Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
Naro, Author at techlist - Page 18 of 31

Xiaomi បានបង្ហាញពត៌មានអំពី REDMI K80 Pro មុននឹងធ្វើការប្រកាសនៅថ្ងៃទី 27 ខែវិច្ឆិកា។ Xiaomi បានបញ្ជាក់ថា REDMI K80 Pro នឹងត្រូវបានបំពាក់ដោយ Snapdragon 8 Elite SoC។ វាក៏ភ្ជាមកជាមួយប្រព័ន្ធមួយចំនួនទៀតដូចជា –       D1Gaming Chip ជាបន្ទះឈីបដែលអាចជួយទៅដល់ការលេងហ្គេមឲ្យកាន់តែរលូន –       Dual-loop 3D ice Cooling គែវាជួយកាត់បន្ថយកម្តៅក្នុងទូរស័ព្ទ –       Rage Engine 4.0 ដែលវាជួយឲ្យរូបភាពហ្កេមរលូនច្បាស់នឹងអាចលេងបានរហូតដល់120 fps ជាមួយ  “Super Resolution” និង “Super ...

ក្រុមហ៊ុន Asus បានដាក់បង្ហាញជាផ្លូវការនូវ ROG Phone 9 ស៊េរី ដែលបង្ហាញពីលក្ខណៈពិសេសៗៗ សំដៅដល់អ្នកដែលចូលចិត្តលេងហ្គេមនៅលើទូរស័ព្ទ ដោយវានឹងដំណើរការដោយបន្ទះឈីប Snapdragon 8 Elite​។ ROG Phone 9 មាន RAM 12GB និងអង្គផ្ទុកទិន្នន័យ 256GB ខណៈពេលដែល MOdel-Pro ផ្តល់នូវរ៉េមដល់ទៅ 24GB និងអង្គផ្ទុកទិន្នន័យ 1TB ។ ម៉ូដែលទាំងអស់មាន RAM LPDDR5X និងអង្គផ្ទុកទិន្នន័យ  UFS 4.0 ។ ដើម្បីគ្រប់គ្រងកំដៅ Asus ប្រើការរចនាថ្មបំបែក និងការដាក់បន្ទះឈីបកណ្តាល ដែលត្រូវបានពង្រឹងដោយឧបករណ៍ផ្ទុកកំដៅធំជាងមុន ...

គួរឲ្យដឹងដែលថាក្រុមហ៊ុនផលិតស្មាតហ្វូនបច្ចុប្បន្នកំពុងតែប្រជែងគ្នាលក់ក្នុងទីផ្សារជាខ្លាំងខណៈដែលពេលនេះក្រុមហ៊ុនHuaweiក៏ចូលមកប្រជែងដើម្បីលក់ស្មាតហ្វូនរបស់ខ្លួន ហើយពេលនេះរឿងដែលក្រុមហ៊ុនHuaweiបានគឺទទួលជោគជ័យបំផុតទៅលើការកក់ទិញកមុននៃ ត្រកូល Mate 70 sereis។ កាលពីពេលថ្មីៗនេះក្រុមហ៊ុន Huawei ក៏បានដាក់ឲ្យធ្វើការកក់ទិញទុកមុននៃMate 70 sereis​ ដែលមាន Mate 70, Mate 70 Pro , Mate 70 Pro+ បន្ទាប់ពីប្រើរយៈពេល តិចប៉ុណ្ណោះ តួលេខបានកើនឡើងដល់ជាង 1.801 លាននាក់ដែលបានកក់ទិញនៅក្នុងប្រទេសចិន។ នេះបើយោងតាម ​​Timeline ដែលបានលើកឡើងនៅលើ Vmall ហើយក្រុមហ៊ុន Huawei ក៏នឹងបិទទទួលការកក់ទុកសម្រាប់ស៊េរី Mate 70 នៅថ្ងៃទី 26 ខែវិច្ឆិកា ផងដែរ។ គួរបញ្ជាក់ផងដែលថាសម្រាប់ម៉ូដែលទាំងបីនេះគឺមានតែ ...

ក្រុមហ៊ុន Apple គ្រោងនឹងបង្ហាញ iPhone 17 Air នៅឆ្នាំក្រោយ ដែលត្រូវបានគេរំពឹងថា ជាការច្នៃប្រឌិតដ៏សំខាន់ ជាពិសេសទៅលើតួរខ្លួននឹងកម្រាស់របស់វា។ ម៉ូដែលថ្មីនេះនឹងមានកម្រាស់ត្រឹមតែ 6 មីលីម៉ែត្រប៉ុណ្ណោះ ដែលធ្វើឱ្យវាស្តើងជាង iPhone 16 និង iPhone 16 Pro 25% នាពេលបច្ចុប្បន្នវាអាចជា iPhone ដែលស្តើងបំផុតរបស់ Apple ដែលមិនធ្លាប់មាន។ ខណៈពេលដែលពាក្យចចាមអារ៉ាមបានណែនាំថា iPhone 17 Air អាចស្តើងជាង 6 mm ប៉ុន្តែនេះហាក់ដូចជាពិបាកក្នុងការសម្រេចបាន ដោយសារតែបញ្ហាប្រឈមបច្ចេកទេសទាក់ទងនឹងថ្ម។ទោះជាយ៉ាងណាក៏ដោយ វានឹងនៅតែជាឧបករណ៍ស្តើងបំផុតមួយរបស់ Apple បន្ទាប់ពី OLED iPad ...

OnePlus ត្រូវបានគេរាយការណ៍ថាកំពុងពង្រីកត្រកូលថេប្លេតរបស់ខ្លួនជាមួយនឹង OnePlus Pad Pro ដែលមានអេក្រង់ទំហំ 13 អ៊ីញ។ យោងតាមការលេចធ្លាយរបស់ចិន WHYLAB ថេប្លេតនេះមានគោលបំណងបង្កើនរូបភាពល្អ ការកម្សាន្ត និងការងារប្រកបដោយភាពច្នៃប្រឌិត ដែលក្រុមហ៊ុន OnePlus នឹងចូលមកធ្វើការប្រកួតប្រជែងក្នុងទីផ្សារថេប្លេតដ៏ធំ ដោយផ្តោតលើដំណើរការ និងសមត្ថភាព។ OnePlus Pad Pro មានពាក្យចចាមអារ៉ាមថានឹងបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 3 ដែលសន្យាថានឹងដំណើរការរលូន និងដំណើរការច្រើនយ៉ាងមានប្រសិទ្ធភាព ឧបករណ៍នេះត្រូវបានគេរំពឹងថានឹងបង្កើតភាពខ្លាំងជាងជំនាន់មុន ដោយណែនាំការកែលម្អក្នុងគោលបំណងបំពេញតម្រូវការអ្នកប្រើប្រាស់ដែលត្រូវការ។ អេក្រង់ទំហំ 13 អ៊ីញរបស់ OnePlus Pad Pro មានពាក្យចចាមអារ៉ាមថានឹងផ្តល់នូវកម្រិតភាពច្បាស់ 3840 × 2400 ...

Apple បានឆ្លើយតបទៅនឹងសំណើររបស់អ្នកកែវីដេអូ បន្ទាប់ពីការរង់ចាំជាយូរមកហើយ នៃកំណែ Update Final Cut Pro 11 ។ Final Cut Pro 10 ត្រូវបានដាក់ឱ្យដំណើរការក្នុងឆ្នាំ 2011 ហើយចាប់តាំងពីពេលនោះមក តែអ្នកប្រើប្រាស់បានរង់ចាំចំពោះការផ្លាស់ប្តូរសំខាន់ៗរបស់វា។ ឥឡូវនេះជាមួយនឹង Final Cut Pro 11 ក្រុមហ៊ុន Apple ផ្តល់នូវឧបករណ៍កែសម្រួលដ៏មានអានុភាព និងអាចមានមុងារប្រើប្រាស់បានកាន់តែច្រើន។ Final Cut Pro 11 ផ្តល់នូវបទពិសោធន៍នៃការកែសម្រួលដែលប្រសើរឡើង ដោយធ្វើឱ្យមានថាមពលដំណើរការច្រើនបំផុត ដើម្បីបង្កើនភាពរលូន និងប្រសិទ្ធភាពការងារ។ ក្នុងចំណោមមុខងារថ្មីៗគួរឱ្យចាប់អារម្មណ៍បំផុតគឺ Magnetic Mask ដែលជាមុខងារ AI ...

Huawei Mate 70 series រួមមាន Mate 70, Mate 70 Pro និង Mate 70 Pro+ បានដាក់ឲ្យធ្វើការកុម្ម៉ង់ទុកមុនបានមួយសប្តាហ៍មុនការចេញលក់ជាផ្លូវការនៅថ្ងៃទី 26 ខែវិច្ឆិកា នេះ ។ ត្រឹមរយៈពេល 10 ម៉ោងដំបូងជាងប៉ុណ្ណោះនៃការកម្ម៉ង់ទុកមុន ស៊េរី Huawei Mate 70 ទទួលបានការបញ្ជាទិញទុកមុនជាង 130,000 គ្រឿង ហើយគេក៏រំពឹងទុកទៀតថាចំនួននេះនឹងឈានដល់ការលក់ជាងរាប់លានគ្រឿងនៅពេលដាក់លក់ជាផ្លូវការ។ ស៊េរី Mate 70 របស់ Huawei នឹងរក្សាការរចនាជាមួយនឹងគែមរាងមូល នឹងកោង ដែវាលមិនដូចស្មាតហ្វូនថ្មីៗជាច្រើនដែលបានផ្លាស់ប្តូរទៅស៊ុមរាបស្មើនោះទេ។ លើសពីនេះ Mate ...

ប្រទេសចិនបានប្រឈមមុខនឹងការដាក់ទណ្ឌកម្មពាណិជ្ជកម្មបន្ទាប់ពីការឡើងកាន់តំណែងរបស់លោក Donald Trump ជាប្រធានាធិបតីសហរដ្ឋអាមេរិកទី 47 ។ អាជ្ញាធរអាមេរិកបានបញ្ជាឱ្យ TSMC បញ្ឈប់ការនាំចេញនូវបន្ទះឈីប AI ទំហំ 7nm និងតូចជាងនេះទៅឱ្យក្រុមហ៊ុនចិន មិនតែប៉ុណ្ណោះសហរដ្ឋអាមេរិកក៏ហាមឃាត់ក្រុមហ៊ុន Samsung មិនឲ្យនាំចេញបន្ទះឈីបទៅកាន់ប្រទេសចិនដូចគ្នា។ ក្រុមហ៊ុនចិនដែលពឹងផ្អែកលើ TSMC សម្រាប់ការផ្គត់ផ្គង់ semiconductor ឥឡូវនេះកំពុងប្រឈមមុខនឹងស្ថានភាពដ៏លំបាក។ ក្រុមហ៊ុនចិនឥឡូវ​នេះនៅសល់តែ SMIC ដែលជាជម្រើសសម្រាប់ការផ្គត់ផ្គង់បន្ទះឈីប ចម្បងរបស់ពួកគេ។ SMIC កំពុងធ្វើការលើបន្ទះឈីប 7nm ប៉ុន្តែវាប្រើប្រាស់ឧបករណ៍ DUV ចាស់ៗប៉ុណ្ណោះ។ ការដាក់ទណ្ឌកម្មនេះ​អាច​ជំរុញ​ឱ្យ​ប្រទេស​ចិន​ក្លាយ​ជា​ឯករាជ្យ​ផ្នែក​បច្ចេកវិទ្យា​ដោយ​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​អេឡិចត្រូនិក​ផ្ទាល់​ខ្លួន។ ខណៈពេលដែលអាមេរិកមិនចង់ឲ្យចិនពឹងផ្អែកលើក្រុមហ៊ុនដែលមានឥទ្ធិពលរបស់សហរដ្ឋអាមេរិកនោះឡើយ ហើយចិនអាចនឹងធ្វើឲ្យបានកាន់តែល្អនៃផលិតផលបច្ចេកវិទ្យារបស់ខ្លួនដើម្បីប្រកួនប្រជែងឲ្យកាន់តែច្រើន។ ប្រភព : ceotech ...

Gove គឺជាយានជំនិះដែលបង្កើតដោយក្រុមហ៊ុន Guangzhou Automobile Group ដែលអាចបើកបរទាំងនៅដងលើផ្លូវ និងហោះហើរបានផងដែរ ដោយផ្តល់នូវជម្រើសដឹកជញ្ជូនដែលអាចបត់បែនបានយ៉ាងទំនើប។ ប៉ុន្តែវាអាចដាក់​អ្នក​ដំណើរបាន​តែ​ម្នាក់​ប៉ុណ្ណោះ ដែល​វាអាច​ហោះ​ដោយ​ស្វ័យ​ប្រវត្តិ ឬ​អាច​ធ្វើការបញ្ជា​ពី​ចម្ងាយដោយ The Gove បានរចនាឡើងនឹងដំណើរការក្នុងទីក្រុងជាពីសេស។ មិនតែប៉ុណ្ណោះ យានជំនិះគឺវាមានផ្នែកសំខាន់ពីរដាច់ដោយឡែកពីគ្នា គឺជើងហោះហើរ និង តួរខ្លួនដែលបើកបរលើផ្លូវ ដែលវាអាចភ្ជាប់គ្នាដោយមានប្រសិទ្ធភាព។ នៅក្នុងវីដេអូ CGI មួយបានបង្ហាញពីការបើកបរនិងហោះហើររបស់ Gove ដោយបង្ហាញពីរបៀបដែលជើងហោះហើររបស់វាអាចលើកខ្លួនចេញពីតួដែលផ្លាស់ទីដោយផ្ទាល់ ហើយតួរបស់វាឱ្យបើកបរដោយខ្លួនឯងទៅកាន់ស្ថានីយសាកថ្មដោយស្វ័យប្រវត្តិតែម្តង។ នេះបង្ហាញពីការយកចិត្តទុកដាក់របស់ GAC ទៅលើការផ្លាស់ប្តូរ រវាងការធ្វើដំណើរតាមផ្លូវគោក និងផ្លូវអាកាស ដែលធ្វើឱ្យយានជំនិះអាចធ្វើការចល័តក្នុងទីក្រុងដែលអាចបត់បែនបាន។ យន្តហោះ Gove ត្រូវបានរចនាឡើងដោយវាអាចហោះហើរបានចម្ងាយរហូតដល់ 200 គីឡូម៉ែត្រ (124 ម៉ាយ) ហើយត្រូវបានបំពាក់ដោយម៉ាស៊ីន ...

ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍ថាគ្រោងនឹងដាក់បង្ហាញនូវ variable-aperture ដែលអាចផ្លាស់ប្តូរ Aperture បាននៅក្នុង iPhone 18 របស់ខ្លួន ដែលគ្រោងនឹងចេញនៅឆ្នាំ 2026។ មុខងារនេះដែលកែតម្រូវកម្រិត Aperture របស់កាមេរ៉ាដោយផ្អែកលើលក្ខខណ្ឌពន្លឺ ដើម្បីចាប់យករូបភាពកាន់តែច្បាស់ ត្រូវបានប្រើប្រាស់នៅលើ Android ដូចជា Samsung តាំងពីឆ្នាំ 2018 មក។ Apple ត្រូវបានគេរំពឹងថានឹងធ្វើការកែលម្អ និងបង្កើនប្រសិទ្ធភាពបច្ចេកវិទ្យា Variable-aperture សម្រាប់ការប្រតិបត្តិកាន់តែប្រសើរ។ យោងតាមអ្នកវិភាគដ៏ល្បីល្បាញ Ming-Chi Kuo បច្ចេកវិទ្យានេះប្រហែលជាផ្តាច់មុខសម្រាប់ម៉ូដែល iPhone 18 Pro & iPhone 18 Pro max។ ...