កាលពីប៉ុន្មានថ្ងៃមុន YouTube បានប្រកាសការពីការអាប់ដេតថ្មីសម្រាប់ YouTube Shorts ហើយក្រុមហ៊ុន YouTube បានប្រកាសថាចាប់ពីថ្ងៃទី 15 ខែតុលា ឆ្នាំ 2024 តទៅ YouTube នឹងបង្កើនរយៈពេលដែលអាចបង្ហោះវីដេអូនៅក្នុង YouTube Shorts ពី 60 វិនាទីទៅ 3 នាទី។ ការផ្លាស់ប្តូរនេះគឺវាអនុញ្ញាតឱ្យមានភាពល្អប្រសើរជាមុន ហើយសម្រាប់វីដេអូដែលបានបង្ហោះមុនថ្ងៃ 15 ខែតុលា នេះគឺវាមិនមានផលប៉ះពាល់អ្វីឡើយ។ ឥឡូវនេះដែរ អ្នកប្រើប្រាស់ក៏អាចជ្រើសរើសស៊ុមរូបភាពតូចពី Shorts បានទាំងនៅលើ Android និង IOS។ លើសពីនេះ យើងក៏អាចបន្ថែមអត្ថបទនៅពេលបង្កើត Shorts ។ មួយវិញទៀតShortsក៏មានគំរូស្រាប់ដែលជាការងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការMix វីដេអូបញ្ចូលគ្នាតែមួយដែលអាចកែប្រែវីដេអូឲ្យកាន់តែទាក់ទាញ។ ...
ក្រុមហ៊ុន Xiaomi កំពុងតែត្រៀមរៀបចំសម្រាប់ការដាក់ឱ្យដំណើរការនូវ HyperOS 2.0 ដោយផ្អែកលើប្រព័ន្ធប្រតិបត្តិការ Android 15។ ស្មាតហ្វូនទាំងនេះត្រូវបានគេរំពឹងថានឹង ឡើងទៅកាន់ Hyper OS 2.0 ដែលវាទំនងជា មកដល់ក្នុងខែក្រោយនៅក្នុងប្រទេសចិន។ => Xiaomi 14 => Xiaomi 14 Pro => Xiaomi 14 Ultra => Xiaomi 13 Ultra => Xiaomi MIX Fold 4 => Xiaomi MIX Flip => Xiaomi ...
បន្ទាប់ពីត្រកូល iPhone បានចេញស៊េរីថ្មីៗមកពេលនេះ iPhoneSE 4 ក៏ត្រូវបានគេរំពឹងថាវានឹងចេញនៅឆ្នាំក្រោយជាមួយនឹងមុខងារថ្មីមួយចំនួន។ iPhoneSE 4ត្រូវបានគេនិយាយថានឹងបំពាក់អេក្រង់ OLED 460ppi Super Retina XDR ទំហំ6.1 អ៊ីញ 60 Hz ស្រដៀងនឹង iPhone 14 នេះបើយោងតាម 9to5Mac ។ ទូរស័ព្ទនេះត្រូវបានគេរំពឹងថានឹងបំពាក់បន្ទះឈីប A18 ចុងក្រោយបង្អស់ពីស៊េរី iPhone 16 និងបំពាក់ USB-C Action Button និងរួមបញ្ចូលមុខងារ Apple Intelligence ។សម្រាប់កាមេរ៉ាវិញត្រូវបានគេរំពឹងថានឹងទទួលបានកាមេរ៉ាខាងក្រោយ 48MP និងកាមេរ៉ាខាងមុខ 12MP។ ហើយវាអាចទទួលបានថ្មស្រដៀងនឹង iPhone 14 ប៉ុន្តែសមត្ថភាពពិតប្រាកដនៅមិនទាន់ដឹងនៅឡើយនោះទេ។ ចាប់តាំងពីវាត្រូវបានគេរំពឹងថានឹងប្រើបន្ទះឈីប 3nm ...
Qualcomm ស្នើទិញយក Intel ដែលវាអាចជាការផ្លាស់ប្តូរយុទ្ធសាស្ត្រ ដើម្បីប្រកួតប្រជែងជាមួយដៃគូប្រកួតប្រជែងដូចជា NVIDIA និង AMD នៅក្នុងទីផ្សារដែលកំពុងរីកចម្រើនដូចជា AI ។ ក្រុមហ៊ុនក៏កំពុងជំរុញទៅមុខជាមួយនឹងផលិតផលថ្មីដូចជាប្រព័ន្ធដំណើរការ Snapdragon X Elite របស់ខ្លួន ហើយមានបំណងពង្រីកទីផ្សារកុំព្យូទ័រយួរដៃដែលមានតម្លៃសមរម្យជាងមុន។ ការទិញយកនេះអាចជួយ Intel ស្តារឡើងវិញដោយប្រើប្រាស់ធនធាន និងបច្ចេកវិទ្យារបស់ Qualcomm ។ Qualcomm ត្រូវបានគេរាយការណ៍ថាបានធ្វើការផ្តល់ជូនដើម្បីទទួលបាន Intel ដែលជាការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងឧស្សាហកម្ម ។ ការផ្លាស់ប្តូរនេះអាចផ្លាស់ប្តូរក្រុមហ៊ុន Qualcomm ទៅជាក្រុមហ៊ុនដ៏ធំ នៅក្នុងវិស័យកុំព្យូទ័រ។Intel ដែលធ្លាប់ជាក្រុមហ៊ុនធំមួយ បាននឹងកំពុងតស៊ូ ជាពិសេសជាមួយនឹងការកើនឡើងនៃ AI ។ ដែល NVIDIA ឥឡូវនេះកំពុងតែនាំមុខ។ ...
ក្រុមហ៊ុន Xiaomi បានប្រកាសថានឹងបំពាក់ប្រព័ន្ធដំណើរការ Snapdragon 8 Elite នូវលើ Xiaomi 15 ដំបូងគេដែលផ្តល់នូវដំណើរការដ៏អស្ចារ្យ។ ហើយគេនឹងបង្ហាញជាផ្លូវការក្នុងអំឡុងពេលនៃ Snapdragon Summit 2024 ដែលនឹងប្រារព្ធឡើងនៅ Hawaii ចាប់ពីថ្ងៃទី 21 ដល់ថ្ងៃទី 23 ខែតុលានៅក្នុងប្រទេសចិន។ ថ្មីៗនេះដែរ Xiaomi ក៏កំពុងតែរៀបចំជាមួយនឹងការចេញលក់ Xiaomi 15 ដែលនឹងក្លាយជាស្មាតហ្វូនដំបូងគេក្នុងពិភពលោកដែលបំពាក់នូវបន្ទះ ឈីប Snapdragon 8 Elite processor ដែលពីមុនត្រូវបានគេស្គាល់ថា Snapdragon 8 Gen 4។ ឈ្មោះថ្មីនេះត្រូវបានបញ្ជាក់ជាផ្លូវការដោយក្រុមហ៊ុន Xiaomi ។ការផ្លាស់ប្តូរឈ្មោះពី Snapdragon 8 Gen ទៅ Snapdragon 8 Elite គឺជាជំហានមួយទៀតនៅក្នុងដំណើរនៃការប្តូរឈ្មោះរបស់ក្រុមហ៊ុន Qualcomm។ ...
ថ្មីៗនេះដែរ Xiaomi បានដាក់បង្ហាញកាសស្តាប់ត្រចៀក Xiaomi Buds 5 សម្រាប់ទីផ្សារសកល បន្ទាប់ពីក្រុមហ៊ុនបានណែនាំកាសនេះនៅក្នុងប្រទេសចិនកាលពីខែកក្កដា។ ក្រុមហ៊ុនបាននិយាយថា ពួកគេផ្តល់ជូននូវការហៅទូរស័ព្ទច្បាស់លាស់ សូម្បីតែនៅក្នុងលក្ខខណ្ឌដែលមានខ្យល់ 12m/s ក៏ដោយ ជាមួយនឹងមីក្រូហ្វូនបី។ វាក៏ភ្ជាប់មកនឹងថាមពលថ្មដល់ទៅ 39 ម៉ោង សម្រាប់ Xiaomi Buds 5 គឺក្រុមហ៊ុនបានធ្វើការ រចនាយ៉ាងប្រណីត ជាមួយនឹងប្លូធូស 5.4។ Xiaomi Buds 5 មានពណ៌ Graphite Black, Ceramic White និង Titan Grey ហើយចំពោះតម្លៃរបស់វាគឺ ១១១ ដុល្លារ។ ប្រភព: ...
ថ្មីៗនេះដែរមានការលេចធ្លាយរបស់ក្រុមហ៊ុន Qualcomm ចំពោះការផ្លាស់ប្តូរបន្ទះឈីបថ្មីរបស់ខ្លួន ដើម្បីជាការប្រកួតប្រជែងនឹងដៃគូរបស់ខ្លួននៅក្នុងទីផ្សារ។ Qualcomm គ្រោងនឹងដាក់បង្ហាញបន្ទះឈីបបន្ទាប់របស់ខ្លួនក្នុងពេលឆាប់ៗនេះ ហើយវានឹងក្លាយជាការអាប់ដេតដ៏សំខាន់ ។ ក្រុមហ៊ុនទំនងជាធ្វើការវិវឌ្ឍន៍បន្ទះឈីបរបស់ខ្លួនឲ្យកាន់តែប្រសើរឡើងជាមួយនឹងបន្ទះឈីបថ្មី Snapdragon 8 Elite ។ ទោះយ៉ាងណាក៏ដោយវាគឺជារឿងរគួរឱ្យចាប់អារម្មណ៍ដែលឃើញក្រុមហ៊ុនQualcomm វិវឌ្ឍន៍ជាមួយបន្ទះឈីបថ្មីហើយក្រុមហ៊ុនក៏ គ្រោងនឹងដាក់បង្ហាញបន្ទះឈីបថ្មីទាំងនេះនៅក្នុងខែតុលា ដូចដែលបានបញ្ជាក់កាលពីដើមឆ្នាំនេះ។ ហើយចំពោះ smartphone ដំបូងដែលគេរំពឹងថានឹងប្រើប្រាស់ “Snapdragon 8 Elite” រួមមាន Xiaomi 15 និង OnePlus 13 ហើយស៊េរី Galaxy S25 ត្រូវបានគេរំពឹងថានឹងប្រើប្រាស់បន្ទះឈីបរបស់ក្រុមហ៊ុន Qualcomm ទាំងស្រុង។ តែយ៉ាងណាមិញយើងនឹងរង់ចាំមើលថាតើនឹងមានអ្វីថ្មីនូវលើមុខងារ បន្ទះឈីប Snapdragon 8 Elite ថ្មីមួយនេះនូវពេលដែលក្រុមប្រកាសប្រើប្រាស់ជាផ្លូវការ។ ប្រភព ...
នៅក្នុងព្រឹត្តិការណ៍ដាក់បង្ហាញ Xiaomi 14T series ក្រុមហ៊ុន Xiaomi ក៏បានដាក់បង្ហាញ Xiaomi Smart Band 9 ដែរ សម្រាប់ទីផ្សារពិភពលោក បន្ទាប់ពីវាត្រូវបានណែនាំវានៅក្នុងប្រទេសចិនកាលពីខែកក្កដាកន្លងទៅ។ វាភ្ជាប់មកជាមួយអេក្រង់ AMOLED ទំហំ 1.62 អ៊ីញ នឹងកម្រិតពន្លឺខ្ពស់បំផុតរហូតដល់ 1200 nits និង 60Hzបំពាក់ដោយថាមពលថ្ម 233mAh វាផ្តល់នូវការប្រើប្រាស់រហូតដល់ 21 ថ្ងៃ ហើយវាភ្ជាប់មកនឹង ប្លូធូស 5.4វាក៏ធន់នឹងទឹកកម្រិត 5ATMផងដែរ។ ក្រុមហ៊ុនបញ្ជាក់ថាមុខងារតាមដានសុខភាពគឺប្រសើរឡើង រួមផ្សំជាមួយនឹងការរចនាដ៏ទាន់សម័យ និងគ្រឿងប្រើប្រាស់ច្រើនប្រភេទ ធ្វើឱ្យវាក្លាយជាតម្រូវការសម្រាប់អ្នកប្រើប្រាស់ដ៏ពេញនិយម ។ Xiaomi Smart Band ...
ថ្មីៗនេះមានការលេចធ្លាយទាក់ទងនឹង Huawei Nova 13 series ដែលពាក្យចចាមអារ៉ាមថាវានឹងបញ្ចប់នៅពាក់កណ្តាលខែតុលាឆ្នាំនេះ។ ត្រកូលស្មាតហ្វូនលំដាប់ខ្ពស់មួយនេះ ធ្វើឲ្យមានការរង់ចាំយូរមកហើយតែពេលនេះ Nova 13 series នេះហាក់បានត្រៀមខ្លួនរួចរាល់ហើយដើម្បីឈានចូលទៅក្នុងទីផ្សារ។ Nova 13 ស៊េរី ត្រូវបានគេនិយាយថានឹងនាំមកនូវការផ្លាស់ប្តូរការរចនាគួរឱ្យកត់សម្គាល់ជាងម៉ូដែលជំនាន់មុន។ វាអាចបង្ហាញពីការរចនាកាមេរ៉ាថ្មី និងជម្រើសពណ៌ជាច្រើន ។ ចំនុចសំខាន់នៃត្រកូលនេះគឺសមត្ថភាពបណ្តាញ 5G ។ ការលេចធ្លាយមួយនេះបានលើកឡើងថា ក្រុមហ៊ុន Huawei នឹងដាក់ Kirin 9010 5G លើស្មាតហ្វូនស៊េរី Nova 13 ទាំងអស់។ បន្ទះឈីបនេះបានបង្ហាញខ្លួនជាលើកដំបូងជាមួយនឹង Pura 70 Ultra ហើយពួកគេអះអាងថានឹងផ្តល់នូវការបង្កើនប្រសិទ្ធភាព និងដំណើរការប្រសើរជាងប្រព័ន្ធដំណើរការ Kirin ...
ថ្មីៗនេះដែរ Xiaomi ទើបតែដាក់បង្ហាញ Redmi Watch 5 Lite ដែលជានាឡិកាឆ្លាតវៃចុងក្រោយបំផុតរបស់ក្រុមហ៊ុន នាឡិកានេះមានអេក្រង់ AMOLED ទំហំ 1.96 អ៊ីញ ដែលមានកម្រិតពន្លឺរហូតដល់ 600 nits។ ហើយវាក៏មានមុខងារការហៅតាម Bluetooth មីក្រូហ្វូន និងឧបករណ៍បំពងសំឡេងដែលភ្ជាប់មកជាមួយសម្រាប់ការហៅទូរសព្ទ នឹង 2-Mic ENC សម្រាប់ការហៅច្បាស់ ហើយក្រុមហ៊ុនបានបញ្ជាក់ ថាការហៅគឺច្បាស់ហើយវាអាចលុបចោលសំលេងរំខានបានល្អផង។ វាមានការរចនាពីលោហធាតុ ជាមួយនឹងមុខងារ ត្រួតពិនិត្យសុខភាព 24 x 7 មុខងារកីឡា 160+ មុខងារនាឡិកា 200+ និងធន់នឹងទឹក 5ATM/50 ម៉ែត្រ ។ ហើយនាឡិការនេះដែរ ...