Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
Xiaomi Redmi 14R បានដាក់បង្ហាញជាមួយ Snapdragon 4 Gen 2 SoC និងអេក្រង់ 120Hz - techlist

Xiaomi Redmi 14R បានដាក់បង្ហាញជាមួយ Snapdragon 4 Gen 2 SoC និងអេក្រង់ 120Hz

Xiaomi បានបញ្ចេញ Redmi 14R​ ដែលមានវត្តមាននៅក្នុងទីផ្សារប្រទេសចិនតែម្តង

Redmi 14R មានអេក្រង់ 6.88 inch  120Hz HD+ LCD ជាមួយនឹងកម្រិតពន្លឺខ្ពស់បំផុត 600 nits ។ នឹងបំពាក់ដោយបន្ទះឈីប Snapdragon 4 Gen 2 SoC ជាមួយនឹងរ៉េម LPDDR4X ដល់ទៅ 8GB និងអង្គផ្ទុកទិន្នន័យ 256GB UFS 2.2 ដែលអាចពង្រីកបានរហូតដល់ 1TB តាមរយៈកាត microSD ។ ស្មាតហ្វូននេះដំណើរការប្រព័ន្ធប្រតិបត្តិការ Android 14-based HyperOS ។

សម្រាប់កាមេរ៉ាខាងក្រោយមានទំហំ 13MP  ហើយនៅផ្នែកខាងមុខមានកាមេរ៉ាទំហំ 5MP សម្រាប់ថតរូប Selfie និង Video Call ។
ហើយនឹងទទួលបានថាមពលថ្ម 5,160 mAh ជាមួយនឹងការគាំទ្រការសាកថ្ម 18W ។

ចំនុចលេចធ្លោរបស់ Redmi 14R រួមមានរន្ធដោតកាត microSD ឧបករណ៍ស្កែនក្រយៅដៃនៅចំហៀង និងរន្ធដោតកាស 3.5mm។

Redmi 14R ក៏មានបួនពណ៌សម្រាប់ជ្រើសរើសផងដែរ
គួរបញ្ជាក់ផងដែលថា ស្មាតហ្វូននេះនឹងត្រូវបានលក់នៅក្នុងប្រទេសចិនតាមរយៈគេហទំព័ររបស់ក្រុមហ៊ុន Xiaomi ប៉ុន្តែការចេញលក់របស់វានៅក្នុងទីផ្សារផ្សេងទៀតនៅមិនទាន់ដឹងនៅឡើយទេ។

ប្រភព :gsmarena