Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
ចេញហើយ!!! HONOR 200 Lite នឹងមានលក់នៅក្នុងប្រទេសឥណ្ឌានៅថ្ងៃទី១៩ កញ្ញា ខាងមុខនេះ! - techlist

ចេញហើយ!!! HONOR 200 Lite នឹងមានលក់នៅក្នុងប្រទេសឥណ្ឌានៅថ្ងៃទី១៩ កញ្ញា ខាងមុខនេះ!

HONOR បានបញ្ជាក់ពីការចេញលក់ស្មាតហ្វូន HONOR 200 Lite នៅក្នុងស៊េរី HONOR 200 របស់ខ្លួននៅក្នុងប្រទេសឥណ្ឌានៅថ្ងៃទី 19 ខែកញ្ញា ។

ក្រុមហ៊ុនបានរំលេចនូវកាមេរ៉ាមេ 108MP (f/1.75 aperture), Wide & Depth Camera (f/2.2 aperture) និង Macro Camera (f/2.4 aperture)។ ហើយទូរស័ព្ទនេះអាចថតបាន 1x Environmental Portrait, 2x Atmospheric Portrait  និង 3x Close-up Portrait។ មានអេក្រង់ AMOLED 3240Hz PWM Dimming ។

ហើយកាមេរ៉ាខាងមុខមានទំហំ 50MP ដែលមានមុខងារ AI Wide-angle Selfie ដែលអាចថតបាន 90° Field of View (FOV) សម្រាប់ការថតរូប Selfie ជាមួយមនុស្សច្រើន ដែលធានាថារូបទាំងអស់មិនបាត់ចេញពី Frame របស់ទូរស័ព្ទ។ ហើយវាក៏មានពន្លឺសម្រាប់ Selfie ផងដែរ។

ហើយHONOR 200 Lite មានកម្រាស់ 6.78mm និងមានទម្ងន់ 166g ដែលវាអាចនឹងធន់ជាមួយនឹងការធ្លាក់ផងដែរ។

HONOR 200 Lite នឹងមានពណ៌ Starry Blue, Cyan Lake, និង Midnight Black
គួរបញ្ជាក់ផងដែលថាយើងក៏អាចរកទិញបាននៅលើ Amazon.in, explorehonor.com និងនៅតាមហាងសំខាន់ៗបន្ទាប់ពីការចេញលក់។

ប្រភព : FoneArena