Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
Umidigi G100 ប្រកាសចេញជាផ្លូវការ ជាមួយកាមេរ៉ាមេ 50 MP និងថ្ម 6,000 mAh ! - techlist

Umidigi G100 ប្រកាសចេញជាផ្លូវការ ជាមួយកាមេរ៉ាមេ 50 MP និងថ្ម 6,000 mAh !

ថ្មីៗនេះ Umidigi បានបញ្ចេញស្មាតហ្វូនស៊េរីចុងក្រោយបំផុតរបស់ខ្លួន គឺ G100 ដែលត្រូវបានបង្ហាញពីការរចនានូវរូបរាងថ្មីហើយវានិងដំណើរការរទៅរលូន។ ទូរស័ព្ទនេះវាស្តើងនឹងមានកម្រាស់ 8.1 មីលីម៉ែត្រ ហើយភ្ជាប់មកជាមួយស៊ុមរាងសំប៉ែតដែលយើងអាចមើលឃើញនៅលើស្មាតហ្វូនមួយចំនួននាពេលបច្ចុប្បន្ន ។

ហើយសម្រាប់ អេក្រង់របស់វាមានទំហំ 6.9 អ៊ីង ជាមួយនឹងកម្រិត Refresh Rate 120 Hz ហើយវាត្រូវបានបំពាក់ដោយបន្ទះឈីប Unisoc T615 ភ្ជាប់ជាមួយនឹង RAM ដល់ទៅ 8GB។ ជាមួយនឹងថាមពលថ្មធំ 6,000 mAh ដែលធានាបាននូវការប្រើប្រាស់បានយូរក្នុងការសាកថ្មពេញម្តង។ វាក៏មានការគាំទ្រការបញ្ចូលថ្មតាមខ្សែ 20W ផងដែរ ។

ចំពោះកាមេរ៉ាគោលរបស់ G100 វាមាន 50 MP, កាមេរ៉ាម៉ាក្រូ 2 MP, 2 MP depth sensor ហើយនឹងមានកាមេរ៉ាមុខ 16 MP ។
វាក៏មុខងារ ស្កែនម្រាមដៃដែលភ្ជាប់មកជាមួយ AI face unlock, NFC, នឹងរន្ធដោតកាស 3.5 mm ហើយវាបង្កើនកម្រិតសំឡេង 200% បើប្រៀបធៀបទៅនឹងម៉ូដែលមុនៗ​វាក៏មានពណ៌សម្រាប់ជ្រើសរើសដូចជា Rock Black, Lake Green, Interstellar Blue, និង Starry White។

ទាំងនេះគឺជាព័ត៌មានលម្អិតខ្លះៗដែល Umidigi បានបង្ហាញនៅពេលនេះតែចំពោះតម្លៃនិងការចេញលក់ក្នុងទីផ្សារគឺមិនទាន់បានបញ្ជាក់នោះទេ។

ប្រភព : gsmarena