ថ្មីៗនេះតាមរបាយការណ៍មួយបានបង្ហាញឱ្យឃើញថា Xiaomi គ្រោងនឹងចូលរួមជាមួយនឹងស្មាតហ្វូនដែលអាចបតបាន ជាមួយនឹងទំហំអេក្រង់បីផ្សេងគ្នា
ជាពិសេសនៅលើទីផ្សារស្មាតហ្វូនដែរបតបានបីតង់។ យោងតាមការចុះផ្សាយ Xiaomi ហាក់ដូចជាចាប់អារម្មណ៍ជាមួយនឹងស្មាតហ្វូនបតបីតង់ ដែលក្រុមហ៊ុន Huawei ធ្លាប់ប្រកាសទូរស័ព្ទ Mate XT ដែលជាទូរស័ព្ទបីបត់ដំបូងគេដែលវាយលុកទីផ្សារ។
លក្ខណៈពិសេសគួរឱ្យកត់សម្គាល់ពីការបង្ហាញគឺថាវាមាន កាមេរ៉ាផ្ដេកនៅលើបន្ទះខាងក្រោយដែលមានកាមេរ៉ា ចំនួនបីគ្រាប់។ នឹងគេរំពឹងទុកថា ម៉ូដែល tri-fold នឹងមានអេក្រង់ពេញផ្ទៃទូរស័ព្ទមួយនេះ ដែល Xiaomi MIX Alpha ធ្លាប់បានបំពាក់រួចហើយ តែបើដាក់នៅលើទូរស័ព្ទបតបានបីតង់នេះអាចធ្វើឲ្យអ្នកប្រើប្រាស់ទទួលបានអារម្មណ៍មួយផ្សេងទៀត។ ហើយវាក៏នឹងមកជាមួយប្រព័ន្ធប្រតិបត្តិការ Android ផងដែរ។
ទំហំអេក្រង់ អាចបត់បែនដែលឲ្យអ្នកប្រើប្រាស់អាចធ្វើមុខងារអ្វីផ្សេងបានច្រើនទៀត គេរំពឹងថាស្មាតហ្វូន tri-fold របស់ Xiaomiអាចជាស្មានហ្វូនដែលលេចធ្លោមួយរបស់ក្រុមហ៊ុន។
ហើយក៏មានពាក្យចចាមអារ៉ាមអំពីមហិច្ឆតា tri-fold របស់ក្រុមហ៊ុន Xiaomi អាចនឹងបង្ហាញខ្លួននៅក្នុងទីផ្សារសកល នេះបើយោងតាម Weibo និងរបាយការណ៍ពី 91mobiles
តែយ៉ាងណាមិញវាគ្រាន់តែជាព័ត៌មានដែលបានបែកធ្លាយប៉ុណ្ណោះ ក្រុមហ៊ុនមិនទាន់បានបញ្ជាក់ជាផ្លូវការនោះទេ។
ប្រភព :xiaomitime