Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
iQOO 13 បង្ហាញមុខងារសំខាន់ៗជាមួយតម្លៃដែលនឹងចេញលក់លើទីផ្សារប្រទេសឥណ្ឌា! - techlist

iQOO 13 បង្ហាញមុខងារសំខាន់ៗជាមួយតម្លៃដែលនឹងចេញលក់លើទីផ្សារប្រទេសឥណ្ឌា!

iQOO ត្រៀមចេញ iQOO 13 ខណៈពេលដែលឃើញព័ត៌មានមួយចំនួនបានចុះផ្សាយពីទូរសព្ទមួយនេះ ជុំវិញការលេចធ្លាយថ្មីមួយបង្ហាញពីលក្ខណៈពិសេសសំខាន់ៗរបស់វា ហើយនឹងការចេញសម្រាប់ទីផ្សារប្រទេសឥណ្ឌា។ ក្រឡេកទៅមើលលក្ខណៈសម្បត្តិដែលលេចធ្លាយនោះ iQOO 13 ហាក់ដូចជាត្រៀមបានយ៉ាងល្អសម្រាប់ការប្រកួតប្រជែងនៅលើទីផ្សារ។ ទូរស័ព្ទនេះមានពាក្យចចាមអារ៉ាមថានឹងមានអេក្រង់ទំហំ 6.7 អ៊ីញ 2K AMOLED ជាមួយនឹង 144Hz ។ វាក៏នឹងដំណើរការដោយ Snapdragon 8 Gen 4 នាពេលខាងមុខ iQOO 13 ត្រូវបានគេរំពឹងថានឹងផ្តល់នូវអង្គផ្ទុកទិន្នន័យរហូតដល់ 512GB និងរ៉េម 16GB ។

iQOO 13 មានពាក្យចចាមអារ៉ាមថាមានប្រព័ន្ធកាមេរ៉ា 50MP ទាំងបីគ្រាប់ main lens, ultra-wide, and  2x telephoto lens. ព័ត៌មានលម្អិតបន្ថែមដែលលេចធ្លាយបង្ហាញថា iQOO 13 នឹងភ្ជាប់មកជាមួយមុខងារស្កេនម្រាមដៃលើអេក្រង់ ហើយសម្រាប់ថាមពលថ្មធំ 6,150mAh គាំទ្រការសាកថ្មលឿន 100W និងកម្រិត IP68 សម្រាប់ធន់នឹងធូលី និងទឹក។ ទូរស័ព្ទនេះក៏អាចមានស៊ុមដែក និងបន្ទះពន្លឺ “Halo” ផងដែរ ។

គួរបញ្ជាក់ផងដែរថាចំពោះតម្លៃ ការលេចធ្លាយបង្ហាញថា iQOO 13 អាចចាប់ផ្តើមប្រហែល ៦៥៨ ដុល្លារ នៅក្នុងទីផ្សារប្រទេសឥណ្ឌា។ ការចេញលក់របស់វាត្រូវបានរំពឹងថាអាចមាន នៅខែធ្នូក្នុងប្រទេសឥណ្ឌាបន្ទាប់ពីការចេញផ្សាយដំបូងរបស់ខ្លួននៅក្នុងប្រទេសចិន។
ប្រភព : gizmochina