយម៉ោង downforce 265 គីឡូក្រាម។ SU7 Ultra ត្រូវបានបំពាក់ដោយថ្ម Qilin 2.0 ដែលផលិតដោយ CATL ...

Xiaomi ទើបតែបង្ហាញ ស៊េរី Xiaomi 15 ដោយពង្រីកជួររបស់ខ្លួនមិនត្រឹមតែនៅក្នុងវិស័យស្មាតហ្វូនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមួយនឹង ថេប្លេត Xiaomi Pad 7 និង Xiaomi Pad 7 Pro ថ្មីផងដែរ ។ ជាមួយនឹងការរចនាដ៏ស្រស់ស្អាតនៃម៉ូដែលថេប្លេតនេះ។ Xiaomi Pad 7 លេចធ្លោសម្រាប់ អេក្រង់ LCD ទំហំ 11.2 អ៊ីញ ជាមួយនឹងកម្រិតភាពច្បាស់ 3.2K ជាមួយនឹង 144 Hz និងពន្លឺ 800 nits ។ វាដំណើរការដោយ Snapdragon 7+ ...

ទីបំផុត Apple បានបង្ហាញ Mac mini M4 ផ្លូវការហើយដែលទន្ទឹងរង់ចាំជាយូរ របស់ Mac mini ដែលបំពាក់ដោយបន្ទះឈីប M4 និង M4 Pro ថ្មី Mac mini M4 តូចថ្មីនេះមានការអាប់ដេតប្រសើរឡើងនូវដំណើរការរបស់វា នេះបើប្រៀបធៀបទៅនឹងជំនាន់មុន ដោយរក្សាបាននូវការរចនាកាន់តែតូចជាងមុន និងល្អសម្រាប់ទាំងការប្រើប្រាស់ក្នុងផ្ទះ និងការិយាល័យ។ វាមានទំហំតូច ដែលវាជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់អ្នកដែលកំពុងស្វែងរក Mac ដែលមានថាមពលខ្លាំង ដោយមិនចាំបាច់មានកន្លែងទំនេរច្រើនពេកនៅលើតុនោះទេ។ Mac mini M4 វាមានដំណើរការខ្ពស់ ដោយសារបន្ទះឈីប M4 និង M4 Pro ដ៏មានប្រសិទ្ធភាពរបស់ Apple ...

បណ្តាលប្រទេស BRICS ដែលរួមមាន ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ដោយពួកគេកំពុងស្វែងរកការបង្កើតរូបិយប័ណ្ណថ្មីដែលគាំទ្រដោយកញ្ចប់រូបិយប័ណ្ណរៀងៗខ្លួន។ ហើយរូបិយប័ណ្ណថ្មីនេះនឹងមានតម្លៃថ្លៃជាងរូបិយប័ណ្ណរបស់អាមេរិកទ្វេដង។ នាពេលថ្មីៗនេះមាន កិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៤   ដែលប្រព្រឹត្តទៅនៅថ្ងៃទី 22 ដល់ថ្ងៃទី 24 ខែតុលា កន្លងមកនេះនៅទីក្រុង Kazan ប្រទេសរុស្ស៊ី។ បណ្តាប្រទេស BRICS ត្រូវបានគេរំពឹងថានឹងបន្តការពិភាក្សារបស់ពួកគេអំពីការបង្កើតរូបិយប័ណ្ណថ្មីនេះ ដម្បីជំនួសឲ្យការប្រើប្រាក់ដុល្លារអាមេរិក។ ពួកគេមានហេតុផលមួយចំនួនសម្រាប់ការចង់បង្កើតរូបិយប័ណ្ណថ្មីនេះ។ ប្រសិនបើប្រទេស BRICS (ដែលមាន ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង) បង្កើតរូបិយប័ណ្ណរួមគ្នារបស់ពួកគេមែន ពួកគេអាចកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាមេរិក និងប្រព័ន្ធហិរញ្ញវត្ថុពិភពលោកបច្ចុប្បន្ន ដែលប្រាក់ដុល្លារអាមេរិកត្រូវបានប្រើប្រាស់យ៉ាងខ្លាំងក្នុងពាណិជ្ជកម្មសកល ...

ថ្មីៗនេះមានការលេចធ្លាយអំពីស្មានហ្វូនមួយរបស់ ក្រុមហ៊ុន Honor គឺ Honor magic 7Pro ដែលវាមានការលេចធ្លាយជាមួយនឹង រូបរាងដ៏ទាកទាញនិង Specs របស់វា។ ដោយវាមាន អេក្រង់ទំហំ 6.82 Inch 2k និង 120hz វាក៏នឹងបំពាក់នូវ Snapdragon 8 Elite និង RAM ចាប់ពី 12 GB /16GB LPDDR5X ហើយមានអង្គផ្ទុកទិន្នន័យចាប់ពី 256GB/512GB/1TB ចំពោះកាមេរ៉ាខាងមុខរបស់វាមានទំហំ 50Mp សម្រាប់កាមេរ៉ាក្រោយរបស់វាមាន – Main Camera 50Mp – Ultra ...

មុនពេលការការប្រកាសចេញជាផ្លូវការ ក្រុមហ៊ុនបានសម្រេចចិត្តដាក់ចេញនូវ beta ដំបូងនៃ iOS 18.2 ក្នុងការសាកល្បងជាមុនសិន។ iOS 18.2 នឹងក្លាយជាការអាប់ដេតដ៏សំខាន់ ហើយវានឹងនាំមកនូវការគាំទ្រសម្រាប់ រួមបញ្ចូល Siri ជាមួយ ChstGPT  ដែលជាការបន្ថែមដ៏ធំបំផុតមួយដែលក្រុមហ៊ុនបានប្រកាសនៅលើឆាកក្នុងព្រឹត្តិការណ៍ WWDC របស់ខ្លួន។ក្រៅពីនេះ ការអាប់ដេតនេះក៏នឹងរួមបញ្ចូលផងដែរនូវការផ្លាស់ប្តូរបន្ថែមមួយចំនួន រួមទាំង Genmoji និង Image Playground ផងដែរ។ Apple ហាក់ដូចជាប្រញាប់បញ្ចេញមុខងារ AI ថ្មីសម្រាប់ iPhone ដោយសារវាមានរយៈពេលជាងមួយខែហើយចាប់តាំងពីម៉ូដែល iPhone 16 ដាក់លក់ ហើយអ្នកប្រើប្រាស់មានការលំបាកក្នុងការសម្រេចចិត្តថាតើពួកគេគួរដំឡើងកំណែទៅម៉ូដែលថ្មីជាងនេះឬអត់។ មានមុខងារ និងការផ្លាស់ប្តូរថ្មីៗមួយចំនួននៅក្នុងការអាប់ដេត iOS 18.1 និង iOS ...

នៅក្នុងព្រឹត្តិការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយ លោក Jim Farley ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Ford Motor Company ថ្មីៗនេះបានបង្ហាញនៅលើផតខេសកម្មវិធី Everything Electric Show គឺក្នុងពល៦ខែជាងមកនេះគឺលោកមិនបានជិះជាមួយរយន្ត Fordនោះទេ តែលោកបានផ្តោតអារម្មណ៍ក្នុងការជិះជាមួយរយន្ត Xiaomi SU7 ដែលជារយន្តអគ្គិសនី របស់ Xiaomi ទៅវិញ។ Farley បាន​និយាយថា​ក្រោយពីលោកបានបើក​វា​អស់​រយៈ​ពេល​ប្រាំមួយ​ខែ​ជាងមក  លោកគឺចាប់ចិត្តចាប់អារម្មណ៍ជាមួយរយន្តនេះយ៉ាងខ្លាំង មិនតែប៉ុណ្ណោះលោកក៏បន្តថា គឺពេលបានជិះរយន្តនេះហើយគឺមិនចង់ ចាកចេញឬលែងចង់ជិះវាទៀតនោះទេ។ ក្រុមហ៊ុន Xiaomi ដែលត្រូវបានគ្រប់គ្នាភាគច្រើនស្គាល់ថាជាក្រុមហ៊ុនដែលលេចធ្លោរផ្នែកស្មាតហ្វូន និងឧបករណ៍អេឡិចត្រូនិកតែពួកគេក៏បានប្រកាសចូលទីផ្សាររថយន្តអគ្គិសនីនៅក្នុងឆ្នាំ 2021 ផងដែរ។ អ្វីដែលពិសេសទៀតនោះ Xiaomi បានបង្កើតប្រព័ន្ធបើកបរស្វ័យភាពកម្រិត 2 ដែលរួមបញ្ចូលមុខងារ “Navigate on Autopilot” ...