Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
ចេញហើយ! ទូរស័ព្ទដៃបត់អេក្រង់ TECNO PHANTOM V Flip2 5G តម្លៃខ្ទង់ ៦៩៩ ដុល្លារ ក្នុងទីផ្សារសកល - techlist

ចេញហើយ! ទូរស័ព្ទដៃបត់អេក្រង់ TECNO PHANTOM V Flip2 5G តម្លៃខ្ទង់ ៦៩៩ ដុល្លារ ក្នុងទីផ្សារសកល

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតទូរស័ព្ទដៃ TECNO បានប្រកាសដាក់បង្ហាញចេញលក់ជាផ្លូវការនូវទូរស័ព្ទដៃសេរ៊ីថ្មី TECNO PHANTOM V Flip2 5G ដែលជាទូរស័ព្ទដៃអាចបត់បានជំនាន់ទី២ ជាមួយតម្លៃលក់ចាប់ពី ៦៩៩ ដុល្លារ ក្នុងទីផ្សារសកល។

ទូរស័ព្ទដៃ TECNO PHANTOM V Flip2 5G ទទួលបានអេក្រង់ខាងក្រៅទំហំ ៣,៦៤ អ៊ីញ ប្រភេទ AMOLED 120Hz មានកម្រិតបង្ហាញ 1056 x 1066 pixels និងអេក្រង់ខាងក្នុងទំហំ ៦,៩ អ៊ីញ ប្រភេទ AMOLED 120Hz LTPO មានកម្រិតបង្ហាញ FHD+ 1080 x 2640 pixels ដំណើរការដោយបន្ទះឈីប MediaTek Dimensity D8020 និងប្រព័ន្ធប្រតិបត្តិការ Android 14 នៅលើ HiOS ព្រមទាំងទទួលបាន RAM 8GB និងអង្គផ្ទុក 256GB។

សម្រាប់កាមេរ៉ាគោលខាងក្រោយរបស់ទូរស័ព្ទដៃ TECNO PHANTOM V Flip2 5G មានទំហំ 50MP និងលេន Ultra-Wide ទំហំ 50MP ខណៈកាមេរ៉ាមុខមានទំហំ 32MP ជាប្រភេទលេនទម្លុះអេក្រង់។ ចំណែកផ្នែកថាមពលវិញ វាទទួលបានថាមពលថ្ម 4,720mAh  គាំទ្រការសាកថ្ម 70W តាមខ្សែ ដែលអាចសាកបានមួយពេញចំណាយពេលខ្ទង់ ៤៣នាទី។ លើសពីនេះទៅទៀត ទូរស័ព្ទដៃ TECNO PHANTOM V Flip2 5G មានភ្ជាប់មកជាមួយមុខងារការពារជម្រាបទឹក និងធូលី ព្រមទាំងគាំទ្រការតភ្ជាប់ 5G, Wi-Fi 6 និង Bluetooth v5.3។ ក្នុងនោះទូរស័ព្ទដៃ TECNO PHANTOM V Flip2 5G គាំទ្រមុខងារ AI រួមមានមុខងារ Ella Smart AI Assistant, AI Smart Erase និង AI Drawing Board។

ចំពោះការរចនារបស់ទូរស័ព្ទដៃ TECNO PHANTOM V Flip2 5G មានសភាពស្តើងដែលមានកម្រាស់ត្រឹមតែ ៧,៦៤ មីលីម៉ែត្រ ពេលលាតអេក្រង់ និង ១៦ មីលីម៉ែត្រ ពេលបត់អេក្រង់ រួមជាមួយទម្ងន់ត្រឹមតែ ១៩៦ ក្រាម ប៉ុណ្ណោះ និងទទួលបាននូវជម្រើសពណ៌ចំនួន២ រួមមានពណ៌ Travertine Green និង Moondust Grey៕

ប្រភពៈ FoneArena