Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the pixwell domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /var/www/screenpost/wp-includes/functions.php on line 6121
Mediatek ត្រូវបានគេរំពឹងថានឹងបញ្ចេញបន្ទះឈីប Dimensity 9400 នៅខែក្រោយ! - techlist

Mediatek ត្រូវបានគេរំពឹងថានឹងបញ្ចេញបន្ទះឈីប Dimensity 9400 នៅខែក្រោយ!

Mediatek ត្រូវបានគេរំពឹងថានឹងបញ្ចេញបន្ទះឈីប Dimensity 9400 នៅខែក្រោយ ។ វានឹងមាន Immortalis-G925 graphics unit ដោយ Arm ដែលក្រុមហ៊ុនអះអាងថាជា GPU ដែលដំណើរការខ្ពស់បំផុត និងមានប្រសិទ្ធភាពបំផុតរហូតមកដល់បច្ចុប្បន្ន”។
GPU នេះទទួលបាន 134 fps នៅក្នុង GFX Aztec 1440p នៅលើ​  off-screen benchmark Vulkan ដែលខ្ពស់ជាង 72 fps នៅលើ Apple A18 Pro និង 95 fps នៅលើ Snapdragon 8 Gen 3 ដែលបានចេញពីឆ្នាំមុន។

ការធ្វើតេស្ត Aztec គឺជាផ្នែកមួយនៃ GFXBench ដែលត្រូវបានរចនាឡើងសម្រាប់ប្រភេទហ្គេម ធំៗដូចជាប្រភេទ ហ្គេម 3D ដែលពឹងផ្អែកខ្លាំងដែលអាចធ្វើឲ្យក្រាហ្វិកវាដល់កម្រិតនៃការកំណត់ ជាពិសេសជាមួយ Vulkan ដែលជា APIs ក្រាហ្វិកដែលមានប្រសិទ្ធភាពខ្ពស់។

ការធ្វើតេស្តនេះបង្ហាញយ៉ាងច្បាស់ពីសមត្ថភាព នៃ Dimensity 9400 ជាមួយ Immortalis-G925 បន្ទះឈីបនេះគឺវាល្អនៅលើទូរសព្ទ ដូច្នេះយើងត្រូវរង់ចាំមើលថាតើក្រុមហ៊ុនណានឹងជ្រើសរើសបន្ទះឈីប Mediatek សម្រាប់ស្មាតហ្វូនឆ្នាំ 2025 របស់ពួកគេ។

ប្រភព :gsmarena