Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
មិនទាន់ចេញលក់ជាផ្លូវការផងតែ Mate 70 sereis របស់ Huawei មានការ បញ្ជាទិញកក់ទុកមុន ១ លានគ្រឿងជាងក្នុងរយៈពេលដ៏ខ្លីបំផុត - techlist

មិនទាន់ចេញលក់ជាផ្លូវការផងតែ Mate 70 sereis របស់ Huawei មានការ បញ្ជាទិញកក់ទុកមុន ១ លានគ្រឿងជាងក្នុងរយៈពេលដ៏ខ្លីបំផុត

គួរឲ្យដឹងដែលថាក្រុមហ៊ុនផលិតស្មាតហ្វូនបច្ចុប្បន្នកំពុងតែប្រជែងគ្នាលក់ក្នុងទីផ្សារជាខ្លាំងខណៈដែលពេលនេះក្រុមហ៊ុនHuaweiក៏ចូលមកប្រជែងដើម្បីលក់ស្មាតហ្វូនរបស់ខ្លួន ហើយពេលនេះរឿងដែលក្រុមហ៊ុនHuaweiបានគឺទទួលជោគជ័យបំផុតទៅលើការកក់ទិញកមុននៃ ត្រកូល Mate 70 sereis។

កាលពីពេលថ្មីៗនេះក្រុមហ៊ុន Huawei ក៏បានដាក់ឲ្យធ្វើការកក់ទិញទុកមុននៃMate 70 sereis​ ដែលមាន Mate 70, Mate 70 Pro , Mate 70 Pro+ បន្ទាប់ពីប្រើរយៈពេល តិចប៉ុណ្ណោះ តួលេខបានកើនឡើងដល់ជាង 1.801 លាននាក់ដែលបានកក់ទិញនៅក្នុងប្រទេសចិន។ នេះបើយោងតាម ​​Timeline ដែលបានលើកឡើងនៅលើ Vmall ហើយក្រុមហ៊ុន Huawei ក៏នឹងបិទទទួលការកក់ទុកសម្រាប់ស៊េរី Mate 70 នៅថ្ងៃទី 26 ខែវិច្ឆិកា ផងដែរ។

គួរបញ្ជាក់ផងដែលថាសម្រាប់ម៉ូដែលទាំងបីនេះគឺមានតែ Mate 70 Pro+ ប៉ុណ្ណោះដែលទទួលបាន RAM ទំហំ 16GB និងទំហំអង្គផ្ទុកទិន័យ 1TB និង Mate 70 ហើយ 70 Pro ទទួលបាន RAM ទំហំ 12GB និងអង្គផ្ទុកទិន័យរហូតដល់ 1TB ដូចគ្នា។

តែទោះបីជាមានការកក់ទិញដល់ច្រើនក្តីក្រុមហ៊ុនក៏រំពឹងទុកថាវានឹងមានសន្ទុះនៃការលក់ដាច់កាន់តែច្រើននៅពេលដែលការបង្ហាញជាផ្លូវការនាពេលខាងមុខនេះ។

ប្រភព :  ceotech.it