Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
RAM 24GB LPDDR5 ជាមួយនឹង Snapdragon 8 Gen 4 នឹងមាននៅលើ OnePlus 13 - techlist

RAM 24GB LPDDR5 ជាមួយនឹង Snapdragon 8 Gen 4 នឹងមាននៅលើ OnePlus 13

ថ្មីៗនេះមានពត៌មានអំពីការចេញលក់ OnePlus 13 ស៊េរីថ្មី ដែលគេរំពឹងថាវាអាចនឹងមកដល់ ប្រទេសឥណ្ឌានៅចុងឆ្នាំនេះ ឬដើមឆ្នាំ 2025។ ដែល OnePlus 13 អាចនឹងភ្ជាប់មកជាមួយមុខងារ
នឹងការផ្លាស់ប្តូរ មួយចំនួនពីស្មានហ្វូនស៊េរីមុន ហើយវាក៏នឹងបង្ហាញខ្លួនជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android 14 ផងដែរ

ហើយចំពោះការបែកធ្លាយ OnePlus 13 នេះគេក៏បានឃើញថាវាមានការរចនា កាមេរ៉ា ជារង្វង់ដដែល តែគ្រាន់ខុសពីរស៊េរីចាស់បន្តិច ការលេចធ្លាយនេះបង្ហាញពីOnePlus 13 នៅក្នុងពណ៌បៃតងខ្ចីថ្មីជាមួយនឹងស្បែក vegan ខាងក្រោយ ដែលជាការផ្លាស់ប្តូរពីកញ្ចក់ខាងក្រោយ។

សម្រាប់មុខងារ OnePlus 13 ដែលអាចចេញនូវថ្ងៃខាងមុខ

Display
OnePlus 13 ប្រហែលបំពាក់អេក្រង់ទំហំ 6.82 អ៊ីញ 2K OLED 10-bit LTPO BOE X2 micro-curved display ។ ក្រុមហ៊ុន ក៏បានបញ្ជាក់ទៀតថាទូរស័ព្ទនាពេលអនាគតនឹងបំពាក់អេក្រង់ BOE X2 ។

Processor:
OnePlus ថ្មីទំនងជានឹងដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 8 Gen 4 ។ បន្ទះឈីបនេះគ្រោងនឹងចេញលក់នៅខែក្រោយ ហើយ OnePlus 13 អាចជាទូរស័ព្ទដំបូងគេដែលបំពាក់វា ជាមួយនឹង RAM 24GB LPDDR5 ។

Cameras:
សម្រាប់កាមេរ៉ា OnePlus 13 ត្រូវបានគេសន្មត់ថានឹងបំពាក់សេនស័រ Sony LYT808 ទំហំ 50MP ជាមួយនឹង 1/1.4 aperture, 50MP LYT600 periscope lens និង 50MP ultra-wide-angle lens នៅខាងក្រោយ។

Battery, charging:
OnePlus 13 អាចនឹងបំពាក់នូវថាមពលថ្មដ៏ធំ 6000/6100mAh ជាមួយនឹងបច្ចេកវិទ្យា 100W fast charging និង 50W wireless charging។

ចំពោះមុខងារផ្សេងវាក៏ដូចម៉ូដែលមុនៗដែរ OnePlus 13 ក៏រំពឹងថានឹងភ្ជាប់មកជាមួយ IP69 ធន់នឹងទឹក និងធូលី, NFC, ។  ចំពោះការបែកធ្លាយនេះដែរ OnePlus 13 ក៏កើនតម្លៃថ្លៃជាងមុន តែទោះជាយ៉ាងណាក៏វាគ្រាន់តែជាពត៌មានចចាមអារ៉ាមប៉ុណ្ណោះ មិនទាន់ច្បាស់ការនោះទេ។

ប្រភព :91mobiles