Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
Vivo V40e បែកធ្លាយជាមួយនឹងតម្លៃមុនឈានដាក់លក់ក្នុងទីផ្សារប្រទេសឥណ្ឌា!!! - techlist

Vivo V40e បែកធ្លាយជាមួយនឹងតម្លៃមុនឈានដាក់លក់ក្នុងទីផ្សារប្រទេសឥណ្ឌា!!!

V40e របស់ vivo ត្រូវបានបែកធ្លាយមុននឹងចេញរូបរាងជាផ្លូវការ វាត្រូវបានបង្ហាញនូវលក្ខណៈពិសេសមួយចំនួនរបស់វា យើងមកដឹងអំពីមុខងារខ្លះៗទាក់ទងនឹង V40e នេះ ។

ស្មាតហ្វូន V40e នឹងមានអេក្រង់ AMOLED កោងទំហំ 6.78 អ៊ីញ ជាមួយនឹងកម្រិត Refresh Rate 120 Hz និងកម្រិតពន្លឺខ្ពស់បំផុត 4,500-nit ហើយវានឹងត្រូវបានបំពាក់ដោយបន្ទះឈីប MediaTek Dimensity 7300 ដែលភ្ជាប់ជាមួយ RAM 8GB និងអង្គផ្ទុកទិន្នន័យ 128/256GB  ។

សម្រាប់កាមេរ៉ាវានឹងទទួលបាន 50 MP ដោយប្រើ sensor IMX882 របស់ Sony, នឹង 8 MP ultrawide ហើយវាមានកាមេរ៉ាមុខ 50 MP ដែលអាចប្រើ sensor Samsung JN1 ។ ស្មាតហ្វូននេះនឹងមានថាមពលថ្មទំហំ 5,500 mAh ជាមួយនឹងការសាកថ្មតាមខ្សែ 80W ។ ហើយវានឹងមានកម្រិត IP65 សម្រាប់ធន់នឹងធូលី និងទឹកផងដែរ។ វានឹងដំណើរការប្រព័ន្ធប្រតិបត្តិការ Android 14 ដោយមាន Funtouch OS 14 នៅខាងលើ។

យ៉ាងណាមិញវាអាចនឹងចេញលក់នូវបំណាច់ខែនេះ ហើយចំពោះតម្លៃដែលគេរំពឹងទុកនោះវាអាចនឹងមានចន្លោះពី ២៣៩ ដុល្លារ ទៅ ៣៥៩ ដុល្លារ សម្រាប់ទីផ្សារនៅក្នុងប្រទេសឥណ្ឌា។

តែទោះជាយ៉ាងណាក៏វាគ្រាន់តែជាពត៌មានលេចធ្លាយប៉ុណ្ណោះគ្រប់យ៉ាងយើងនឹងចាំមើលពេលវាចេញជាផ្លូវការ។

ប្រភព :gsmarena