Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
Vivo បានបង្ហាញស្មាតហ្វូន vivo V40 Lite ស៊េរីថ្មីមួយគ្រឿង ទៀតនៅប្រទេសឥណ្ឌូនេស៊ី! - techlist

Vivo បានបង្ហាញស្មាតហ្វូន vivo V40 Lite ស៊េរីថ្មីមួយគ្រឿង ទៀតនៅប្រទេសឥណ្ឌូនេស៊ី!

ប្រាកដណាស់ថាថ្មីនេះ vivo ធ្លាប់បានបង្ហាញឈ្មោះ vivo V40 Lite រួចហើយ ប៉ុន្តែពេលនេះ ក្រុមហ៊ុន vivo ទើបតែបង្ហាញ vivo V40 Lite ស៊េរីថ្មីមួយទៀតដែលវាមានឈ្មោះដូចគ្នាទៅហ្នឹងស៊េរីមុន? ទោះវាមានឈ្មោះដូចគ្នាតែជាស៊េរីខុសគ្នាហើយស្មាតហ្វូនមួយគ្រឿងនេះ នឹងបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌូនេស៊ី។


លក្ខណៈសំខាន់ៗរបស់ vivo V40 Lite ថ្មីត្រូវបានបង្ហោះនៅលើគេហទំព័ររបស់ក្រុមហ៊ុន ប៉ុន្តែការប្រកាសជាផ្លូវការនឹងធ្វើឡើងនៅថ្ងៃ ពុធ ទី 25 ខែកញ្ញាខាងមុខ ។
ទូរស័ព្ទនេះមានស៊ុមរាបស្មើ ប្រើអេក្រង់ AMOLED នឹង 120 Hz ។ vivo V40 Lite ថ្មីនេះមាន RAM 8 GB និង​អង្គ​ផ្ទុក​ទិន្នន័យ 128 GB ហើយមានកម្រាស់ 8 mm និង 190 gr ។ ហើយនៅផ្នែកខាងក្រោយមានកាមេរ៉ាមេទំហំ 50 MP និង 8 MP ultra-wide ខណៈនៅខាងមុខមានទំហំ 32 MP ។


វាមានថាមពលថ្ម 5,000 mAh ដែលគាំទ្រការសាកថ្ម 80W FlashCharge ម្យ៉ាងទៀតវាក៏អាចសាកថ្មពី 0 ទៅ 45%ក្នុងរយៈពេលត្រឹម 15 នាទី ។ ក្រុមហ៊ុន vivo ក៏បានធានានូវថាមពលថ្មរបស់ V40 Lite រហូតដល់ 4 ឆ្នាំ  ជាមួយនឹងការរក្សាបាន 80% នៃសមត្ថភាពរបស់វា ។


យើង​ក៏​បាន​រក​ឃើញ​ផង​ដែរ​ថា​ទូរសព្ទ​នេះ​នឹង​មាន​ការ​តភ្ជាប់​ប្រព័ន្ធ 5G, ស្មាហ្វូនមួយនេះក៏នឹងមានបីពណ៌សម្រាប់ជ្រើសរើសគឺ Titanium Silver វាក៏អាចប្តូរទៅជាពណ៌បៃតងពេលនៅក្រោមពន្លឺថ្ងៃ UV, Pearl Violet និង Carbon Black ដែលមានពណ៌ស្វាយងងឹត ។

ប្រភព :gsmarena