Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
តម្លៃ ១៥៥ ដុល្លាជាង! អ្នកទទួលបាន Tecno Pova 6 Neo 5G មួយដល់ស្រស់ស្អាត - techlist

តម្លៃ ១៥៥ ដុល្លាជាង! អ្នកទទួលបាន Tecno Pova 6 Neo 5G មួយដល់ស្រស់ស្អាត

កាលពីខែមេសាកន្លងទៅនេះ Tecno បានដាក់បង្ហាញ Pova 6 Neo ដែលជាទូរសព្ទ 4G ដែលមានថ្មធំ។ ឥឡូវនេះក្រុមហ៊ុនកំពុងដាក់បង្ហាញម៉ូដែល 5G ដែលមានឈ្មោះដូចគ្នា ប៉ុន្តែមានភាពខុសគ្នាមួយចំនួន។

Tecno Pova 6 Neo 5G ដំណើរការដោយ Dimensity 6300។ វាត្រូវបានភ្ជាប់ជាមួយ RAM 6GB / 8GB និងអង្គផ្ទុកទិន្នន័យ

128GB  / 256GB (UFS 2.2)។ យើងក៏អាច បន្ថែម RAM រហូតដល់ 16GB  ជាមួយនឹងជម្រើស RAM សិប្បនិម្មិត។ សំខាន់ជាងនេះទៅទៀត ម៉ូដែល 5G មានរន្ធដោត microSD ដែលអាចបន្ថែម ទំហំផ្ទុកបានទៀតផង( ដែលម៉ូដែល 4G មិនមានជម្រើសនេះទេ)។

មួយទៀតក្រុមហ៊ុន Tecno បានបំពាក់កាមេរ៉ា 108MP ។ តែក្រុមហ៊ុន​មិន​បាន​បង្ហាញអំពីមុខងារ Sensor វាច្បាស់​នោះ​ទេ ប៉ុន្តែ​គេបាន​និយាយ​ថា​វាបាន​ផ្តល់​នូវ 3x in-sensor zoom។

ម៉ូដែល 5G ថ្មីនេះមានអេក្រង់ 6.67 inches IPS LCD ,120Hz  ជាមួយកម្រិត HD+ ប៉ុណ្ណោះ។  Pova 6 Neo 5G មានថាមពលថ្មធម្មតា 5,000mAh ជាមួយនឹងការសាកថ្ម 18W។ ហើយនឹងមានភាពធន់ ធូលី និងទឹក ជាមួយនឹងកម្រិត IP54 ។ហើយវាក៏មានមុខងារ AI ដែលអាចលុបវត្ថុឬអ្វីដែលនូវក្នុងរូបថត បានផងដែរ ។

បើនិយាយពីតម្លៃវិញ ម៉ូដែល RAM 6GB /128GB វាអាចមានតម្លៃ  ( $145 ) ខណៈពេលដែល RAM  8GB /256GB មានតម្លៃត្រឹមតែ  ($155 ) ប៉ុណ្ណោះ។

គួរបញ្ជាក់ដែលថា Tecno Pova 6 Neo 5G នឹងបង្ហាញខ្លួននៅទីផ្សារក្នុងប្រទេសឥណ្ឌានៅថ្ងៃទីនេះតែម្តង ហើយវាមានបីពណ៌គឺ Azure Sky, Midnight Shadow និង Aurora Cloud ។

ប្រភព: GSMArena