Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
Infinix Zero 40 5G នឹងមានវត្តមាននៅក្នុងប្រទេសឥណ្ឌានៅថ្ងៃទី 18 ខែកញ្ញា - techlist

Infinix Zero 40 5G នឹងមានវត្តមាននៅក្នុងប្រទេសឥណ្ឌានៅថ្ងៃទី 18 ខែកញ្ញា

ក្រុមហ៊ុន Infinix បានបញ្ជាក់ពីការចេញលក់ Infinix Zero 40 5G ដែលជាស្មាតហ្វូនបន្ទាប់របស់ក្រុមហ៊ុននៅក្នុងស៊េរី Zero នៅក្នុងប្រទេសឥណ្ឌា ។  ក្រុមហ៊ុនក៏នឹងដាក់ដំណើរការ Infinix AI ជាមួយនឹងទូរស័ព្ទមួយនេះផងដែរ។

Zero 40 5G នឹងមានអេក្រង់ទំហំ 6.74 អ៊ីញ FHD+ AMOLED,144Hz, MediaTek Dimensity 8200 SoC, និងទទួលបានថាមពលថ្ម 5000mAh ជាមួយនឹងការសាកថ្មលឿន 45W ហើយរស័ព្ទនេះក៏មានកម្រាស់ 7.9mm និង 195g ផងដែរ។

សម្រាប់កាមេរ៉ាខាងក្រោយបីគ្រាប់នឹងមានសេនស័រទំហំ 108MP ជាមួយនឹង OIS និង EIS, 50MP Secondary 120-degree Ultra-wide lens និង 50MP Ultra-HD Front camera ដើម្បីឱ្យអ្នកប្រើប្រាស់អាចថតវីដេអូកាមេរ៉ាខាងមុខបានមុំធំទូលាយ ផងដែរ។
ក្រុមហ៊ុនបាននិយាយថា ខ្លួននឹងមានមុខងារថតវីដេអូកម្រិត 4K 60FPS ដំបូងបង្អស់នៅលើកាមេរ៉ាទាំងខាងមុខ និងខាងក្រោយ ក៏មានបំពាក់នូវបច្ចេកវិទ្យាអាចទប់លំនឹងបាន។

ប្រភព : fonearena