Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
ការលេចធ្លាយលក្ខណៈពិសេសរបស់ Infinix Zero Flip ដែលអាចបត់បានដំបូង!!! - techlist

ការលេចធ្លាយលក្ខណៈពិសេសរបស់ Infinix Zero Flip ដែលអាចបត់បានដំបូង!!!

ក្រុមហ៊ុន Infinix វិវឌ្ឍន៍ទៅលើស្មាតហ្វូនដែលអាចបត់បានដំបូងរបស់ខ្លួនគឺ Infinix Zero Flip ។ឥឡូវនេះ លក្ខណៈ​សម្បត្តិ​​របស់​ Zero Flip វា​ត្រូវ​បាន​លេច​ធ្លាយ​ដោយ​សារ​បង្ហោះនៅ​លើ Facebook ដោយ​ជនជាតិ​វៀតណាម ដែល​បាន​ចែករំលែក​រូបភាព​ផ្សព្វផ្សាយពី Zero Flip​ នេះ ។

Infinix Zero Flip នឹងភ្ជាប់មកជាមួយអេក្រង់បត់ FHD+ AMOLED ទំហំ 6.7 អ៊ីង នឹង 120 Hz, អេក្រង់ទំហំ 3.64 អ៊ីង នឹង 120 Hz និងកញ្ចក់ Gorilla Glass នៅផ្នែកខាងលើ (តែវាមិនទាន់ត្រូវបានលម្អិតឡើយ) វាមានកាមេរ៉ា 50 MP ​ជាមួយ​កាមេរ៉ា 10.8 MP មួយមក​ផ្សេង​ទៀត និង​កាមេរ៉ាខាងមុខ 12 MP ។

ទូរស័ព្ទនេះនឹងត្រូវបានបំពាក់ដោយបន្ទះឈីប MediaTek Dimensity 8020 SoC តែវាមិនទាន់ជាក់លាក់ចំពោះ LPDDR4X RAM និង UFS 3.1 storageនោះទេ  ។ ថាមពលថ្មនឹងមាន 4,590 mAh ។ នឹងបំពាក់ឧបករណ៍បំពងសម្លេងស្តេរ៉េអូ ហើយវានឹងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 14 ជាមួយនឹង XOS នៅផ្នែកខាងលើ ជាមួយនឹងមុខងារ AI ជាមួយនឹងការគាំទ្រការសាកថ្មតាមខ្សែ 70W ។

ទាំងអស់នេះជាពត៌មានមិនទាន់ផ្លូវការឡើយ។

ប្រភព : gsmarena