Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
បែកធ្លាយរូបរាងថ្មីនៃ Samsung Galaxy A16 5G - techlist

បែកធ្លាយរូបរាងថ្មីនៃ Samsung Galaxy A16 5G

ថ្មីៗនេះមានពាក្យចចាមអារ៉ាមថា Samsung Galaxy A16 5G នឹងមកដល់ក្នុងខែធ្នូខាងមុខនេះ។ Samsungមិន​ទាន់ បានបង្ហាញអ្វីជាក់លាក់នោះទេ ប៉ុន្តែ​ការ​លេច​ធ្លាយ​ដោយ Android Headlines បានបង្ហាញ​អំពី ស្មាតហ្វូន មួយនេះ ។

Samsung Galaxy A16 5G មានអេក្រង់ Notched Display និងបំពាក់កាមេរ៉ា 3 គ្រាប់តម្រឹមបញ្ឈរនៅខាងក្រោយ។ ស្មាតហ្វូននេះមានរន្ធដាក់ស៊ីមកាតនៅស៊ុមខាងឆ្វេងរបស់វា ហើយនៅខាងស្តាំមានប៊ូតុងសំឡេង និងប៊ូតុងបិទបើក ហើយក៏វាមានប៊ូតុង ស្កេនក្រយៅដៃផងដែរ។

Samsung Galaxy A16 5G ត្រូវបានគេរំពឹងថានឹងមានថាមពលថ្ម 5,000 mAh ហើយត្រូវបានគេគិតថាវា នឹងបន្ទះឈីបពីរផ្សេងគ្នាគឺ Dimensity 6300 (SM-A166P) និង Exynos 1330 (SM-A166E)

ទាំងនេះគឺការបង្ហាញខ្លះៗអំពីការបែកធ្លាយនៃ Galaxy A16 5G តែទោះយ៉ាងណាក៏វាមិនទាន់ចេញជាផ្លូវការនោះទេ មានតែរង់ចាំមើលនៅពេលខាងមុខ។

ប្រភព : GSMArena