Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
Xiaomi បានប្រកាសចេញជាផ្លូវការនូវ Redmi Note 14 ស៊េរីថ្មីរបស់ខ្លួន! - techlist

Xiaomi បានប្រកាសចេញជាផ្លូវការនូវ Redmi Note 14 ស៊េរីថ្មីរបស់ខ្លួន!

បន្ទាប់ពីពាក្យចចាមអារ៉ាមកន្លងមក ពេលនេះ Redmi បានបញ្ជាក់ចេញជាផ្លូវការអំពីការចេញលក់ស៊េរី Redmi Note 14 របស់ខ្លួននៅសប្តាហ៍ក្រោយ។
ស៊េរី Note ដែលនឹងមកដល់នាពេលខាងមុខ ត្រូវបានគេរំពឹងថានឹងមានបីម៉ូដែលគឺ Redmi Note 14, Redmi Note 14 Pro និង Redmi Note 14 Pro+ ។

Redmi Note 14 នឹងក្លាយជាស្មាតហ្វូនដែលមានតម្លៃសមរម្យបំផុតនៅក្នុងត្រកូល Note មួយនេះ ។ វាត្រូវបានគេរំពឹងថានឹងបំពាក់អេក្រង់ AMOLED កម្រិត 1.5K ហើយក៏ទំនងជាប្រើជាមួយបន្ទះឈីប MediaTek Dimensity 6100+ ​ផងដែរ ។ សម្រាប់កាមេរ៉ាខាងក្រោយរបស់ Redmi Note 14  ត្រូវបានគេរំពឹងថានឹងភ្ជាប់មកជាមួយកាមេរ៉ា 3 គ្រាប់ទំហំ 50MP ។

ហើយចំពោះ Pro និង Pro+ មានពាក្យចចាមអារ៉ាមថានឹងភ្ជាប់មកជាមួយអេក្រង់កោង 1.5K OLED ជាមួយនឹង 120Hz ។ សម្រាប់កាមេរ៉ា ទាំង​ Pro និង Pro+ ​ក៏​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មាន​ប្រព័ន្ធ​កាមេរ៉ា​ 3 ទំហំ 50-megapixel ​ ដូចគ្នាផងដែរ។ ម៉ូដែល Pro អាចនឹងត្រូវបានបំពាក់ដោយបន្ទះឈីប Snapdragon 7s Gen 3 ដែលទើបនឹងប្រកាស ខណៈដែល Pro+ អាចប្រើប្រាស់ Dimensity 7350 SoC ។ លើសពីនេះ ពាក្យចចាមអារ៉ាមថា ចំពោះម៉ូឌែល Pro មួយអាចមានការគាំទ្រសម្រាប់ការសាកថ្មលឿន 90W ដែលមានល្បឿនលឿនផងដែរ។ សម្រាប់ម៉ូដែលថ្មីនេះ Redmi ក៏បានសង្កត់ធ្ងន់ទៅលើប្រព័ន្ធការពារ ដូចជាការធ្លាក់ ការជ្រាបទឹកជាដើម ។

ក្រុមហ៊ុនក៏បានបញ្ជាក់អំពីការបញ្ជាកក់ទុកមុននូវម៉ូដែលនឹងចេញនៅថ្ងៃមុខផងដែរដែលអាចទាក់ទងតាមគេហទំព័រផ្លូវការរបស់ក្រុមហ៊ុនផ្ទាល់។​
គួរបញ្ជាក់ផងដែលថា សម្រាប់ Note 14 Pro និង 14 Pro+ គឺក្រុមហ៊ុនមិនបានលម្អិតពត៌មានអ្វីច្រើននោះទេមានតែចាំមើលក្រុមហ៊ុនចេញមកនៅពេលក្រោយទៀត។

ប្រភព : gizmochina