Samsung Galaxy M55s បង្ហាញខ្លួនជាលើកដំបូងជាមួយ Wi-Fi Alliance ហើយនឹងបង្ហាញពីបន្ទះឈីប Snapdragon 7 Gen 1 របស់ខ្លួន។
ថ្មីៗនេះមានការបែកធ្លាយ ដែលបង្ហាញពីការរចនាប្លែកខ្លាំងជាមួយនឹង Samsung Galaxy M55s បើតាមមើលឃើញវាមានការរចនាប្លែកនៅខាងខ្នង។
Galaxy M55s ត្រូវបានគេគិតថានឹងមានលក្ខណៈស្រដៀងទៅនឹង M55 និង F55 ។
យោងតាមប្រភព Renders បង្ហាញថា M55s នឹងមាន RAM 8GBវាភ្ជាប់មកជាមួយអេក្រង់ទំហំ 6.67 អ៊ីញ 1080×2400 Super AMOLED touch នឹង 120 Hz, ជាមួយនឹងកាមេរ៉ាខាងក្រោយបីគ្រាប់ ដែលមានទំហំ 50 MP ជាមួយ OIS, 8 MP ultrawide, 2 MP macro សម្រាប់កាមេរ៉ាមុខមានទំហំ 50 MP, អង្គផ្ទុកទិន្នន័យ 128GB ។ និងទទួលបានថាមពលថ្ម 5,000 mAh ជាមួយនឹង ការសាកថ្មតាមខ្សែ 45W ។
ប៉ុន្តែគេគិតថា វាដូចជាធម្មតា ពីព្រោះវាដូចគ្នាបេះបិទទៅនឹងម៉ូដែល M55 និង F55។ ដូច្នេះ ក្រៅពីការរចនាថ្មី វាមិនច្បាស់ថា M55s នឹងនាំមកនូវអ្វីទៀតទេ មានតែរង់ចាំពេលវាចេញជាផ្លូវការប៉ុណ្ណោះ។
ប្រភព : GSMArena